បើ​ជួប​មនុស្ស​ប្រុស​ចេញ​សញ្ញា​ទាំង ៦ នេះ មាន​ន័យ​ថា​គេ​ចាត់​ទុក​អ្នក​ជា​នារី​ចុង​ក្រោយ​ក្នុង​ឆាក​ជីវិត​ហើយ

ជួប​មនុស្ស​ប្រុស​ដ៏​ល្អ​ម្នាក់ មនុស្ស​ប្រុស​ដែល​ច្បាស់លាស់​នឹង​អ្នក​ដល់​ថ្ងៃ​ចុង​ក្រោយ គឺ​ពិបាក​នឹង​រក​បំផុត។ រហូត​ដល់​មនុស្ស​ស្រី​ខ្លះ​ត្រូវ​ឆ្លង​កាត់​ស្នេហា ២-៣ ទម្រាំ​តែ​ជួប​បាន​ស្នេហ៍​ពិត ហើយ​កំឡុង​ពេល​ឆ្លងកាត់​នោះ គឺ​នាំ​ឲ្យ​ខូច​អារម្មណ៍ និង​បាត់បង់​ទឹក​ភ្នែក​រាប់​លាន​ដំណក់។

ចុះ​អ្នក​អាច​សម្គាល់​ដឹង​ថា បុរស​នោះ​ជា​បុរស​ដែល​ស្រលាញ់​អ្នក​ពិត និង​ស្រលាញ់​អ្នក​តែ​ម្នាក់​រហូត​ទៅ​បាន​ដោយ​របៀប​ណា? ក្នុង​អត្ថបទ​នេះ Knongsrok មាន​ ៦ ចំណុច​លើក​យក​មក​បង្ហាញ៖

៦) គេ​ស្មោះត្រង់​មិន​បោកប្រាស់​ចិត្ត​អ្នក

11

គេ​ជា​មនុស្ស​ប្រុស​ដែល​មិន​ចេះ​ញ៉ែងញ៉ង​នារី​ដទៃ ​ហើយ​មើល​ឃើញ​តែ​អ្នក​ម្នាក់ រហូត​ដល់​ទោះ​បី​ជា​មាន​អ្នក​ទី​បី​លេច​មុខ​ចេញ​មក ក៏​គេ​នៅ​តែ​ផ្តល់​តម្លៃ​លើ​ក្តីស្រលាញ់​សម្រាប់​អ្នក និង​គ្មាន​ចិត្ត​ផិត​ក្បត់​នោះ​ទេ។

៥) ព្រម​ស្តាប់​ព្រម​ផ្តល់​យោបល់ ព្រម​ធ្វើ​ជា​ទីប្រឹក្សា​ផ្លូវ​ចិត្ត

33

គាត់​ជា​មនុស្ស​ប្រុស​ដែល​មិន​ចេះ​ធុញទ្រាន់​នឹង​ស្តាប់​បញ្ហា​របស់​អ្នក ហើយ​គាត់​ក៏​ជា​ទីប្រឹក្សា​ផ្លូវ​ចិត្ត​ដ៏​ល្អ​បំផុត​ម្នាក់​ដែរ ពោល​មិនមែន​នៅ​តែ​ពេល​មាន​ក្តី​សុខ​នោះ​ទេ ពេល​កើត​ទុក្ខ​ក៏​រមែង​តែង​មាន​គាត់​នៅ​ក្បែរ។

៤) តែងតែ​សាទរ​លើក​ទឹក​ចិត្ត​អ្នក

22

 

 


បើ​គាត់​ដឹង​ពី​គោលដៅ​ក្នុង​ឆាក​ជីវិត​របស់​អ្នក គាត់​ដឹង​នូវ​អ្វី​ដែល​អ្នក​ចង់​សម្រេច​បាន នោះ​គាត់​តែងតែ​ឈរ​ចាំ​លើក​ទឹក​ចិត្ត និង​ជា​ជំនួយ​គ្រប់​ពេលវេលា តាម​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន។

៣) គាត់​តែងតែ​ធ្វើ​ឲ្យ​អ្នក​សើច​និង​ញញឹម​ច្រើន

មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​បំផុត គឺ​ជា​មនុស្ស​ប្រុស​ដែល​ខ្លាច​ទឹកភ្នែក​របស់​អ្នក​ស្រក់​ចុះ​មក​បំផុត។ ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គាត់​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​សើច ធ្វើ​ឲ្យ​អ្នក​ញញឹម ហើយ​ពេល​នៅ​ក្បែរ​គាត់ អ្នក​ដូច​មាន​អារម្មណ៍​ថា​គាត់​ជា​ថ្នាំ​ទិព្វ​ធ្វើ​ឲ្យ​អ្នក​រីករាយ​គ្រប់​ពេល នោះ​ហើយ​ជា​បុរស​ដែល​ស្រលាញ់​អ្នក​ពិត។

២) គាត់​យល់​ពី​អ្នក​ច្បាស់​បំផុត

44

គាត់​ជា​មនុស្ស​ដែល​យល់​ពី​អ្នក​គ្រប់​យ៉ាង ហើយ​កម្រ​មាន​រឿង​ណា​ដែល​ចន្លោះ​ខ្លាំង​ណាស់។ ឧទាហរណ៍​ថា ពេល​អ្នក​ស្ងាត់ស្ងៀម គាត់​នឹង​ដឹង​ច្បាស់​ថា​អ្នក​មាន​រឿង​អ្វី ហើយ​អ្នក​កំពុង​គិត​អ្វី? ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​គឺ​អ្វី បើ​ជា​បុរស​ដែល​ទុក​អ្នក​ជា​នារី​ចុង​ក្រោយ​គឺ​គាត់​នឹង​ព្យាយាម​យល់​គ្រប់​យ៉ាង​ទាំង​អស់។

១) គាត់​អាច​ការពារ​អ្នក

55

មិន​ត្រឹម​ជា​បុរស​ដែល​ស្រលាញ់​ក្នុង​នាម​ជា​សង្សារ​ឬ​គូស្នេហ៍ តែ​គាត់​ក៏​ដើរ​តួ​ជា​ឪពុក ជា​បងប្រុស ដែល​តែងតែ​​នៅ​ពី​មុខ​អ្នក​ចាំ​ការពារ​អ្នក មិន​ថា​តែ​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។ គាត់​តែងតែ​បារម្ភ ចង់​ដឹង​សុខទុក្ខ​របស់​អ្នក​គ្រប់​ពេល​ទាំង​អស់ ជា​ពិសេស​ពេល​ដែល​អ្នក​នៅ​ឆ្ងាយ​ពី​គាត់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក