នេះ​តិចនិក​ទទួល​ទាន​កាហ្វេ​ ដើម្បី​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន​ឆាប់​រហ័ស

កាហ្វេ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​មនុស្ស​ទូទៅ​ចូលចិត្ត​ទទួល​ទាន​ជា​ប្រចាំ ដោយ​មិន​ថា​តែ​បុរស នារី អ្នក​មាន​មាឌ​ស្គម មាឌ​ធាត់ ហើយ​ជា​ពិសេស​គឺ​អ្នក​ដែល​ធ្វើការ​នៅ​ការិយាល័យ អត់​វា​មិន​សូវ​បាន​នោះ​ទេ។

ក្រៅ​ពី​ផ្តល់​អត្ថប្រយោជន៍​មួយ​ចំនួន ជាង​នេះ​វា​ក៏​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​ទៀត​ផង ឲ្យ​តែ​អ្នក​មាន​តិចនិក​ទទួលទាន​វា​ឲ្យ​បាន​ត្រឹមត្រូវ។ ​ថ្ងៃ​នេះ Knongsrok បង្ហាញ​ ២ ចំណុច​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​តាម​រយៈ​ការ​ទទួល​ទាន​កាហ្វេ៖

២) កាត់​បន្ថយ​ឬ​បញ្ឈប់ ការ​ទទួល​ទាន​កាហ្វេ​ជាមួយ​ស្ករ និង Cream

Ice_screenshot_20210302 195155

ដូច​អ្នក​ដឹង​ស្រាប់​ហើយ ស្ករ​និង​ Cream គឺ​ជា​សត្រូវ​ដែល​ប្រឆាំង​នឹង​ការ​ស្រក​ទម្ងន់។ បែប​នេះ​នៅ​រាល់​ពេល​ទទួល​ទាន​កាហ្វេ អ្នក​គួរ​តែ​កាត់​បន្ថយ​ឲ្យ​បាន​នៅ​ការ​ដាក់​គ្រឿង​ផ្សំ​ទាំង​នេះ ហើយ​បើ​អាច​ទម្លាប់​ទទួល​ទាន​កាហ្វេ​ខ្មៅ​បាន​ទៀត គឺ​កាន់​តែ​ល្អ ព្រោះ​វា​មាន​លាយ​បញ្ចូល​គ្នា​តែ​ទឹក និង​ជាតិ​កាហ្វេ​អ៊ីន​តែ​ប៉ុណ្ណោះ។

១) ទទួល​ទាន​កាហ្វេ​មុន​ធ្វើ​លំហាត់​ប្រាណ

Ice_screenshot_20210302 195149

អ្នក​ចង់​ហាត់ប្រាណ​ឆាប់​ស្រក​ទម្ងន់​លឿន អាច​សាកល្បង​ការ​ទទួល​ទាន​កាហ្វេ​មុន​ធ្វើ​លំហាត់ប្រាណ​បាន ព្រោះ​នៅ​ពេល​ដែល​ជាតិ​កាហ្វេអ៊ីន​ចូល​មក​ក្នុង​ខ្លួន វា​អាច​ពន្លឿន​ល្បឿន​នៃ​ការ​ដុត​កាឡូរី​បាន​ច្រើន​និង​ឆាប់​រហ័ស​ជាង​មុន។

យ៉ាងណា​ក៏​មាន​សារ​ណែនាំ ២ ផ្សេង​ទៀត​ដែល​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​លឿន ដោយ​ក្រៅ​ពី​ការ​ទទួល​ទាន​កាហ្វេ​ដោយ​អនុវត្ត ២ ចំណុច​ខាង​លើ​ហើយ អ្នក​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ ដែល​កុំ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​កូឡេស្តេរ៉ុល​ច្រើន​ពេក ​ហើយ​គួរ​ងាក​មក​បរិភោគ​ប្រភេទ​អាហារ​ដែល​មាន​បន្លែ ផ្លែ​ឈើ។

Woman Drinking Her Morning Espresso

ជាង​នេះ​ការ​ទទួល​ទាន​ទឹក​ក៏​សំខាន់​ផង​ដែរ ព្រោះ​ត្រូវ​បំពេញ​ជាតិ​ទឹក​សម្រាប់​រាងកាយ​ឲ្យ​បាន​គ្រប់គ្រាន់ ជៀសវាង​ការ​ខះ​ជាតិ​ទឹក ហើយ​ជាតិ​ទឹក​ដែល​លាយ​ជាមួយ​កាហ្វេអ៊ីន​ក្នុង​ខ្លួន​ក៏​វា​ជួយ​ជំរុញ​ដល់​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​មួយ​កម្រិត​ទៀត​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក