រឿងរ៉ាវរបស់ស្ត្រីឆ្លាតបំផុតលើលោក ដែលជីវិតរបស់នាងត្រូវបានផ្លាស់ប្តូរនៅអាយុ ១០ ឆ្នាំ

ប្រសិនបើអ្នកត្រូវបានគេសួរថាតើអ្នកណាដែលឆ្លាតជាងគេនាសម័យទំនើបបច្ចុប្បន្ននេះ? អ្នកប្រហែលជានិយាយថាគឺលោកអេលុន ម៉ាស ឬលោកស្ទីវ ចប។ ប៉ុន្តែតាមពិតគឺជាមនុស្សម្នាក់ផ្សេងទៀតដែលមានកំរិត IQ ខ្ពស់បំផុត។ ឈ្មោះរបស់នាងគឺម៉ារីលីន វ៉ូស សាវ៉ាន់(Marilyn vos Savant) ហើយកំរិត IQ របស់នាងគឺពិតជាមិនគួរឱ្យជឿ។

ថ្ងៃនេះ Knongsrok នឹងចែករំលែករឿងរ៉ាវរបស់ម៉ារីលីន ដែលជាស្រ្តីដែលមាន IQ ខ្ពស់ក្នុងប្រវត្ថិសាស្រ្តមនុស្សស្រី។

ម៉ារីលីនគឺជាកុមារគួរឱ្យកត់សម្គាល់ដែលមានកុមារភាពគួរឱ្យកត់សម្គាល់។

Marilyn គឺជាកុមារីដែលគួរឱ្យកត់សម្គាល់ជាងកុមារដទៃ

A Story of the Smartest Woman Whose Life Was Changed at 10 Years Old

© Wikipedia.org

ម៉ារីលីនកើតនៅឆ្នាំ ១៩៤៦ នៅរដ្ឋមីសសួរី ហើយឪពុកម្តាយរបស់នាងជាជនអន្តោប្រវេសន៍មកពីប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី។ កុមារភាពរបស់នាងបានរស់នៅក្នុងគ្រួសារសន្តិភាពធម្មតា ហើយគ្មានអ្វីដែលអស្ចារ្យកើតឡើងនៅក្នុងជីវិតរបស់នាងទេ។ នាងគ្រាន់តែជាក្មេងធម្មតាម្នាក់ ហើយនៅពេលមានរឿងរ៉ាវបានកើតឡើងក្រោយមកបានផ្លាស់ប្តូរជីវិតរបស់នាង។

A Story of the Smartest Woman Whose Life Was Changed at 10 Years Old

© Paul Harris/Archive Photos/Getty Images

ម៉ារីលីនបានធ្វើតេស្តិ៍អាយឃ្យូលើកដំបូងក្នុងខែកញ្ញាឆ្នាំ ១៩៥៦ នៅពេលនាងមានអាយុ ១០ ឆ្នាំ។ ពិន្ទុទូទៅរបស់នាងគឺ ២២៨ ។ សម្រាប់ការប្រៀបធៀបពិន្ទុ IQ ជាមធ្យមរបស់មនុស្សធម្មតាគឺចន្លោះពី ៨៥ ទៅ ១១៥ ។

ទោះបីជាម៉ារីលីនមានខួរក្បាលមិនធម្មតាក៏ដោយឪពុកម្តាយរបស់នាងបានសំរេចចិត្តលាក់ព័ត៌មាននេះពីសាធារណជនដើម្បីចង់ឱ្យនាងមានជីវិតកូនស្រីធម្មតា។

ទីបំផុតសង្គមបានរកឃើញថានាងជាមនុស្សម្នាក់ដែលឆ្លាតជាងគេបំផុតនៅលើពិភពលោក

A Story of the Smartest Woman Whose Life Was Changed at 10 Years Old

© Oliver Berg/picture alliance/Getty Images

នៅពេលម៉ារីលីនធំឡើងនាងបានបន្តការសិក្សា ប៉ុន្តែនាងមានអារម្មណ៍ធុញទ្រាន់ហើយបានចាកចេញពីសាកលវិទ្យាល័យវ៉ាស៊ីនតោនបន្ទាប់ពីនាងរៀនអស់រយៈពេល ២ ឆ្នាំ។ ម៉ារីលីនបានចាប់ផ្តើមកសាងអាជីពរបស់នាងនៅក្នុងទីផ្សារភាគហ៊ុន និងអចលនទ្រព្យ។ ទោះបីជាបែបនេះក្តីចំណង់ចំណូលចិត្តពិតប្រាកដរបស់នាងជាអ្នកនិពន្ធ។ នាងបានប្រើការវិនិយោគផ្ទាល់ខ្លួនរបស់នាងដើម្បីឱ្យខ្លួននាងក្លាយជាអ្នកនិពន្ធពេញម៉ោង។ ប៉ុន្តែពេលនោះនាងបាននិពន្ធរឿងប្រលោមលោក និងរឿងខ្លីៗក្រោមរហស្សនាមដើម្បីកុំអោយគេចាប់អារម្មណ៍។

ឆ្នាំ ១៩៨៨ បានផ្លាស់ប្តូរជីវិតរបស់នាង។ កម្រិត IQ ខ្ពស់មិនគួរឱ្យជឿរបស់នាងគឺ ២២៨ ត្រូវបានចុះក្នុងសៀវភៅហ្គីនណេសពិភពលោក។ ភ្លាមៗនោះនាងបានក្លាយជាតារាល្បី។

A Story of the Smartest Woman Whose Life Was Changed at 10 Years Old

© simpsonswiki.com © The Simpsons / 20th Television

បទសម្ភាសន៍​ និងកម្មវិធីទូរទស្សន៍បានចូលក្នុងជីវិតរបស់នាង ប៉ុន្តែម៉ារីលីនប្រើមិនអស់លទ្ធិភាពទេ “ យើងប្រើតែខួរក្បាល ១០ ភាគរយនៅចន្លោះពី ៥ ទៅ ១៥ ភាគរយ” ។ តាមគំនិតរបស់នាងមនុស្សមានសមត្ថភាពអស្ចារ្យ។ គ្រាន់តែមនុស្សខ្លះអាចប្រើ “ ១៧,៧ ភាគរយនៃខួរក្បាល” និងខ្លះទៀត “ ១៧,៨ ភាគរយ” ។

បុគ្គលិកលក្ខណៈរបស់ម៉ារីលីនបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់សាធារណៈជន ហើយនាងថែមទាំងត្រូវបានគេបញ្ចូលទៅក្នុងរឿងគំនូរជីវចល The Simpsons នៅឆ្នាំ ១៩៩៩ ថែមទៀតផង។

នាងគឺជាមនុស្សម្នាក់ដែលមានទេពកោសល្យពីធម្មជាតិ

A Story of the Smartest Woman Whose Life Was Changed at 10 Years Old

© ASSOCIATED PRESS/East News

ក្នុងនាមជាភរិយា ជាម្តាយ និងជាអ្នកជោគជ័យ ក្នុងជីវិតរបស់នាងហាក់ដូចជាធម្មតា។ ក្នុងឆ្នាំ ១៩៨៧ នាងបានរៀបការជាមួយរ៉ូបឺត ឃេ ចាវីក(Robert K. Jarvik) ដែលជាគ្រូពេទ្យវះកាត់ដែលបង្កើតបេះដូងមនុស្សសិប្បនិម្មិត។ ប៉ុន្តែនាងនៅតែបន្តនិយាយថាផ្លូវដែលនាងបានជ្រើសរើសក្នុងជីវិតគឺជារឿងតូចតាចពេកហើយនាងមិនបានប្រើទេពកោសល្យរបស់នាងឱ្យអស់លទ្ធិភាពទេ។ នាងទទួលបានសារខឹងហើយមនុស្សថែមទាំងស្មានថាប្រហែលជានាងមិនមែនជាមនុស្សពូកែ។

នៅក្នុងបទសម្ភាសន៍មួយ នាងនិយាយថា​ IQ គឺគ្រាន់តែជា “ សមត្ថភាព” នៃរបៀបដែលអ្នកប្រើបញ្ញារបស់អ្នក។ នាងមិនមែនជាម៉ាស៊ីនគិតលេខនោះទេតែនាងគ្រាន់ជាមនុស្សសាមញ្ញ៖“ មនុស្សគ្រប់គ្នាសុទ្ធតែមានសមត្ថភាព” ។

ទោះបីជាមានការនិយាយទាំងអស់អំពីនាងក៏ដោយម៉ារីលីនគិតថានាងកំពុងដើរលើផ្លូវត្រូវ:“ សង្គមផ្តល់ឱ្យយើងយ៉ាងច្រើន។ ខ្ញុំមិនគិតថាយើងធ្វើបានគ្រប់គ្រាន់ដើម្បីតបស្នងនោះទេប៉ុន្តែខ្ញុំគិតថាយើងទាំងអស់គ្នាមានទំនួលខុសត្រូវសម្រាប់សង្គម ហើយខ្ញុំគិតថាខ្ញុំក៏មានទំនួលខុសត្រូវដែរ។ ហើយខ្ញុំគិតថាការនិពន្ធគឺជាវិធីល្អបំផុតដើម្បីផ្តល់ឱ្យប្រជាជនសក្តិសមនឹងអ្វីដែលពួកគេបានផ្តល់ឱ្យខ្ញុំត្រលប់មកវិញ។

យើងសង្ឃឹមថាអ្នករាល់គ្នារកឃើញវិធីផ្ទាល់ខ្លួនក្នុងជីវិត និងមានអារម្មណ៍សប្បាយរីករាយទៅនឹងអ្វីដែលយើងបានធ្វើ!

បន្ថែមពិសេស៖ ពិនិត្យមើលអាយឃ្យូសនៃគំនិតដ៏អស្ចារ្យនាពេលបច្ចុប្បន្ននេះដូចជាលោកអេលុន ម៉ាស និងលោកស្ទីវ ចប

A Story of the Smartest Woman Whose Life Was Changed at 10 Years Old

© Xavier Collin/Image Press Agency/Mega Agency/East News © AFP/EAST NEWS

យោងតាមអ្នកជំនាញលោកស្វីវ ចប ទំនងជាមាន IQ ប្រហែល ១៦០ រឺលើសនេះ។ នេះមានន័យថាគាត់ឆ្លាតជាងមនុស្ស ៦.៨៣៩.៨២២.៩៤៩ នាក់នៅលើផែនដី។

ចំណែក IQ របស់លោកអេឡុន ម៉ាស ត្រូវបានគេប៉ាន់ស្មានថាមាន IQ ១៥៥។

IQ របស់លោកម៉ាក ហ្សាក់ឃឺប៊ឺក គឺស្ថិត IQ ១៥២។

តើអ្នកមានមតិយោបល់យ៉ាងណាដែរចំពោះតេស្ត IQ? តើអ្នកជឿទេថាវាអាចបង្ហាញថាមនុស្សម្នាក់ឆ្លាតប៉ុណ្ណា?

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ បរទេស