ទីបំផុតបទ Oysterរបស់លោក ខេមរៈ សិរីមន្តចេញ Music Video ហើយ ក្រោមការដឹកនាំសម្តែងពីភរិយារបស់លោកផ្ទាល់តែម្តង (មានវីឌីអូ)

បទ Oyster របស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត ដែលផ្ទុះខ្លាំងកាលពីរយៈពេលបីខែមុន ដោយមានអ្នកទស្សនារហូតទៅដល់ជាង ប្រាំបីលានដង (8.5M Views) ពេលនេះបានចេញ Music video ជាផ្លូវការហើយ ពិតជាឡូយខ្លាំងមែនទែន។

Photo_2021 02 26_12 32 33

បញ្ជាក់ផងដែរថា បទ Oyster នេះ គឺជាការនិពន្ធទំនុកច្រៀងរបស់លោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសបង្កើតរបស់ លោក ខេមរៈ សិរីមន្ត បង្តើតតែម្តង។

KPR

សម្រាប់បទភ្លេងវិញ គឺជាស្នាដៃនិពន្ធរបស់អតីតសិស្សសាលា ហ្វាពន្លីសិល្បៈ លោក ឈិត តេងរិទ្ធ ដែលជាអ្នកនិពន្ធទំនុកភ្លេងមានសម្ថតភាពមួយរូបក្នុងប្រទេសកម្ពុជា។

Ctr

បើងាកទៅមើលការដឹកនាំសម្តែងវិញ បទ Oyster នេះគឺជាការ ដឹកនាំសម្តែងរបស់លោកស្រី គួយ ផល្លី ដែលត្រូវជាភរិយារបស់ លោក ខេមរៈ សិរីមន្តតែម្តង។

បើចង់ជ្រាបច្បាស់ថា Music Video នេះ មានរសអារម្មណ៍ប្លែកយ៉ាងណានោះ សូមទស្សនាវីឌីអូ ខាងក្រោម៖

អត្ថបទដោយ៖ Mr. Fun Cambodia

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក