កុំ​ឆ្ងល់​ថា​ម៉េច​រកស៊ី​មិន​ឡើង ហើយ​ចេះ​តែ​ស៊យ តាម​ពិត​មក​ពី​ទុក​របស់ ៥ នេះ​ក្នុង​ផ្ទះ

តាម​ក្បួន​ហុងស៊ុយ និង​ចាស់​បុរាណ​ដំណាល​ត​គ្នា​មក​ថា ​ម្ចាស់​ផ្ទះ​ទាំង​ឡាយ​ មិនថាផ្ទះធំផ្ទះតូច ចាំបាច់ហាម មិនឲ្យ​រក្សា​ទុក​របស់​ ៥ នេះ​ក្នុង​ផ្ទះ​នោះ​ទេ បើ​ទោះ​បី​ជា​នៅ​ប្រើ​បាន​ឬ​មិន​បាន សូម​យក​វា​ទៅ​បោះ​ចោល ដើម្បី​បញ្ចៀស​សំណាង​មិន​ល្អ​ផ្សេងៗ៖

នាឡិកា​ងាប់

98b7445f90fe48bebbd012c6e68f61ed

នាឡិកា​គឺ​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ពេលវេលា​កំណត់​នៃ​ជីវិត នៅ​ពេល​ដែល​វា​ឈប់​លែង​​ដំណើរការ នោះ​ត្រូវ​បាន​គេ​ជឿ​ថា បាន​តំណាង​ឲ្យ​សញ្ញា​អាក្រក់​មួយ ដែល​អាច​ជា​ការ​បាត់បង់​លាភ​ធំ បាត់បង់​សំណាង​ហើយ​បញ្ហា​រមែង​ចេះ​តែ​កើត​មាន​ដល់​ម្ចាស់​ផ្ទះ។

ដូច្នេះ​ហើយ​នៅ​ពេល​ដែល​នាឡិកា​ឈប់​ដើរ សូម​ប្រញាប់​ជួសជុល​ឬ​ប្តូរ​ថ្មី មិន​អ៊ីចឹង​ទេ​សូម​យក​វា​ទៅ​បោះ​ចោល​បើ​អ្នក​លែង​ប្រើប្រាស់។ បញ្ជាក់ នេះសំដៅទាំងប្រភេទនាឡិកាព្យួរជាប់ជញ្ជាំង ដូចគ្នានឹងនាឡិកាដៃ ដែលអ្នកប្រើប្រាស់ជាប្រចាំ។

កាបូប​រហែក

Lost Wallet Returned To WW II Veteran 70 Years Later

កាបូប​ដាក់​លុយ ដាក់​លាភ តែ​បើ​វា​រហែក​មាន​ន័យ​ថា​វា​របូត ជ្រុះ​លាភ​មក​ខាង​ក្រៅ​អស់​ហើយ។ តាម​ក្បួន​ហុងស៊ុយ​គឺ​ត្រូវ​តែ​ជៀស​ឲ្យ​បាន​ការ​ទុក​របស់​នេះ​ក្នុង​ផ្ទះ ឬ​ក្នុង​បន្ទប់ ជាង​នេះ​តាម​តំណ​ត​គ្នា​គេ​មិន​ឲ្យ​ប្រើ​កាបូប​មួយ​លើស​ពី ៣ ឆ្នាំ​នោះ​ទេ មិន​ថា​តែ​វា​នៅ​ប្រើ​បាន​ក៏​ដោយ។

ដោយឡែកជុំវិញពណ៌កាបូបលុយថ្មី គួរជ្រើសប្រើប្រាស់ រួមមាន៖

​​​​ពណ៌​ក្រហម​៖ ជួយ​​​អ្នក​ឲ្យ​មាន​កូន​ចៅ​ល្អ​ ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​ចាស់​ទុំ​ និង​គ្រួសារ

ពណ៌បៃតង៖ ជួយ​ទៅ​លើ​រឿង​លាភ​សំណាង

ហើយពណ៌​ដែល​មិន​គួរ​ប្រើ៖​ ពណ៌​ទឹក​ប៊ិច​ ពណ៌​ទឹក​ប៊ិច​ក្រមៅ​ និង​ពណ៌​ផ្ទៃ​មេឃ ព្រោះ​នឹង​ធ្វើ​ឲ្យ​កម្លាំង​នៃ​សតិបញ្ញា​របស់​អ្នក​ថយ​ចុះ។

ស្បែក​ជើង​ខូច

Ice_screenshot_20210304 214205

អ្នក​អាច​មិន​ចាប់​អារម្មណ៍​ទេ ហើយ​ចេះ​តែ​ទុក​គរ​ស្បែក​ជើង​ដែល​ខូច​ជា​ច្រើន​គូ​នៅ​ខាង​ក្នុង​ផ្ទះ។ តាម​ពិត​ទៅ វា​គឺ​ជា​ចំណែក​មួយ​ដែល​នាំ​បញ្ហា​មក​ក្នុង​ផ្ទះ​របស់​អ្នក​ជា​រឿយៗ។

លើស​ពី​ក្បួន​ហុងស៊ុយ​តាម​ការ​ស្រាវជ្រាវ​នៅ​ផ្នែក​វិទ្យាសាស្រ្ត​វិញ វា​ថែម​ទាំង​មាន​ផ្ទុក​បាក់តេរី និង​មេរោគ​ច្រើន​ទៀត​ផង និយាយ​ស្រួលស្តាប់​ទៅ​គ្មាន​ហេតុផលអ្វី​ដែល​អ្នក​ត្រូវ​ទុក​វា​នោះ​ឡើយ។

ប្រតិទិន​ចាស់

2

ស្រដៀង​នឹង​នាឡិកា​អ៊ីចឹង​ដែរ ចូរ​ប្រើប្រាស់​តែ​ប្រតិទិន​ឆ្នាំ​ថ្មី​បាន​ហើយ កុំ​រក្សា​ទុក​ប្រតិទិន​ឆ្នាំ​ចាស់​នៅ​ក្នុង​ផ្ទះ​ទៀត​អី ព្រោះ​វា​អាច​រាំងស្ទះ​ដំណើរ​មាន​បាន​ដល់​ម្ចាស់​ផ្ទះ។

វាឥតខុសពីរបស់តំណាងពេលវេលា ម្ល៉េះពេលវេលាត្រូវតែទៅមុខជានិច្ច ឥតដើរថយក្រោយ ឬជាប់គាំងត្រឹមឆ្នាំណាមួយ។ ចំណាំមើលផ្ទះគេធំៗ ផ្ទះគេអ្នករកស៊ី រឿងប្រតិទិន ឬឡង់កាយ៉េនេះមួយ តែងហែកប្តូរផ្លាស់ទៅតាមថ្ងៃថ្មី ខែថ្មី ឆ្នាំថ្មី ឥតឲ្យនៅនឹងមួយកន្លែងឡើយ។

កែវ​ឬ​ចាន​ដែល​បែក

Shutterstock_217374730

មិន​ថា​កែវ មិន​ថា​ចាន ដែល​បែក​មាន​កម្ទេច​អំបែង ត្រូវ​ប្រមូល​វា​យក​ទៅ​បោះ​ចោល​ឲ្យ​អស់ ព្រោះ​របស់​បែកបាក់​ទាំង​នោះ​គឺ​តំណាង​ឲ្យ​បញ្ហា។ ដូចគ្នាវាក៏អាចប៉ះពាល់ បង្កើតជាគ្រោះថ្នាក់ ដល់សមាជិកក្នុងផ្ទះផងដែរ អ៊ីចឹងគួររុំវាទៅក្នុងថង់ឲ្យបានស្អាត ហើយយកទៅចោលក្នុងធុងសម្រាម ដើម្បីធានា ក៏នឹងមិនប៉ះពាល់ដល់បងប្អូនអ្នកប្រមូលសម្រាម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក