ជ្រើសរើស​ខ្សែដៃ​មួយ ដើម្បី​បង្ហាញ​អាថ៌កំបាំង​ពី​ធម្មជាតិ​របស់​អ្នក

គ្រឿងអលង្ការ​គឺ​ជា​របស់​លំអ​ខ្លួន​មួយ ដែល​អាច​ជួយ​លើក​សម្រស់​របស់​យើង​បាន​មួយ​ផ្នែក។ យ៉ាងណាមិញ​ការ​ជ្រើសរើស​ប្រភេទ​គ្រឿង​លំអ​នោះ ក៏​ជា​កំណត់សម្គាល់​អាច​បង្ហាញ​អ្វី​ដែល​ជា​ខ្លួន​អ្នក​ផង​ដែរ។

ជាក់ស្តែង​តាម​រយៈ​ការ​តេស្ត​នូវ​ប្រភេទ​ខ្សែ​ដៃ​និង​កង​ដៃ​ដូច​បង្ហាញ​ក្នុង​រូប​ទាំង ៥ ជម្រើស តើ​អ្នក​គិត​ថា​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត​បំផុត? ចម្លើយ​របស់​អ្នក​ក៏​អាច​លាតត្រដាង​ពី​អាថ៌កំបាំង​របស់​អ្នក​បាន​ដែរ៖

១) អ្នក​ជា​មនុស្ស​ដែល​មាន​មហិច្ឆតា​ធំ ហើយ​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ប្រយុទ្ធ

1

គោលបំណង​និង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់ គឺ​ជា​គុណសម្បត្តិ​របស់​អ្នក​ផ្ទាល់​តែ​ម្តង ហើយ​អាទិភាព​ក្នុង​ជីវិត​របស់​អ្នក គឺ​ការ​ដើរ​តាម​ក្តី​ស្រមៃ និង​គោលដៅ​ដ៏​ច្បាស់លាស់។

ប្រសិន​អ្នក​ចង់​សម្រេច​ការងារ​អ្វី​មួយ អ្នក​រមែង​ធ្វើ​អស់​ពី​ចិត្ត​ពី​កាយ លះបង់​អស់​ពី​ខ្លួន​ទៅ​លើ​ការងារ​មួយ​នោះ​ឲ្យ​ទទួល​បាន​ជោគជ័យ។ ជាង​នេះ​ប្រសិន​អ្នក​មាន​បុត្រធីតា​នោះ ពួក​គេ​គឺ​ជា​អាទិភាព​មួយ​ផ្សេង​ទៀត​ក្នុង​ជីវិត ដែល​អ្នក​ហ៊ាន​ធ្វើ​គ្រប់​យ៉ាង​ទាំង​អស់​សម្រាប់​តែ​ក្តី​សុខ​របស់​ពួក​គេ។

២) មិត្តភ័ក្ដិ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក

2

អ្នក​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​ទៅ​លើ​មិត្តភាព ហើយ​អ្នក​តែងតែ​ជួយ​ជ្រោមជ្រែង​ពួក​គេ បើ​ទោះ​បី​ពួក​គេ​ជួប​បញ្ហា​ក្នុង​ស្ថានភាព​ទាល់ច្រក​បែប​ណា​ក៏​ដោយ។

អ្នក​មិន​ដែល​បន្ទោស​ពួក​គេ​នោះ​ទេ បើ​ពួក​គេ​ធ្វើ​ខុស​ឬ​ជួប​បញ្ហា ផ្ទុយ​ទៅ​វិញ​មាន​តែ​សារ​លើក​ទឹក​ចិត្ត និង​ផ្តល់​ជំនួយ​សម្រាប់​ពួក​គេ ហើយ​គិត​ថា​ក្នុង​ជីវិត​មនុស្ស​យើង​នរណា​ក៏​ធ្លាប់​ធ្វើ​ខុស​ដែរ។

 

 


៣) ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង

3

អ្នក​ជា​មនុស្ស​ដែល​ចេះ​ប្រើប្រាស់​អារម្មណ៍​បាន​យ៉ាង​ល្អ និង​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​មិន​ងាយ​ឲ្យ​ប៉ះ​ទង្គិច​ដោយសារ​អ្វី​មួយ​ងាយៗ​ឡើយ។ ការ​ជឿ​ទុក​ចិត្ត ឬ​ជឿជាក់​លើ​នរណា​ម្នាក់ ក៏​អ្នក​ធ្វើ​ទៅ​ដោយ​នៅ​កម្រិត​មាន​ដែនកំណត់​មួយ ដោយ​មិន​ដាក់​អស់​ពី​ខ្លួន​ឡើយ។

៤) ជា​អ្នក​មាន​គុណធម៌ ភាព​ស្មោះត្រង់ និង​ការ​យក​ចិត្ត​ទុក​ដាក់

4

ត្រូវ​ហើយ​អ្នក​ជា​មនុស្ស​ដែល​អ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួន​រមែង​ចង់​នៅ​ក្បែរ​បំផុត ព្រោះ​អ្នក​មិន​អាច​រស់​ដោយ​មិន​អើពើ​នឹង​ក្តី​សុខ​របស់​អ្នក​ដទៃ​បាន​ឡើយ។ ជាង​នេះ​អ្នក​មាន​ចិត្ត​ស្មោះត្រង់ ចេះ​បំផុស​ចេះ​លើក​ទឹក​ចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​ទទួល​បាន​ជោគជ័យ​ដូច​ជា​អ្នក​ដែរ។

៥) អ្នក​ជា​មនុស្ស​ស្រលាញ់​អ្វីៗ​ដែល​ល្អ​ឥត​ខ្ចោះ

5

មិន​ថា​តែ​ការ​បំពេញ​កិច្ចការងារ​តូច​ធំ​អ្វី គឺ​អ្នក​ចូលចិត្ត​ភាព​ល្អ​ឥត​ខ្ចោះ ពោល​មិនមែន​ធ្វើ​លំៗ​ឲ្យ​តែ​រួច​ពី​ដៃ​ឡើយ។ ប្រភេទ​មនុស្ស​បែប​នេះ​ភាគ​ច្រើន​ជា​មនុស្ស​ឯករាជ្យ និង​ដែល​អាច​មើល​ថែ​ខ្លួន​ឯ​បាន ហើយ​មិន​សូវ​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ដទៃ​ឡើយ បើ​ពុំ​ចាំ​បាច់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក