ទម្លាប់​អាក្រក់ ៤ នៅ​ពេល​ព្រឹក ដែល​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន

មាន​មនុស្ស​ជា​ច្រើន​ចង់​ស្រក​ទម្ងន់​ខ្លាំង​ណាស់ ហើយ​ផ្តោត​តែ​លើ​ការ​ហាត់ប្រាណ​មួយ​មុខ ខណៈ​ដែល​លទ្ធផល​ទទួល​បាន​មក​វិញ ក៏​មិន​ងាយ​ជា​ទី​គាប់​ចិត្ត​នោះ​ដែរ។ តាម​ពិត​ទៅ​តាម​ការ​ស្រាវជ្រាវ ការ​ចង់​សម្រក​ទម្ងន់​ឬ​ទប់​ស្កាត់​មិន​ឲ្យ​ឡើង​ទម្ងន់​រាងកាយ វា​ក៏​ស៊ីសង​ទៅ​លើ​ទម្លាប់​និង​សកម្មភាព​នៃ​ការ​រស់នៅ​របស់​មនុស្ស​ម្នាក់​នោះ​ផង​ដែរ។

ជាក់ស្តែង​ដូច​ជា​ទម្លាប់​នៅ​ពេល​ព្រឹក​ព្រលឹម​ទាំង ៤ នេះ បើ​អ្នក​មិន​ផ្លាស់ប្តូរ​ទេ​នោះ រាងកាយ​របស់​អ្នក​នឹង​ងាយ​ឡើង​ទម្ងន់​ឆាប់​រហ័ស​បំផុត៖

៤) មិន​រៀប​ចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត ក្រោយ​ពេល​ក្រោក

222

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដែល​ក្រោក​ពី​ដំណេក​ហើយ​ពុំ​បាន​រៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត នោះ​មាន​ហានិភ័យ​ធ្វើ​ឲ្យ​ឆាប់​ឡើង​ទម្ងន់​យ៉ាង​រហ័ស។ នោះ​ក៏​ដោយសារ​តែ​ពួក​គេ​ជា​មនុស្ស​ដែល​មិន​ចេះ​បង្កើត​វិន័យ​សម្រាប់​ខ្លួន​ឯង បែប​នេះ​គេ​ជឿ​ថា​ការ​ដាក់​វិន័យ​ទៅ​លើ​ការ​សម្រក​ទម្ងន់​ក៏​ពិបាក​នឹង​ធ្វើ​ទៅ​បាន​ដូច​គ្នា។ ជា​ការ​ណែនាំ​ល្អ​បំផុត អ្នក​គួរ​ឆ្លៀត​ពេល​បន្តិច​ដើម្បី​រៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត និង​ជា​ការ​បំភ្លឺ​ថ្ងៃ​ថ្មី​ដ៏​ស្រស់ស្រាយ​របស់​អ្នក​ផង​ដែរ។

៣) មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក

Female_Friends_Breakfast_Coffee 732x549 THumbnail

កុំ​ថា​មួយ​ថ្ងៃ​បាយ​ព្រឹក បាយ​ថ្ងៃ បូក​ចូល​គ្នា​នាំ​ឲ្យ​អ្នក​ស្រក​ទម្ងន់​នោះ វា​ជា​រឿង​ច្រឡំ​ធំ​ហើយ ផ្ទុយ​ទៅ​វិញ​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​លើស​ដើម។ តាម​ការ​ស្រាវជ្រាវ​ដដែល​បង្ហាញ​ថា នៅ​ពេល​ដែល​មនុស្ស​អត់​បាយ​ព្រឹក នោះ​រាងកាយ​របស់​ពួក​គេ​នឹង​ឃ្លាន​ខ្លាំង ហើយ​មក​សម្រុក​ទទួល​ទាន​បាយ​ពេល​រសៀល​ព្រម​គ្នា ដែល​នាំ​ឲ្យ​រាងកាយ​ឡើង​ទម្ងន់​យ៉ាង​ឆាប់​រហ័ស។ សារ​ណែនាំ​ល្អ​បំផុត អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឲ្យ​បាន​ទៀងទាត់។

 

 


២) មិន​ទទួល​យក​ពន្លឺ​ព្រះអាទិត្យ​នៅ​ពេល​ព្រឹក

333

នៅ​ពេល​ភ្ញាក់​ពី​គេង ហើយ​អ្នក​បើក​វាំងនន​ឬ​បង្អួច ដើម្បី​ទទួល​បាន​ពន្លឺ​ព្រះ​អាទិត្យ​ចូល​មក​យ៉ាង​ហោច​ណាស់ ២០ នាទី នោះ​នឹង​អាច​ធ្វើ​ឲ្យ​រាងកាយ​ទទួល​បាន​ភាព​ស្រស់ស្រាយ ហើយ​ជាង​នេះ​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ជា​កន្លែង​កំណត់​ភាព​ធាត់​ក៏​ដំណើរការ​ល្អ​ជាង​មុន​ដែរ។

១) មិន​ងើប​ទៀង​ពេល

V4 460px Lose Weight Fast Step 22 Version 2

អ្នក​ដែល​គេង​ច្រើន​ពេក ឬ​គេង​ខុស​ពេល​ញឹកញាប់ មាន​ហានិភ័យ​នឹង​នាំ​ឲ្យ​រាងកាយ​ឆាប់​ឡើង​ទម្ងន់​លឿន​បំផុត។ នោះ​ក៏​ដោយសារ​តែ​ការ​គេង​លក់​ស្កប់ស្កល់​រាប់​ម៉ោង ហើយ​មិន​ក្រោក​មក​ទទួល​ទាន​អាហារ​ពេល​ព្រឹក យូរៗ​ទៅ​ប្រព័ន្ធ​រំលាយ​អាហារ​នឹង​កាន់​តែ​ចុះ​ថយ​ទៅ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក