«ផ្លាស់ប្តូរពិភពលោក ដោយចាប់ផ្តើមពីសៀវភៅម្តងមួយក្បាល» ជាមួយនឹង Big Bad Wolf និងការបញ្ចុះតម្លៃដ៏អស្ចារ្យដល់ទៅ 90%

លោក Andrew Yap ដែលជាស្ថាបនិកនៃពិព័រណ៍ និងលក់សៀវភៅដ៏ធំបំផុតក្នុងពិភពលោក Big Bad Wolf  បានជជែកជាមួយនឹងសារព័ត៌មាន Knongsrok អំពីក្តីសង្ឃឹមដែលលោកមានចំពោះការលក់សៀវភៅបែបប្រព័ន្ធឌីជីថលជាលើកដំបូងក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រវត្តិរឿងរ៉ាវនៃភាពជោគជ័យនៃក្រុមហ៊ុនលក់សៀវភៅដើមកំណើតពីប្រទេសម៉ាឡេស៊ីមួយនេះ។

Andrew Pix

ខាងក្រោមនេះដែរ គឺជាកិច្ចសម្ភាស៍រវាងក្រុមការងារសារព័ត៌មាន Knongsrok ជាមួយនឹងលោក Andrew Yap !

១. ក្រុមការងារ Knongsrok ៖ នេះជាលើកទីពីរហើយសម្រាប់ Big Bad Wolf  ក្នុងការត្រលប់មកប្រទេសកម្ពុជា តើលោកអាចប្រាប់យើងបន្ថែមអំពីការលក់នេះបានដែរឬទេ?

លោក Andrew Yap ៖ ជាការពិតណាស់ ពួកយើងបានបោះជំហានចូលមកប្រទេសកម្ពុជាជាលើកដំបូងនៅក្នុងឆ្នាំ២០២០ តាមរយៈការរៀបចំកម្មវិធីតាំងពិព័រណ៍ និងលក់សៀវភៅនៅក្នុងផ្សារមួយក្នុងរាជធានីភ្នំពេញ។ ហើយពួកយើងពិតជារំភើបដែលទទួលបានលទ្ធផលដែលហួសពីការរំពឹងទុក។ យើងបានមើលឃើញថាប្រជាជនកម្ពុជាចូលចិត្តអានសៀវភៅរឿងប្រឌិត និងសៀវភៅកុមារ។ នៅពេលនោះសៀវភៅរឿងប្រឌិតរបស់យើងត្រូវបានលក់រហូតដល់អស់ពីស្តុក  និងត្រូវបានបន្ថែមស្តុកថ្មីទាន់ពេលវេលា។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការលក់តាមប្រព័ន្ធអនឡាញវិញម្តង។ ហើយយើងជឿជាក់ថា មិត្តអ្នកអានដែលចូលចិត្តសៀវភៅរឿងប្រឌិតនឹងមិនខកបំណងនោះទេ។

២. ក្រុមការងារ Knongsrokតើអ្វីទៅជាកត្តាជម្រុញឱ្យកើតមាន Big Bad Wolf  នេះឡើង?

លោក Andrew Yap ៖ ប្រវត្តិរបស់ Big Bad Wolf បានកើតឡើងតាំងពីកុមារភាពរបស់ខ្ញុំមកម្ល៉េះ។ ខ្ញុំពិតជាសំណាងណាស់ដែលបានចូលរៀននៅសាលាសាសនាមួយក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែខ្ញុំបានមើលឃើញពីភាពខុសគ្នាមួយរវាងខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ។ ពួកគេមានសៀវភៅ ចំណែកឯខ្ញុំគ្មានទេ។ ដោយសារតែកម្រិតជីវភាព ម្តាយរបស់ខ្ញុំដែលជាស្ត្រីមេម៉ាយត្រូវធ្វើការងារពីរកន្លែងដើម្បីផ្គត់ផ្គង់គ្រួសារ និងដើម្បីឱ្យពួកយើងមានលទ្ធភាពទិញសៀវភៅ។ ខ្ញុំខ្លួនឯងក៏មានជំងឺ dyslexic ដែលជាជំងឺផ្តល់ផលលំបាក្នុងការអាន និងការប្រកបពាក្យ ហេតុដូចនេះហើយការអានពិតជាលំបាកណាស់សម្រាប់ខ្ញុំ។ ហើយខ្ញុំក៏ដឹងតាំងពីកុមារភាពដែរថា មនុស្សភាគច្រើនដែលត្រូវការសៀវភៅមិនមានលទ្ធភាពក្នុងការទិញវានោះទេ ចាប់តាំងពីពេលនោះមក ខ្ញុំបានតាំងចិត្តថានឹងផ្លាស់ប្តូរវាឱ្យបាននៅថ្ងៃណាមួយ។

៣. ក្រុមការងារ Knongsrok តើលោកចាប់ផ្តើមវាដោយរបៀបណា?

លោក Andrew Yap ៖  តាមពិតទៅ ខ្ញុំពិតជាអរគុណដល់ឪពុករបស់ខ្ញុំណាស់ ដែលបានផ្តល់គំនិតជំនួញដល់ខ្ញុំតាំងពីតូច។ គាត់តែងតែឱ្យលុយខ្ញុំនៅពេលដែលខ្ញុំជួយធ្វើកិច្ចការងារផ្ទះ ដូចជាលាងចានជាដើម។ ឧទាហរណ៍! គាត់នឹងឱ្យលុយខ្ញុំ ៥០សេន បើសិនមានចានច្រើន។ ការងារនោះវាបានបង្រៀនខ្ញុំឱ្យយល់ថា ការខិតខំប្រឹងប្រែងនឹងធ្វើឱ្យខ្ញុំទទួលបានរង្វាន់ ហើយវាក៏បានជម្រុញឱ្យខ្ញុំបង្កើតក្លឹបលក់សៀវភៅរឿងកំប្លែងមួយជាមួយមិត្តភក្តិរបស់ខ្ញុំកាលពីខ្ញុំអាយុ១៤ឆ្នាំ។ ហើយខ្ញុំពិតជាចូលចិត្តមើលសៀវភៅរឿងកំប្លែងខ្លាំងណាស់ បើទោះជាខ្ញុំមានជំងឺក៏ដោយ ការអានសៀវភៅរឿងកំប្លែងបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំក៏អាចអានសៀវភៅដូចមិត្តភក្តិរបស់ខ្ញុំដទៃទៀតដែរ។ នៅពេលនោះ វាមិនមានសៀវភៅរឿងកំប្លែងច្រើននោះទេក្នុងប្រទេសម៉ាឡេស៊ី ហេតុដូច្នេះហើយ យើងបានទាក់ទងនឹងក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក ហើយពួកគេបានលក់សៀវភៅមកឱ្យពួកយើង ដែលយើងក៏បានលក់បន្តទៅឱ្យមិត្តភក្តិរបស់យើងក្នុងកម្រៃបន្តិចបន្តួច។

៤. ក្រុមការងារ Knongsrok ៖  Big Bad Wolf ត្រូវបានបង្កើតឡើងអស់រយៈពេលជាង១២ឆ្នាំមកហើយ ក្រោមការសហការគ្នាជាមួយនឹងដៃគូរបស់លោកគឺលោកស្រី Jacqueline Ng។ តើលោកអាចប្រាប់យើងបន្ថែមទៀតបានដែរឬទេ អំពីការសហការណ៍គ្នាជាដៃគូនេះ និងទទួឡបានផលបែបណាខ្លះ?

លោក Andrew Yap ៖  ពួកយើងបានសម្ពោធឃ្លាំងលក់សៀវភៅមួយក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានលក់សៀវភៅរាប់ពាន់ក្បាលនាំចូលពីអ្នកចែកចាយអន្តរជាតិ។ គ្រប់សៀវភៅជាភាសាអង់គ្លេសទាំងអស់ត្រូវបានបញ្ចុះតម្លៃពី៧៥% ទៅ៩៥% ក្នុងគោលបំណងលើកទឹកចិត្តឱ្យអ្នករាល់គ្នាអាចរីករាយនឹងការអាន និងមានលទ្ធភាពទិញសៀវភៅ។ ពួកយើងពិតជារំភើបខ្លាំងណាស់ដែលការលក់សៀវភៅក្នុងតម្លៃដ៏សមរម្យមួយនេះបានទាក់ទាញអ្នកអាន និងប្រិយមិត្តជាច្រើននាក់ ហើយក្នុងរយៈពេលដ៏ខ្លី Big Bad Wolf Book បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់នៅទូទាំងពិភពលោក។

ហើយវាផ្តល់ជំនឿចិត្តដល់យើងក្នុងការពង្រីកទីផ្សាររបស់យើងទៅក្នុងតំបន់ និងប្រទេសដូចជា ៖ ឥណ្ឌូនេស៊ី កូរ៉េ មីយ៉ាន់ម៉ា ប៉ាគីស្ថាន ស្រីលង្កា សិង្ហបុរី ហ្វីលីពីន តៃវ៉ាន់ ថៃ សហព័ន្ធអារ៉ាប់រួម និងថ្មីៗនេះគឺ ប្រទេសកម្ពុជា

៥. ក្រុមការងារ Knongsrok ៖ តើលោកអាចប្រាប់អំពីមូលហេតុ ឬដើមចមដំបូងនៃការដាក់ឈ្មោះ Big Bad Wolf Books នេះដែរឬទេ?

លោក Andrew Yap ៖  កាលពី១២ឆ្នាំមុន ជំនួញភាគច្រើនមិនដាក់ឈ្មោះយីហោរបស់ខ្លួនបែបទាន់សម័យនោះទេ ហើយយើងយល់ថាវាក៏មិនគួរឱ្យចាប់អារម្មណ៍អ្វីនោះដែរ។ ហេតុដូចនេះហើយ ពួកយើងចង់បានអ្វីមួយដែលងាយស្គាល់ និងមិនងាយភ្លេច។ កុមារងាយចាំតួអង្គ ជាពិសេសតួអង្គអាក្រក់។ ចំណែកមនុស្សពេញវ័យអាចស្គាល់វាបានតាមរយៈតួអង្គ ដែលកូនៗរបស់ពួកគេចាំ។ ដូចនេះហើយ ឈ្មោះមួយនេះនឹងផ្តល់ភាពងាយស្រួលក្នុងការចាំទាំងកុមារ និងឪពុកម្តាយរបស់ពួកគេ។

៦. ក្រុមការងារ Knongsrok ៖ ហេតុអ្វីបានជាលោកគិតថា តម្រូវការទិញសៀវភៅនៅជាតែមានច្រើនក្នុងយុគសម័យឌីជីថលនេះ?

លោក Andrew Yap ៖  មនុស្សគ្រប់គ្នានៅតែចូលចិត្តអានសៀវភៅ។ វាប្រៀបបាននឹងការចម្អិនម្ហូបដូច្នោះដែរ ដំបូងយើងរៀបចំគ្រឿងផ្សំ ចម្អិនវាហើយញុំា បន្ទាប់មកយើងក៏សម្អាតវា។ ការអានក៏អ៊ីចឹងដែរ អារម្មណ៍ដែលយើងទទួលបាននៅពេលដែលយើងចាប់កាន់សៀវភៅ រួចចាប់ផ្តើមបើកអានម្តងមួយទំព័រៗ ទៅវិញទៅមក ដើម្បីតាមដានភាគបន្ទាប់។ បើប្រៀបនឹងការអានលើប្រព័ន្ធឌីជីថល អ្នកអានភាគច្រើននឹងមិនបើកត្រលប់ទៅក្រោយនោះទេ ពីព្រោះទម្រង់ឌីជីថលនឹងមិនផ្តល់ភាពងាយស្រួល និងមិនជម្រុញឱ្យអ្នកអានត្រលប់ទៅអានទំព័រក្រោយនោះទេ។

តាមការស្រាវជ្រាវមួយចំនួនធំ ក៏បានបង្ហាញឱ្យឃើញដែរថា ការអាននៅលើប្រព័ន្ធឌីជីថលមិនមែនជាវិធីល្អបំផុតសម្រាប់ការរៀនសូត្រ និងអភិវឌ្ឍខ្លួននោះទេ។ ជាការពិតណាស់ ឌីជីថលមានសារៈសំខាន់ ប៉ុន្តែវាមិនសម្រាប់កុមារតូចៗនោះទេ ព្រោះការអានលើប្រព័ន្ធឌីជីថលជម្រុញការអានត្រួសៗដើម្បីបានគំនិតរួម ហេតុដូច្នេះហើយកុមារនឹងមិនអាចអានបែបស៊ីជម្រៅនោះទេ។

៧. ក្រុមការងារ Knongsrok ៖  តើស្ថានភាពនៃជំងឺរាតត្បាតនាពេលបច្ចុប្បន្នបានផ្តល់ផលប៉ះពាល់ដល់ការលក់សៀវភៅ Big Bad Wolf ដែរឬទេ?

លោក Andrew Yap ៖ វាស្តាប់ទៅដូចជាចម្លែកខ្លាំងណាស់ ប៉ុន្តែកូវីដ ១៩ បានបង្កើតទំព័រថ្មីនៃការអានសៀវភៅ។ ចំនួននៃការទិញសៀវភៅបានកើនឡើង ដោយសារឪពុកម្តាយបានងាកមករកសៀវភៅសម្រាប់អានខ្លួនឯងផ្ទាល់ និងសម្រាប់កូនៗរបស់ពួកគេក្នុងអំឡុងពេលនៃការបិទទីក្រុង។ មនុស្សភាគច្រើនបានចាប់ផ្តើមកាន់សៀវភៅអាន បន្ទាប់ពីគ្មានពេលអានអស់រយៈពេលជាច្រើនឆ្នាំ ហើយសៀវភៅបានក្លាយជាមិត្តកែអផ្សុកជាថ្មីម្តងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ កូវីដ១៩ បានបញ្ឈប់យើងពីការដើរឆ្ពោះទៅគោលដៅរបស់យើង។ នៅត្រឹមឆ្នាំ២០២៤ ពួកយើងបានកំណត់ការលក់របស់យើងឱ្យដល់ទីក្រុងសំខាន់ៗឱ្យបានយ៉ាងតិច១០០ ទីក្រុង ប៉ុន្តែភ្លាមៗនោះ អ្វីៗគ្រប់យ៉ាងក៏ត្រូវបានឈប់។ តាមពិតទៅ ពួកយើងក៏មានគម្រោងនឹងដាក់លក់សៀវភៅលើប្រព័ន្ធអនឡាញដែរ ប៉ុន្តែពួកយើងចង់បង្កើតកេរ្តិ៍ឈ្មោះ និងផ្សព្វផ្សាយវាជាមុនសិន។ ប៉ុន្តែដោយសារបញ្ហាកូវីដ វាក៏បានរុញយើងឱ្យដើរមកដល់ចំណុចនេះទាំងតក់ក្រហល់។ ឧទាហរណ៍ គម្រោងការនៃការលក់សៀវភៅក្នុងប្រទេសកម្ពុជារបស់យើង គឺចាប់ផ្តើមដោយការរៀបចំកម្មវិធីលក់សៀវភៅក្នុងប្រទេសកម្ពុជារយៈពេលពី ៤ ទៅ ៥ ឆ្នាំសិន ហើយយើងនឹងបង្កើនការលក់តាមប្រព័ន្ធអនឡាញបន្ថែមទៀត។

 

 


បេសកកម្មដំបូងរបស់យើងគឺ ការលក់សៀវភៅឱ្យបានមួយកោដិក្បាលក្នុងរយៈពេលមួយឆ្នាំ ដោយគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ជាសកល។ ពួកយើងត្រូវកែប្រែផែនការរបស់យើង ហើយយើងជឿជាក់ថាយើងនឹងអាចធ្វើវាបាន។

៨. ក្រុមការងារ Knongsrok ៖  តើយើងត្រូវធ្វើដូចម្តេចខ្លះក្នុងការទិញសៀវភៅនៅពី Big Bad Wolf ?

លោក Andrew Yap ៖ សៀវភៅប្រមាណ២០លានក្បាល ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់៩០%នៃតម្លៃដើម នឹងត្រូវបានដាក់លក់នៅលើគេហទំព័រផ្លូវការរបស់យើង bigbadwolfbooks.com/kh។ ប៉ុន្តែត្រូវប្រញាប់ណា ព្រោះកម្មវិធីលក់សៀវភៅរបស់យើងនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ខាងមុខនេះហើយ។

ជាមួយនឹងបទពិសោធន៍ទិញសៀវភៅដែលមានភាពងាយស្រួល និងសាមញ្ញនេះ អតិថិជនអាចស្វែងរកចំណងសៀវភៅដែលថ្មី និងពេញនិយមក្រោមពាក្យ «លក់ដាច់បំផុត» ហើយចូលទៅកាន់ប្រភេទសៀវភៅដែលពួកគេចូលចិត្តនៅលើគេហទំព័រដើម។ ពួកគេក៏នឹងទទួលបានការផ្តល់ជូន ១៥%បន្ថែមទៀត ដោយគ្រាន់តែចុះឈ្មោះជាសមាជិក។ ក្រោយពីចុះឈ្មោះរួច ពួកគេនឹងអាចស្វែងរកសៀវភៅដែលពួកគេពេញចិត្តនៅក្នុងប៊ូតុងស្វែងរក ដោយបំពេញឈ្មោះអ្នកនិពន្ធ ចំណងជើងសៀវភៅ ឬលេខកូដសៀវភៅ ហើយជ្រើសរើសវាដាក់ក្នុងរទេះរួចបង់លុយ។ ចំណុចពិសេសនោះគឺ ប្រសិនបើពួកគេចំណាយអស់យ៉ាងតិច៦០ដុល្លារ នោះពួកគេនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។ បន្ថែមពីនេះទៀតសម្រាប់ការជាវដែលមានតម្លៃតិចជាង៦០ដុល្លារ អតិថិជនក៏នឹងទទួលបានការដឹកជញ្ជូនក្រោមតម្លៃដ៏សមរម្យមួយ។

ការផ្តល់ជូនដែលអតិថិជនអាចប្រើបាន៖

១. ការផ្តល់ជូនពិសេសសម្រាប់សមាជិក (លេខកូដគូប៉ុង)

ទទួលបាន១៥%បន្ថែមទៅលើសៀវភៅដែលត្រូវបានជ្រើសរើសរួច

២. Magical Deals

ចំណាយត្រឹមតែសៀវភៅ ២ក្បាល ទទួលបានសៀវភៅ៣ក្បាល

៣. White Star Kids - Classic Fairy Tales

ចំណាយត្រឹមតែសៀវភៅ១ក្បាល ដោយទទួលបានសៀវភៅ២ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល)

៤. Scholastic Interesting Facts

ចំណាយត្រឹមតែសៀវភៅ២ក្បាល ទទួលបានសៀវភៅ៣ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល)

៥. ការផ្តល់ជូនដ៏ពិសេសទៅលើសៀវភៅ Harry Potter ត្រឹមតែ USD 8.40 តែប៉ុណ្ណោះ

៦. ការដឹកជញ្ជូនឥតគិតថ្លៃ

ចំណាយយ៉ាងហោចណាស់ USD60 ដើម្បីទទួលការដឹកជញ្ជូនដោយឥតគិតថ្លៃ

152111680_23847054044130634_853044898996617037_n.png

150485061_23847033396810634_6323042915414584180_n.png

151778531_23847033532460634_7930271382778309071_n.png

147856269_23847027784470634_6363457827241637552_n