ច្រើនតែនាំលាភ មានកំណប់ទ្រព្យមកពីកំណើត បើស្រីៗមានប្រជ្រុយនៅតំបន់ទាំង ៥ នេះ

សម្រាប់​មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​តំបន់​អាថ៌កំបាំង​លើ​ខ្លួន​ប្រាណ​ទាំង ៤ នេះ សូម​កុំ​គិត​ថា​វា​មិន​ល្អ​ឲ្យ​សោះ ផ្ទុយ​ទៅ​វិញ​វា​រមែង​នាំ​លាភ​នាំ​ជ័យ​ដល់​ជីវិត​របស់​អ្នក​ទៅ​វិញ​ទេ។

ប្រជ្រុយ​នៅ​លើ​ដើម​ទ្រូង

Not Ruoi Cho Kin Cua Phu Nu 01 1531

ប្រជ្រុយ​នៅ​លើ​ដើម​ទ្រូង​សម្រាប់​ស្រ្តី​គឺ​រមែង​នាំ​សំណាង​និង​ភាព​រុងរឿង​ច្រើន​បំផុត​សម្រាប់​ជីវិត ដោយ​វា​មិន​ថា​តែ​នៅ​លើ​ទ្រូង​ផ្នែក​ខាង​ណា ឬ​ចំ​កណ្តាល​ដើម​ទ្រូង គឺ​សុទ្ធ​តែ​ជា​និមិត្តសញ្ញា​តំណាង​ឲ្យ "កំណប់​ទ្រព្យ​សម្បត្តិ"។

អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​តំបន់​នេះ គឺ​រមែង​មាន​ជីវិត​ដំណើរការ​ទៅ​យ៉ាង​រលូន កម្រ​ជួប​ប្រទះ​បញ្ហា ហើយ​បើ​ក្នុង​ទំនាក់ទំនង​ស្នេហា​វិញ គឺ​ប្រៀប​ដូច​គេ​ចាប់ផ្គុំ​សុភមង្គល​ឲ្យ​រត់​ចូល​គ្នា។

ប្រជ្រុយ​នៅ​លើ​ក្បាល​សុដន់

បើ​អ្នក​មាន​ប្រជ្រុយ​នៅ​លើ​ក្បាល​សុដន់ ឬ​តំបន់​ក្បែរៗ​នោះ គឺ​តំណាង​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​ស្រស់បំព្រង។ បើ​និយាយ​ពី​បុគ្គល​លក្ខណៈ​របស់​មនុស្ស​ប្រភេទ​នេះ​វិញ គឺ​តែងតែ​មាន​ចរិត​សុភាព​រាបសា ហើយ​ចេះ​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គ្រួសារ និង​រមែង​ទទួល​បាន​ការ​ស្រលាញ់​រាប់​អាន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន។


ប្រជ្រុយ​នៅ​ក្បែរ​តំបន់​ផ្ចិត

Not Ruoi Cho Kin Cua Phu Nu 02 1532

អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ក្បែរ​តំបន់​ផ្ចិត គឺ​តំណាង​ឲ្យ​ភាព​រីករាយ​ជាមួយ​នឹង​គំនរ​ទ្រព្យ​ដែល​ចាយ​មិន​អស់។ ចំណែក​ឯ​ក្នុង​ទំនាក់ទំនង​ស្នេហា​វិញ គឺ​មាន​មនុស្ស​ជា​ច្រើន​តាម​ចែចង់ តាម​ចង់​បាន​មនុស្ស​ស្រី​ម្នាក់​នោះ តែ​ការ​សម្រេច​ចិត្ត​របស់​នាង​ក៏​តែងតែ​ជួប​មនុស្ស​ល្អ និង​ទទួល​បាន​គ្រួសារ​មួយ​ដ៏​កក់ក្តៅ។

ប្រជ្រុយ​នៅ​លើ​គូថ

អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​លើ​គូថ មិន​ថា​តែ​បម្រើ​ការ​ក្នុង​ផ្នែក​ណា វិស័យ​ណា​ក៏​ដោយ ក៏​រមែង​ទទួល​បាន​តែ​ជោគជ័យ ហើយ​បើ​និយាយ​ពី​បុគ្គល​លក្ខណៈ​មនុស្ស​ប្រភេទ​នេះ​វិញ គឺ​ជា​មនុស្ស​ដែល​និយាយ​ត្រង់។ ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា គឺ​បាន​ជួប​មនុស្ស​ប្រុស​ដែល​មាន​ចរិត​ទន់ភ្លន់ ចេះ​ខិតខំ​ប្រឹងប្រែង​កែប្រែ​ជីវិត​គ្រួសារ​ឲ្យ​ប្រកប​ទៅ​ដោយ​ភាព​រុងរឿង និង​ឈ្លោះ​ប្រកែក​គ្នា​តិចតួច​បំផុត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក