​មហាសំណាង! កូនខ្មែរខេត្តកំពង់ធំ​ បានរៀបការចូលក្នុងវង្សត្រកូលអភិជនលោកខាងលិច ជាម្ចាស់ប្រាសាទបុរាណល្បី​ Brandenbourg ក្នុងប្រទេស​លុចសាំប៊ួរ​

សំណាងមនុស្សម្នាក់ៗមិនដូចគ្នាទេ ​ពេលខ្លះអាស្រ័យដោយវាសនា ​និងអត្តចរិតផ្ទាល់ខ្លួនផងនោះ បានធ្វើឱ្យមនុស្សសាមញ្ញជាច្រើនឆ្អឹងអណ្តែតក្លាយជាអ្នកមានធូរធារ មហាសេដ្ឋី និងមានឈ្មោះល្បីស្ទើរមិនគួរឱ្យជឿ។

យ៉ាងណាមិញ នារីស្រស់ស្អាតបែបអភិជនមួយរូបដែលជាជនជាតិខ្មែរ  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងរំភើបផងនូវបុណ្យវាសនា​បានក្លាយជាកូនប្រសារគ្រួសារអភិជននៅប្រទេសលោកខាងលិច

​ថែមទាំងជាម្ចាស់ប្រាសាទបុរាណ Brandenbourg ដ៏ល្បីនៅប្រទេសលុចសាំប៊ួរ​ ផងដែរ។

155238878_5241013845971163_7176514874305753509_n

154799225_5241014019304479_3600751722086733776_n

នេះបើយោងតាមរយៈគណនីហ្វេសប៊ុក ម៉ៅ ​ជានិច្ច បានរៀបរាប់ឱ្យដឹងថា៖ «នាងខ្ញុំឈ្មោះ​ ម៉ៅ​ ម៉ានិច្ច​ ជាកូនខ្មែរ​និងជាកូន​អ្នកស្រុកស្រែម្នាក់មកពីស្រុកបារាយណ៍ ​ខេត្តកំពង់ធំ​ បានរៀបការចូលក្នុងវង្សត្រកូលអភិជនលោកខាងលិច (សហព័ន្ធអុឺរ៉ុប)​ ដែលត្រូវជា​ម្ចាស់ប្រាសាទ​ Brandenbourg (Château-fort de Brandenbourg)

នៃប្រទេសលុចសាំប៊ួរ​ 🇱🇺 ប្រាសាទនេះបានសាងឡេីងនាសតវត្សរ៍ទី11 (មានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តរបស់ខ្មែរយេីងដែរ)​

សង់ឡេីងដោយគ្រួសារស្វាមីខ្ញុំធ្វេីជាគេហដ្ឋានរស់នៅរបស់អ្នកអភិជននាសម័យនោះ​ គ្រួសារគាត់(ប្តី) មានប្រសាទចំនួន2កន្លែង​ តែនៅឆ្នាំ​1972 ម្តាយក្មេកខ្ញុំបានប្រគល់ប្រាសាទមួយជូនទៅរដ្ឋប្រទេសលុចសាំប៊ួរ​ ប្រសាទនោះឈ្មោះ​ Bourscheid Castle​ (Château de Bourscheid)

ទុកជាអនុស្សាវរីយ៍​ ចំនែកឯប្រាសាទ Branderbourg ដែលនៅក្នុងរូបភាពនេះ​ ពួកយេីងរក្សាទុកជាកេរ្តិ៍មរតកសំរាប់កូនចៅជំនាន់ក្រោយ ដូច្នេះប្រសិនបេីបង​ប្អូនមានឱកាសមកដំណេីរកំសាន្តប្រទេសលុចសាំប៊ួរដែលមានព្រំប្រទល់ខាងជេីងជាប់ប្រទេសបារាំង​

 

 


ខាងត្បូងជាប់ប្រទេសអាល្លឺម៉ង់និងខាងលិចប្រទេសប៊ែលស្សុីក សូមកុំភ្លេចអញ្ជេីញចូលទស្សនាដោយសេរី​ រឺអាច​inbox មក​Facebook ខ្ញុំផ្ទាល់បាន​នាងខ្ញុំនឹងធ្វេីជា​guide ជូនទស្សនាដោយក្តីរីករាយ​ 😊»។

S 679

153926358_5241015982637616_3680440977028896924_o

គួរបញ្ជាក់ឱ្យដឹងផងដែរថា ប្រទេស លុចហ្សំបួរ គឺជា​ប្រទេស​មួយ​ដែល​ស្ថិតនៅ​ក្នុង​សហគមន៍​អឺរ៉ុប​ ដែលមាន​ព្រំប្រទល់​ខាង​ខាងលិច​ជាប់​ជាមួយ​បែលហ្សិក​ ​ខាង​ជើង​ជាប់​ប្រទេស​អាល្លឺម៉ង់

និង​ភាគ​ភាគ​ខាងត្បូង​ជាប់​បារាំង ​ ​ជាពិសេសប្រាសាទបុរាណ Brandenbourg (Château-fort de Brandenbourg) ត្រូវគេដឹងថាជាប្រាសាទនៅទ្វីបអឺរ៉ុបដ៏ល្បី សាងសង់ឡើងនៅក្នុង សតវត្សរ៍ទី​១០ ឯណោះ៕

155315093_5241019289303952_5496916602441082708_o

154754740_5241013712637843_3187289964484184288_n

153679209_5241014182637796_1884995032623005431_n