តិចនិក​ពី​នារី​ជប៉ុន គេ​អនុវត្ត ៥ វិធី​នេះ ដើម្បី​សម្រក​ទម្ងន់​បាន​ងាយ​និង​មិន​ហត់​ខ្លាំង

ជា​ទូទៅ​សម្រាប់​ប្រជាជន​ជប៉ុន អ្នក​នឹង​មិន​សូវ​ឃើញ​ពួក​គេ​មាន​រូបរាង​ធាត់ ឬ​លើស​ទម្ងន់​នោះ​ទេ ហើយ​ជា​ពិសេស​គឺ​នារីៗ អាច​ថែ​រូបរាងកាយ​បាន​យ៉ាង​ល្អ។

តាម​ការ​ណែនាំ​នូវ​វិធី​ពិសេស​ ៥ ពី​នារី​ជប៉ុន យើង​សូម​បង្ហាញ​អ្នក​រាល់​គ្នា​អំពី​វិធី​សម្រក​ទម្ងន់ ដែល​វា​សាមញ្ញ ហើយ​ងាយ​មិន​ទាមទារ​ការ​ចំណាយ​កម្លាំង​អ្វី​ច្រើន​នោះ​ទេ៖

៥) ទទួល​ទាន​ចេក​ជាមួយ​ទឹក

Ice_screenshot_20210228 144013

ចាប់​ផ្តើម​ពី​ពេល​ព្រឹក​ទៅ អ្នក​អាច​ទទួល​ទាន​ចេក ២-៣ ផ្លែ​ជាមួយ​ទឹក​ប៉ុន្មាន​កែវ ដោយ​ជា​ធម្មតា​នៅ​ពេល​ដែល​សារជាតិ​សរសៃ (Fiber) របស់​ចេក ជួប​គ្នា​ជាមួយ​នឹង​ទឹក នោះ​វា​នឹង​ឆាប់​ជួយ​ឲ្យ​អ្នក​ឆ្អែត​ពេញ​ពោះ។ ចំពោះ​អាហារ​ពេល​ល្ងាច​ចូរ​ទទួល​ទាន​ឲ្យ​បាន​មុន​ម៉ោង ៦ ល្ងាច ហើយ​ផ្តោត​លើ​ប្រភេទ​អាហារ​បន្លែ​ជា​ពិសេស។

៤) ផឹក​តែ​បៃតង​ក្តៅ រៀងរាល់​ទទួល​ទាន​អាហារ​រួច

Ice_screenshot_20210228 144008

តែបៃតង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ឲ្យ​យើង​មិន​ចាស់​ជាង​វ័យ ហើយ​ជាង​នេះ​ក៏​អាច​កម្ចាត់​បាក់តេរី​ក្នុង​ពោះវៀន​ផង​ដែរ។ ការ​ផឹក​តែបៃតង​ក្តៅ​អ៊ុនៗ ក្រោយ​បរិភោគ​អាហារ​រួច ជួយ​ទៅ​ដុត​បំផ្លាញ​ជាតិ​ពុល លាង​សម្អាត​ជាតិ​ខ្លាញ់ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ជា​ពិសេស។

៣) ស្ពៃក្តោប

Ice_screenshot_20210228 143959

ពុះ​វា​ជា ៤ ចំណែក ហើយ​ទទួល​ទាន​វា​ជាមួយ​ប្រភេទ​សាឡាត់​មុន​រៀងរាល់​ទទួល​ទាន​អាហារ ដែល​ស្ពៃក្តោប​វា​មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់ ហើយ​ឆាប់​ធ្វើ​ឲ្យ​ក្រពះ​របស់​អ្នក​ធ្ងន់ និង​ពេល​ខ្លះ​ស្ទើរ​តែ​ញុាំ​ហើយ​លែង​ឃ្លាន​បាយ​ក៏​ថា​បាន។ អ្នក​ត្រូវ​ចាំ​ថា​វា​លាយឡំ​ការ​អត់ធ្មត់​របស់​អ្នក​ដែរ ទើប​ឆាប់​ឃើញ​លទ្ធផល។

២) ការ៉ុត​និង​ទ្រូង​មាន់

Ice_screenshot_20210228 143955

ទ្រូង​មាន់​ជា​កន្លែង​ដែល​មិន​សូវ​មាន​ខ្លាញ់ ហើយ​សម្រាប់​ការ៉ុត​វា​មាន​ជាតិ​សរសៃ​ដែល​ជួយ​ដល់​ក្រពះ​បាន​ច្រើន។ សម្រាប់​ទ្រូង​មាន់ អ្នក​គួរ​ចម្អិន​តាម​រយៈ​ការ​ស្ងោរ​គឺ​ល្អ​បំផុត ជា​ជាង​ការ​ចៀន​ឬ​បំពង​ព្រោះ​មាន​លាយឡំ​ជាតិ​ខ្លាញ់។

១) ប្រើ​ចង្កឹះ​ជំនួស​ស្លាប​ព្រា

Ice_screenshot_20210228 143949

វា​ជា​ហេតុផល​ងាយៗ​និង​សាមញ្ញ​បំផុត ព្រោះ​នៅ​ពេល​ដែល​អ្នក​អនុវត្ត​ការ​ប្រើប្រាស់​ចង្កឹះ​ជំនួស​ស្លាប​ព្រា នោះ​នឹង​នាំ​ឲ្យ​អ្នក​មិន​សូវ​ទទួល​ទាន​បាន​ច្រើន​ទេ។ គិត​ទៅ​មើល​មួយ​ស្លាប​ព្រា​បាយ​ពេញ តើ​ត្រូវ​ការ​ប្រើប្រាស់​ចង្កឹះ​ប៉ុន្មាន​នាទី​ទម្រាំ​បាន​ស្មើ​គ្នា​នោះ?

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក