កំពង់ស្ពឺនេះសោះ! «ទំនប់ស្លា» ទេសភាព​ដ៏ស្រស់ត្រកាលនៅថ្ងៃសម្រាកលំហែអារម្មណ៍

ថ្មីៗនេះ នៅក្នុងខេត្តកំពង់ស្ពឺ  មានរមណីយដ្ឋានមួយ ​ដែលជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលលាតត្រដាងនូវផ្ទាំងទេសភាព​ដ៏ស្រស់ត្រកាល ធ្វើឱ្យវាក្លាយជា​កន្លែងសម្រាកលំហែកាយគួរជាទីមនោរម្យសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ  នោះគឺ«​រមណីយដ្ឋានទំនប់ស្លា» ។

136688041_149655583626067_4707866273184165406_n

136355585_149655790292713_4815560855301291397_n

«​រមណីយដ្ឋានទំនប់ស្លា» ជាទំនប់បែបកែច្នៃ និងបែបធម្មជាតិ ដែលមានទេសភាពដ៏ស្រស់ស្អាតត្រកាលជាមួយនឹង ទិដ្ឋភាពក្នុងទំនប់ មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា និងភ្នំដុះអមជុំវិញ ។ ចំណែកឯទឹកទំនប់វិញ មានផៃ្ទទឹកពណ៏ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះឡើយ។

135551959_149655963626029_888417719391203656_n

147984276_171269284798030_2521958466469444749_n

ក្រៅពីការរីករាយនឹងទស្សនីយភាពជុំវិញបម្រើក្រសែភ្នែក ភ្ញៀវទេសចរអាចជួលទូក កៃយ៉ាក់ ទាទឹក ជិះលេងកំស្ដានបាន និងការកម្សាន្តផ្សេងៗទៀត យ៉ាងសប្បាយរីករាយ ពិសេសក៏មានកញ្ចុះត្រជាក់សម្រាប់សម្រាកលំហែ និងអាចកម្មង់ម្ហូបអាហារបែបជនបទ និងភេសជ្ជៈជាច្រើនមុខយ៉ាងឆ្ងាញ់ពិសាទៀតផង ដោយសេវាកម្មដ៍សប្បាយរីករាយទាំង ការជិះទូកកំស្តាន អាហារ ភេសជ្ជៈ និងការកំស្តានជាច្រើនផ្សេងទៀតសុទ្ធតែមានតម្លៃសមរម្យអាចទទួលយកបាន។

151624656_180048820586743_4023508926433818861_n

153460614_180048703920088_3768403554929016413_n


គួរឱ្យដឹងផងដែរថា «​រមណីយដ្ឋានទំនប់ស្លា»  មានទីតាំង ស្ថិតនៅ ភ្វមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចេញពីផ្លូវលំក្វោងទ្វា វត្តក្រាំងគម្ពឺ ចេញពីផ្លូវលេខ ១៤៣, ឃុំស្រង់, ស្រុកគងពិសី, ខេត្តកំពង់ស្ពឺ ផែនទី:https://goo.gl/maps/M7HpfK2BG8BC5ZWr5 សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅគាន់លេខទូរស័ព្ទ 012 798 430៕

អត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ រម្មណីយដ្ឋាន ទំនប់ស្លា

136091511_149656176959341_2353377726215801909_n

148132139_171269054798053_5092954965161049674_n

153460614_180048703920088_3768403554929016413_n

151702872_180048757253416_2653001533994255282_n

151939744_180048773920081_2534216043913230445_n

135510927_149655886959370_4405510306782163358_n