បើ​មិត្ត​ប្រុស​ឬ​ស្វាមី​ចេញ​សញ្ញា​ទាំង ៥ នេះ មាន​ន័យ​ថា​គេ​អេះអុញ​ចង់​ចែកផ្លូវ​ហើយ

ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ នៅ​ពេល​ដែល​ចាប់​ផ្តើម​បញ្ឆេះ​វា​ឡើង​គឺ​ឆ្លងកាត់​រឿង​លំបាក​និង​រយៈ​ពេល​យូរ​ណាស់ ប៉ុន្តែ​នៅ​ពេល​ដែល​អស់​ចិត្ត​ចង់​បែក គឺ​រមែង​ដើរ​ចេញ​ដោយ​គ្មាន​ការ​ស្តាយស្រណោះ។

មាន​ហេតុផល​ផ្សេងៗ​ពី​គ្នា​ក្នុង​ការ​បែកបាក់ ដោយ​គូស្នេហ៍​ខ្លះ​ដោយសារ​មើល​ឃើញ​ពី​តម្រូវ​ការ​និង​ការ​គិត​ផ្សេង​គ្នា ខ្លះ​មាន​ចិត្តផិតក្បត់ ខ្លះ​ទៀត​មាន​បញ្ហា​គ្រួសារ ឬ​បញ្ហា​ផ្ទាល់​ខ្លួន​អ្វី​ជា​ដើម។ ក្នុង​អត្ថបទ​នេះ​យើង​សរសេរ​ឡើង​សម្រាប់​នារីៗ​ជា​ពិសេស ដែល​អាច​កត់សម្គាល់​ទៅ​លើ​គូស្នេហ៍​របស់​ខ្លួន​បាន ថា​ប្រសិន​ណា​គេ​ចេញ​អាការៈ​ទាំង ៥ នេះ ស្មើ​នឹង​គេ​មាន​ចិត្ត​ចង់​បែក​ពី​យើង​ហើយ៖

៥) ចាប់​អារម្មណ៍​លើ​ទូរសព្ទ​ជាង​មុន

2(1)

ពី​ដំបូង​ឡើយ​គេ​មិន​សូវ​ខ្វាយខ្វល់​ថា​នរណា ខល​មក ឬ​ផ្ញើ​សារ​មក​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​គេ​បែរ​ជា​ប្លែក​ជាង​មុន ហើយ​ហាក់​ដូច​ជា​មាន​អ្វី​លាក់លៀម​នៅ​ក្នុង​នោះ និង​មិន​ងាយ​ឲ្យ​យើង​ប៉ះ​ទូរសព្ទ​របស់​គេ​បាន​ងាយៗ​ឡើយ។

៤) ចេះ​បារម្ភ​ពី​ខ្លួន​ឯង​ខ្លាំង​ជាង​មុន

3(1)

មនុស្ស​ប្រុស​នៅ​ពេល​ដែល​ស្រលាញ់​មនុស្ស​ស្រី​ណា​ម្នាក់ ការ​បារម្ភ​ឬ​ការ​មើល​ថែ​ទៅ​លើ​ខ្លួន​ឯង​គឺ​មិន​សូវ​មាន​នោះ​ទេ ពោល​ផ្តល់​អាទិភាព​សម្រាប់​នារី​ដែល​ខ្លួន​ស្រលាញ់​ខ្លាំង​ជាង។ ប៉ុន្តែ​បើ​មក​ទល់​ពេល​នេះ គេ​ចាប់ផ្តើម​ចេះ​គិត​ថា​មើល​ថែ​ខ្លួន​ឯង និង​ធ្វើ​រឿង​ល្អៗ​សម្រាប់​ខ្លួន​ឯង នោះ​ជា​រឿង​ដែល​គួរ​ឲ្យ​សង្ស័យ​ហើយ។

៣) ការ​អត់ធ្មត់​ចាប់ផ្តើម​ធ្លាក់​ចុះ

 

 


2

បុរស​ដែល​ស្រលាញ់​អ្នក​បំផុត គឺ​ជា​បុរស​ដែល​ពូកែ​អត់ធ្មត់​ខ្លាំង​បំផុត​ដូច​គ្នា។ គ្មាន​អ្វី​ធំ​ជាង​ការ​ដែល​អស់​ចិត្ត​នោះ​ទេ បើ​អស់​ចិត្ត​ហើយ គេ​លែង​សូវ​ខ្វល់​ពី​ចិត្ត​អ្នក លែង​សូវ​ខ្វល់​ពី​ការ​ស្រក់​ទឹក​ភ្នែក​របស់​អ្នក​ទៀត​ហើយ និយាយ​ទៅ​ពេល​ឈ្លោះ​គេ​មិន​ចាំ​បាច់​លួង​គ្រប់​ពេល ឬ​មក​រក​យើង​មុន​គ្រប់​ពេល​ដូច​មុន​នោះ​ឡើយ។

២) អ្នក​ពិបាក​នឹង​ទទួល​បាន​ចម្លើយ​ពី​គេ

4

ពី​មុន​វា​ហាក់​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ជឿជាក់​ទៅ​លើ​គេ​ខ្លាំង​ណាស់ តែ​ពេល​នេះ​រឿង​ខ្លះ​ស្តាប់​ទៅ​ដូច​ជា​អាថ៌កំបាំង សូម្បី​តែ​សួរនាំ​ក៏​ពិបាក​នឹង​ទទួល​បាន​ចម្លើយ​មក​វិញ​ដែរ។ ជា​ការ​ពិត​នោះ​ក៏​ដោយសារ​គេ​មាន​រឿង​លាក់បាំង​នៅ​ពី​ក្រោយ ដែល​មិន​អាច​ប្រាប់​មក​កាន់​អ្នក​បាន។

១) គម្លាត​រវាង​គ្នា​កាន់​តែ​កើន​ឡើង

5

គម្លាត​នៅ​ឆ្ងាយ​ពី​គ្នា​កាន់​តែ​មាន​រវាង​អ្នក​និង​គេ មិន​ថា​តែ​ការ​និយាយ​ទូរសព្ទ ការ​ផ្ញើ​សារ​សួរនាំ​ពី​នេះ​ពី​នោះ និង​ការ​នៅ​ក្បែរ​គ្នា។ អារម្មណ៍​របស់​គេ ពេលវេលា​របស់​គេ កាន់​តែ​ដក​ចេញ​ពី​ជីវិត​របស់​អ្នក ហើយ​បែរ​ជា​មិត្តភ័ក្ដិ​និង​អ្នក​ដទៃ សំខាន់​សម្រាប់​គេ​ជាង​អ្នក​ទៅ​វិញ៕