នរណាខ្លះបែបនេះ? ម្តងសើចម្តងយំ អង្គុយសុខៗស្រែក ត្រូវប្រយ័ត្នវាជារោគសញ្ញានៃជំងឺម្យ៉ាង

ជឿ​ថា​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​លឺ​នៅ​ជំងឺ​បាក់​ទឹក​ចិត្ត​ម្យ៉ាង ដែល​គេ​ឲ្យ​ឈ្មោះ​ថា "Bipolar" ហើយ​ជំងឺ​មួយ​នេះ​វា​ងាយកើត​ឡើង​ទៅ​លើ​បុគ្គល​ណាៗ​ទាំង​អស់ ដោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ផ្នែក​ខួរក្បាល។

ខាង​ក្រោម​យើង​បង្ហាញ​រោគសញ្ញា​ទាំង ៨ ដែល​អាច​កត់សម្គាល់​បាន​ថា​អ្នក​កើត​ជំងឺ Bipolar ហើយ៖

៨) ធ្វើ​អ្វី​ដែល​តាម​តែ​ចិត្ត គ្មាន​ការ​អត់ធ្មត់

2092 Could_It_Be_Bipolar 732x549 Thumbnail

មិន​ថា​តែ​ចំណង់​ផ្លូវ​ភេទ ការ​ដើរ​ទិញ​ឥវ៉ាន់ អ្នក​ធ្វើ​ដោយ​គ្មាន​ព្រំដែន គ្មាន​ការ​អត់​ធ្មត់ ហើយ​ពុំ​បាន​គិត​ពី​ផល​ប៉ះពាល់​រយៈ​ពេល​យូរ នោះ​ហើយ​ជា​រោគ​សញ្ញា​ទី ១។

៧) ចូលចិត្ត​ក្នុង​ទំនាក់ទំនង

មិន​និយាយ​ដល់​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​អ្វី​នោះ​ទេ តែ​និយាយ​ពី​ទំនាក់ទំនង​ផ្ទាល់​នៅ​ខាង​ក្រៅ ដោយ​អ្នក​ចូលចិត្ត​ការ​ជួបជុំ​គ្នា​ច្រើន ហើយ​មិន​ថា​តែ​អ្នក​ប្លែក​មុខ ក៏​អ្នក​រាប់អាន និង​រួសរាយ​ដាក់​ដោយ​មិន​ខ្លាច​រអា​នោះ​ដែរ។

៦) មិន​សូវ​មាន​ការ​ផ្តោត​អារម្មណ៍

Man With Bipolar Disorder

អ្នក​ជំងឺ Bipolar ច្រើន​មាន​អារម្មណ៍​វង្វេង​លឿន និង​ស្មារតី​ឆាប់​ភ្លេច​នេះ​ភ្លេច​នោះ ហើយ​មិន​សូវ​ផ្តោត​ទៅ​លើ​ការងារ​អ្វី​មួយ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ ជា​លទ្ធផល​រាល់​កិច្ច​ការងារ​ដែល​សម្រេច​ចេញ​មក​គឺ​ពិបាក​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ឥត​ខ្ចោះ។

៥) ចូលចិត្ត​ធ្វើ​រឿង​ដែល​មាន​ហានិភ័យ

ពួក​គេ​ចូលចិត្ត​ការ​ចំណាយ​ច្រើន ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ឬ​ពេល​ខ្លះ​ឈាន​ដល់​ការ​ប្រើប្រាស់​គ្រឿងញៀន ដែល​ប៉ះពាល់​សុខភាព​ថែម​ទៀត។ អាការៈ​ទាំង​នេះ​នឹង​វិវត្ត​ឲ្យ​ខួរក្បាល​របស់​អ្នក​ជំងឺ​កាន់​តែ​មាន​បញ្ហា​ទៅ​ថ្ងៃ​មុខ។

៤) ឆាប់​ខឹង

Bigstock Bipolar Disorder Man With Dou 248241514

ទំនោរ​នៃ​ភាព​អត់ធ្មត់​ក្នុង​ការ​ទប់​អារម្មណ៍​ឆេវឆាវ​ឬ​ខឹង លែង​សូវ​មាន​ដូច​មុន ពោល​គឺ​អារម្មណ៍​ខឹង​សម្បា​ឆាប់​កើត​មាន​ជាង​មនុស្ស​ទូទៅ ហើយ​សូម្បី​តែ​បញ្ហា​តិចតួច​ក៏​អាច​រំខាន​ផ្លូវ​អារម្មណ៍​អ្នក​បាន​ដែរ។ សម្រាប់​មនុស្ស​ខ្លះ​ទៀត ក៏​ឆាប់​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​រឿង ហើយ​មិន​សូវ​ចេះ​ទប់​ចិត្ត និង​ស្រែក​ជា​រឿយៗ​ទៀត​ផង។

៣) គេង​មិន​សូវ​បាន

ប្រភេទ​មនុស្ស​កើត​ជំងឺ​នេះ​មិន​សូវ​គេង​ស្កប់ស្កល់​ដូច​គេ​ទេ ហើយ​អារម្មណ៍​តែងតែ​ប្រាប់​មក​ថា គេង​តិច​គឺ​គ្រប់គ្រាន់​ហើយ។ ប៉ុន្តែ​ជា​ញឹកញយ​ក៏​នាំ​ឲ្យ​ពួក​គេ​ឆាប់​អស់​កម្លាំង នឿយណាយ​នៅ​ក្រោយ​ក្រោក​ពី​គេង​ផង​ដែរ ​នោះ​វា​ជា​ហេតុផល​ធម្មតា​ហើយ។

២) ជឿជាក់​ខ្លួន​ឯង​ជ្រុល

អ្នក​ជំងឺ​នេះ​ក៏​មាន​អាការៈ​ងាយ​កត់​សម្គាល់​មួយ​ទៀត នោះ​គឺ​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ជ្រុល។ មនុស្ស​ទូទៅ​ទោះ​មោទនភាព​ប៉ុណ្ណា ក៏​ចេះ​ដាក់​ខ្លួន​ខ្លះ​ដែរ តែ​មនុស្ស​កើត​ជំងឺ Bipolar គឺ​មាន​ទំនោរ​មើល​ឃើញ​តែ​គោលដៅ​របស់​ខ្លួន​ឯង ហើយ​ចូលចិត្ត​បង្ហាញ​ពី​ការ​រំពឹង​ទុក​ខ្ពស់​ទាំង​ដែល​រឿង​ខ្លះ​មិន​ទាន់​សម្រេច​បាន​ផង​នោះ។

១) និយាយ​ញាប់

Speaking Words 1487211607

តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​ពេទ្យ​វិកលចរិត​លោក Glen Hirsch បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​រមែង​និយាយ​លឿន ហើយ​ចូលចិត្ត​ផ្លាស់ប្តូរ​ប្រធានបទ​យ៉ាង​ឆាប់​រហ័ស។ ជាង​នេះ​បើ​បាន​និយាយ​ហើយ​គឺ​មិន​ងាយ​ដក​មាត់​ឈប់​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក