អស្ចារ្យណាស់! អគារនៃស្នាព្រហត្ថរបស់សម្ដេចតា ប្រែជារីស៊តតម្លៃរាប់ពាន់ដុល្លារក្នុងមួយយប់ !

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ  ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ សម្តេចតា គឺ​ជា​ឥស្សរជន​​​​លេចធ្លោមួយព្រះអង្គ ដែលមានត្រឹមតែមានស្នាព្រហត្ថក្នុង​ឆាកនយោបាយ​កម្ពុជា តែទ្រង់ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារបែបប្រវត្តិសាស្រ្ត និងទំនើបៗជាច្រើននៅជំនាន់នោះ បន្សល់ដល់បច្ចុប្បន្ន។ តែលោកអ្នកប្រហែលជាមិនទាន់ដឹងនោះទេថា មានអគារក្រោមស្នាព្រហត្ថរបស់សម្ដេចតា​ មួយកន្លែង ត្រូវបានគេដឹងថាបានប្រែក្លាយជារីហ្សតដ៏ទំនើប និងប្រណីតបែបអភិជន ដោយគ្រាន់តែតម្លៃស្នាក់នៅមួយយប់តម្លៃរាប់ពាន់ដុល្លារឯណោះ។

ដោយ «ក្នុងស្រុក» សូមធ្វើការដកស្រង់អត្ថបទទាំងស្រុងស្តីពីអគារដ៏ប្រណីត និងលំដាប់មួយនេះពី Sightseeing World​ដូខាងក្រោមនេះ៖

នៅចន្លោះឆ្នាំ1953 ដល់ដើមទស្សវត្សរ៍60 កម្ពុជាកំពុងតែមមាញឹកក្នុងការរៀបចំលើគ្រប់វិស័យ ជាពិសេសគឺហេដ្ឋារចនាសម្ពន្ធ័នេះតែម្ដង ។ ឆ្នាំ 1962 សំណង់មួយបានកើតឡើងលើទឹកដីក្រុងអង្គរ ក្រោមការដឹកនាំរបស់ ព្រះបរមរតនកោដ្ឋ ( សម្ដេចតា )

ក្នុងគោលបំណង ប្រើប្រាស់សម្រាប់ទទួលភ្ញៀវកាទូតពិសេសៗដែលមកទស្សនកិច្ចទីក្រុងអង្គរ ។ បច្ចុប្បន្ននេះ អគារដែលជាស្នាដៃរបស់ព្រះមហាក្សត្រដែលទាមទារឯករាជពីប្រទេសបារាំងអង្គនេះ បានប្រែក្លាយជារីស៊តតម្លៃរាប់ពាន់ដុល្លាក្នុងមួយយប់ ហើយភាគច្រើនមានតែភ្ញៀវលំដាប់អភិជនតែប៉ុណ្ណោះដែលទៅស្នាក់នៅទីនោះ ។ រីស៊តមួយនេះត្រូវបានគេស្គាល់ឈ្មោះថា “ អាម៉ាន់សារា “ ( AMANSARA ) ។

150177872_254358599539203_3674627307107944011_o

150450805_254355542872842_201817345046068816_o

ចង់ដឹងថា អាម៉ាន់សារា ពិសេស និង មានដំណើរដើមទងយ៉ាងណានោះ ជួយLike និង Share រួចអានបន្តទៀតនូវអត្ថបទខាងក្រោម :

១/ ៤០ឆ្នាំមុនពេលចាប់ផ្ដើម អាម៉ាន់សារា ( 1962-2002)

ហេតុផលដំបូងដែលធ្វើអោយសំណង់នេះលេចជារូបរាងមក គឺទុកសម្រាប់តែភ្ញៀវប្រមុខរដ្ឋដែលពិសេសៗរបស់ សម្ដេចតាតែប៉ុណ្ណោះដែលមកទស្សនកិច្ច ។ បាននយ័ថាអគារនេះជាកម្មសិទ្ធឯកជនរបស់ទ្រង់ ។ហើយគេក៏បានអោយឈ្មោះអគារនេះថា Villa Princière ។ យ៉ាងណាមិញឆ្នាំ 1964 សម្ដេចតាបានប្រគល់ Villa Princière នេះទៅរាជរដ្ឋាភិបានកម្ពុជាវិញ។

នៅឆ្នាំ 1965 ក្រោយសម្ដេចតាបានប្រគល់វាអោយទៅរាជរដ្ឋភិបាលកម្ពុជាវិញនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការសហការជាមួយក្រុមហ៊ុនហ៊ុនឯកជនមួយ ប្រែក្លាយ Villa Princière ទុកសម្រាប់តែទទួលភ្ញៀវប្រមុខរដ្ឋនោះ ទៅជា luxury Resort សម្រាប់ភ្ញៀវទេសចរណ៍វិញ ស្របពេលដែលកំណើនភ្ញៀវទេសចរណ៍បានកើនឡើននាពេលនោះ ។ មកដល់ឆ្នាំ1970 ប្រវត្តិសាស្ត្របានកើតឡើងសារជាថ្មីដោយភាពចម្រូងចម្រាស់ផ្ទៃក្នុងរបស់ជាតិ វាក៏បានជះឥទ្ធិពលទៅដល់វិសយ័ផ្សេងៗផងដែរ ហើយការផ្លាសប្ដូរក៏កើតមានឡើងជាបន្តបន្ទាប់ រហូតដល់សណ្ឋាគារប្រណិតខ្ពស់ Villa Princière ប្តូរឈ្មោះទៅជា Villa Sokha សម្រាប់ធ្វើជាឃ្លាំងដាក់សម្ភារៈ របស់សណ្ឋាគារ Grand Hotel នៅឆ្នាំ 1970។

151296963_254358992872497_8734038838175547250_o

150205517_254357496205980_3521718644984757215_o

បានរយៈពេលប៉ុន្មានឆ្នាំ សម័យកាលនៃភាពខ្មៅងងឹត (ខ្មែរក្រហម) បានមកដល់ គ្រប់ហេដ្ឋារចនាសម្ពន្ធ័ទាំងអស់ត្រូវបានបំផ្លាញ ។ ប៉ុន្តែវាជាសំណាងមួយនៃសំណង់មួយនេះដែលពួកខ្មែរក្រហមបានទុកវាប្រើជាឃ្លាំងដាក់សម្ភារៈ និង ជាផ្ទះបាយសម្រាប់ទាហានខ្មែរក្រហម ជំនួសដោយការបំផ្លាញចោល។

៣ឆ្នាំនៃការបញ្ចប់ទៅរបបខ្មែរក្រហម អគារនេះបានសាងទំព័រប្រវត្តិសាស្ត្រថ្មីម្ដងទៀតក្រោមរូបភាពជាសណ្ឋាគាររបស់រដ្ឋមួយក្នុងចំណោមពីរ ដែលរាជរដ្ឋាភិបាលរៀបចំឡើងវិញទុកសម្រាប់ទទួលភ្ញៀវទេសចរណ៍ ហើយក៏បានផ្លាស់ប្ដូរឈ្មោះពី Villa Sokha ទៅជា Villa Apsara នៅឆ្នាំ 1982។ យ៉ាងណាមិញការចាប់ផ្ដើមពីចំណុចសូន្យនាពេលនោះលើគ្រប់វិសយ័របស់កម្ពុជាមិនងាយស្រួលទេ ។

148915771_254358732872523_4623289672997459413_o

149397642_254358869539176_2449351020389005699_o

ការរំពឹងពី Villa Apsara ដែលរៀបចំដោយរដ្ឋាភិបាលនាពេលនោះទុកសម្រាប់ទទួលភ្ញៀវទេសចរណ៍នោះក៏មិនសមបំណងទៀត ហេតុនេះទើប Villa Apsara ត្រូវបានបិទទ្វាសារជាថ្មីម្ដងទៀតនៅឆ្នាំ1997 ។ 1997 ដល់ឆ្នាំ 2002 សំណង់ដែលស៊ូនឹងព្យុះភ្លៀងរាប់ឆ្នាំនេះត្រូវបានគេបោះបង់បង់ចោល ។

ដោយមើលឃើញពីប្រវត្តិដ៏គួរអោយចាប់អារម្មណ៍ទាក់ទងនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជា បានធ្វើអោយក្រុមហ៊ុន AMAN ជ្រើសយកអគារនេះមករៀបចំឡើងវិញក្រោមរូបភាពជារីស៊តប្រណិតមួយក្នុងយុគសមយ័ថ្មី ហើយដាក់ឈ្មោះថា អាម៉ាន់សារា (AMANSARA ) ។

149513112_254358819539181_3629913422289500723_o

149746492_254355599539503_4191646748570566055_o

២/ អាម៉ាន់សារា រីស៊ត (Amansara Resort)

AMAN មានន័យថា ស្ងប់ស្ងាត់ និង សុខសាន្ត

SARA បានមកពីឈ្មោះចុងក្រោយនៃអគារ VILLA APSARA ។

បញ្ចូលគ្នានៃពាក្យទាំងនេះបានចេញជាឈ្មោះរីស៊តប្រណិតលំដាប់ខ្ពស់មួយហៅថា AMANSARA ។ អាម៉ាន់សារា ជារីស៊តប្រណិតខ្ពស់ដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលផ្ដល់ជូននូវសេវាកម្មគាវរកិច្ចភ្ញៀវ បែប Royal Retreated service ( សេវាកម្មទទួលភ្ញៀវបែបជាន់ខ្ពស់បំផុត )  ដែលវាធ្វើអោយគ្រប់ភ្ញៀវមានអារម្មណ៍កក់ក្ដៅនិងពិសេសបំផុតនៅពេលដែលស្នាក់នៅទីនោះ ។

149251007_254357396205990_2993493072125641045_o

151544395_254357559539307_1617114851741481029_o

បែរមកការ Design របស់រីស៊តវិញ ទម្រង់ទាំងមូលរបស់អគារត្រូវរក្សារតាមរូបរាងដំបូងរបស់វា ហើយផ្នែក interior design វិញ ធ្វើបែប Minimalism ដែលវាសាកសមឥតខ្ចោះចំពោះអ្នកដែលមិនចូលចិត្តភាពរញេរញៃច្រើន និង ត្រូវការកន្លែងលាក់ខ្លួនមួយដើម្បីអោយខ្លួនអែងបានបន្ធូរភាពស្មុគស្មាញក្នុងកំឡុងពេលស្នាក់នៅក្នុងរីស៊ត ។ នៅក្នុងរីស៊តមានឡាន MERCERDES តាំងពីឆ្នាំ 1962 មួយ ដែលគេបានដឹងយ៉ាងប្រាកដថា ជាអតីតព្រះទីនាំងរបស់សម្ដេចតាផងដែល ។ ឡានមួយនេះទុកសម្រាប់ទទួលភ្ញៀវដែលស្នាក់នៅទីនោះ ។ ចំណែកតម្លៃបន្ទប់ត្រូវបានគេដឹងថាមានតម្លៃខ្ពស់ជាងគេក្នុងខេត្រសៀមរាបតែម្ដង ដែលបន្ទប់ក្នុងមួយយប់ចាប់ផ្ដើមពី 1300$ ទៅ 1500$ ដោយមិនទាន់បូកបញ្ចូលពន្ធ ។

151308578_254357576205972_7049452128279461627_o

151238067_254357256206004_650012806197349491_o

៣/ ភាពខុសប្លែករបស់ អាម៉ាន់សារា

បើក្រលេកមើលពីការDesign របស់រីស៊ត អ្នកមួយចំនួនប្រាកដជាលាន់មាត់ថា តើអ្វីដែលជាមូលហេតុដែលបន្ទប់នៅរីស៊តនេះមានតំលៃខ្ពស់ដល់ថ្នាក់នឹង ? ពីព្រោះការតុបតែងមានភាពសាមញ្ញទូទៅធម្មតា ។ ប៉ុន្តែបើយោងទៅនឹងការបកស្រាយដោយ គិតគូរយ៉ាងម៉ត់ចត់របស់រីស៊ត ព្រមទាំងឆ្លងកាត់បទពិសោធន៍ស្នាក់ទីនោះដោយខ្លួនខ្ញុំផ្ទាល់ ខ្ញុំយល់ថាវាសមនឹងហេតុផលដែលវាត្រូវមានតម្លៃខ្ពស់ដូចនេះ ។

150927497_254357672872629_345563097996974900_o

150541356_254355646206165_2720836432456625931_o

ការគិតគូររបស់អាម៉ាន់សារា គឺរក្សារភាពឯកជនរបស់ភ្ញៀវ ការយកចិត្តទុកទទួលប្រៀបដូចជាគ្រួសារតែមួយ និងធានាបានថាកំឡុងពេលដែលភ្ញៀវស្នាក់នៅជាមួយរីស៊តគ្មានការរំខានពីមជ្ឈដ្ឋានដទៃ ព្រមទាំងផ្ដល់សេវាកម្មមួយដែលអ្នកស្ទើរតែមិនធ្លាប់ស្គាល់នៅរីស៊តធម្មតា ។ជំហ៊ានដំបូងនាពេលដែលចូលទៅដល់រីស៊តនេះ ស្ថានភាពរីស៊តទាំងមូលមានភាពស្ងប់ស្ងាត់ខុសពីសណ្ឋាគារដទៃ ខណះដែលមានបុគ្គលិកមិនតិចនាក់នោះរង់ចាំស្វាគមន៍អ្នក ។ បរិយាកាសទាំងមូលគឺមានរបៀបរៀបរយល្អ ដែលវាស៊ីនឹងគោលការណ៍ ស្ងប់ស្ងាត់ និង មានសណ្ដាប់ធ្នាប់ល្អ ។ ហើយនេះគឺជាមូលហេតុមួយធ្វើអោយគ្រប់គ្នាដែលស្នាក់ទីនោះមានអារម្មណ៍មួយថា សំពាធនៃការងារភាពបានរសាយ ព្រោះអ្នកកំពុងឈនៅទីកន្លែងដែលធ្វើអោយអ្នកគ្មានភាពស្មុគ្រស្មាញ ។

ការ Design រីស៊តអោយទាក់ទាញនិងលេចធ្លោអ្នកអាចឃើញច្រើន ប៉ុន្តែការរៀបចំធ្វើអោយភ្ញៀវមានអារម្មណ៍កក់ក្ដៅនិងបាត់អស់ភាពស្មុគ្រស្មាញ ខ្ញុំហ៊ាននិយាយថា អាម៉ាន់សារាជារីស៊តទីមួយដែលអាចធ្វើបាន ។

150244493_254357702872626_9053701920610917479_o

150219794_254358569539206_1336158794663321543_o

៤/ ភ្ញៀវអាម៉ាន់សារា គួតែជាភ្ញៀវប្រភេទណា?

9នាក់ក្នុងចំនោម10នាក់ ប្រាកដជាឆ្លើយថាអ្នកស្នាក់នៅ អាម៉ាន់សារា គួតែជាប្រភេទអតិថិជនបែបអភិជន ព្រោះតម្លៃ សេវាកម្មដែលផ្ដល់ជូនគឺពិតជាស្ថិតក្នុងRate មួយដែលអ្នកទូទៅពិបាកនឹងស្មគ្រ័ចិត្តនឹងចំណាយដើម្បីទទួលបទពិសោធន៍ជាមួយវាណាស់។ ការគិតនេះពិតជាមិនខុសមែន ភ្ញៀវ អាម៉ាន់សារា ភាគច្រើនគឺជាប្រភេទHi end ដែលគាត់អាចរ៉ាប់រងបានទៅលើតម្លៃដែលខ្ពស់បែបនេះ ហើយគេសង្កេតឃើញពួកគាត់ទាំងនោះភាគច្រើន ជាភ្ញៀវទេសចរណ៍អន្តរជាតិ តារាហូលីវូដ អ្នកជំនួញធំៗ និង មន្ត្រីអ្នកមុខអ្នកការក្នុងស្រុកយើងផងដែល ។

150538906_254357649539298_3651400654896570625_o

149666419_254357309539332_9051876000854545247_o

149831361_254357536205976_7691531997946151392_o

ប៉ុន្តែការពិត អ្នកមិនចាំបាច់ឈាងដល់លំដាប់នេះទេ ទើបអាចទៅស្នាក់នៅទីនោះ ព្រោះការភ្ជាប់មកជាមួយតម្លៃខ្ពស់បែបនេះ ក៏វាបានមកជាមួយការផ្ដល់អត្ថប្រយោជន៍ច្រើនផ្សេងទៀតមកជាមួយគ្នាផងដែល ដូចជា អាហា និង ការកំសាន្តផ្សេងៗ ដែលវាបានជួយបន្ធូរការចំណាយផ្សេងទៀតផងដែល ។ យ៉ាងណាមិញខ្ញុំគិតថា អាម៉ាន់សារា សាកសមចំពោះអ្នកដែលគាត់ស្វែងរកការផ្ដល់ជូនសេវាកម្មយកចិត្តទុកដាក់បំផុតកំឡុងពេលដំណើរកំសាន្ត រឺ អ្នកដែលធុញថប់និងភាពរញេរញៃប្រចាំថ្ងៃហើយចង់ស្វែងរកកន្លែងបទពិសោធន៍ថ្មីដែលជួយអោយអ្នកធូរអារម្មណ៍ ។

៥/ ការផ្ដល់ជូនពិសេស

1300$ ទៅ 1500$ ក្នុងមួយយប់ដែលមិនទាន់បូកបញ្ចូលពន្ធ រ៉ាយរ៉ាប់យ៉ាងណាក៏វានៅតែខ្ពស់គួរសមដែលសម្រាប់ភ្ញៀវទេសចរណ៍ទូទៅនៅក្នុងស្រុកយើង ។ ស្របពេលនឹងវិបត្តិកូវិត19 ផងដែរនោះ អាម៉ាន់សារាបានធ្វើការកែប្រែតម្លៃរបស់វា មកត្រឹមតែ 500$ ប៉ុននោះក្នុងមួុយយប់បូកបញ្ចូលទាំងពន្ធ ជាការផ្ដល់ជូនជាពិសេសដល់ភ្ញៀវទេសចរណ៍ក្នុងស្រុក ។

នេះវាជាឱកាសល្អសម្រាប់អ្នកដែលចង់សាកល្បងរសជាតិថ្មីក្នុងការស្នាក់នៅជាមួុយរីស៊តលំដាប់ខ្ពស់មួយនេះ ។ ប៉ុន្តែយ៉ាងណាក្ដីតម្លៃនេះនឹងប្រែមកជាធម្មតាវិញក្នុងពេលឆាប់ៗខាងមុខនេះ ។ ដូចនេះកុំទុកអោយវារំលងផុតទៅអោយសោះណា៎!!!

Sightseeing world សូមអរគុណដល់ អាម៉ាន់សារា សម្រាប់ការរៀបចំជាពិសេសកំឡុងពេលដែលពួកយើងស្វែងយល់បទពិសោធន៍ពីទីនោះ ។

149412810_254358929539170_1121744276970147597_o

148836875_254357476205982_2517086270865954175_o

149308957_254358952872501_2929509293207054701_o

បើគ្រប់គ្នាបើចង់សាកល្បងបទពិសោធន៍ថ្មីជាមួយសេវាកម្មដល់ប្រណិតរបស់វា សូមទំនាក់ទំនងទៅលេខ 063 760 333 ឬ Facebook page៖ https://www.facebook.com/AmansaraHotel/

អត្ថបទ និងរូបភាពផ្តល់សិទ្ធទាំងស្រុងដោយ៖ Sightseeing World

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers