Lives Transfer News:ល្បីៗថ្ងៃនេះក្នុងតំបន់អឺរ៉ុប៖ Man City គ្រោងចំណាយ៤០លានអឺរ៉ូទិញខ្សែការពារ…

Knongsrok Sport នាំ​ប្រិយមិត្ត​មក​តាមដានព័ត៌មានដោះដូរកីឡាករ​ថ្មីៗប្រចាំ​ថ្ងៃ​នេះពី​គ្រប់​បណ្ដាញសារព័ត៌មានកីឡាករ​ល្បីៗ​ធំៗឈាន​មុខគេ​នៅ​ក្នុងពិភពលោក ពិសេសនៅ​តំបន់​អឺរ៉ុប។ ព័ត៌មានដោះដូរកីឡាករនៅ​ថ្ងៃ​នេះគឺ​មាន​មក​ពី​លីគ​កំពូលធំ​ៗ​ទាំង៥​នៅ​អឺរ៉ុប​ដែល​មាន​ដូចជា Premier League, Serie A, Bundesliga, La Liga និង​ Ligue 1 ជា​ដើម។

AC Milan ដេញ​ថ្លៃ Vazquez ពី Real Madrid

Https___therealchamps.com_wp Content_uploads_getty Images_2018_08_1288498951

AC Milan កំពុង​តែ​ពិចារណា​ក្នុង​រដូវ​ក្ដៅ​នេះ អំពី​ការ​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធស្លាប Lucas Vazquez របស់  Real Madrid បើ​តាមវេបសាយកីឡាអេស្ប៉ាញ Cope។ Rossoneri កំពុងឃ្លាំមើលស្ថានភាពរបស់ Vazquez  ហើយនឹងព្យាយាមដណ្តើមយករូបគេដោយការផ្ទេរយក​ដោយគ្មានតម្លៃខ្លួន(Free Transfer) ប្រសិនបើគាត់មិនបន្តកិច្ចសន្យាដែលនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះទេ​នោះ។

ក្រុម Man City សម្លឹងឃើញតារាឆ្នើមរបស់ Atalantaកីឡាករ Gosens និង​ត្រៀម ៤០លានអឺរ៉ូ​ជាស្រេច

Kicker Player Stats 95995ebf C31b 4e94 Acef 81a7306f42a3 1

យោងតាមកាសែត​អ៊ីតាលី Virgilio បានឱ្យដឹងថាក្រុម Manchester City កំពុងពិចារណាលើការផ្ទេរខ្សែការពារស្លាបឆ្វេង Robin Gosens របស់ Atalanta មួយរូប។ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹប Juventus និង Inter កាលពីពេលថ្មីៗនេះប៉ុន្តែ City គឺជាក្រុមចុងក្រោយដែលបានចូលរួមប្រជែង។ Atalanta ត្រូវបានគេនិយាយថាកំពុងទាមទារប្រាក់ប្រហែល ៤០ លានអឺរ៉ូ  (£34m/$48m)សម្រាប់​តម្លៃខ្លួនកីឡាករ​វ័យ២៦ឆ្នាំរូបនេះ។

Chelsea ដាក់​សំណើដេញថ្លៃ Donnarumma ពី​ AC Milan (Libero Quotidiano)

FC Crotone V AC Milan Serie A

Libero Quotidiano បានរាយការណ៍ថាក្រុមតោខៀវ Chelsea ត្រៀមដាក់​សំណើយក Gianluigi Donnarumma ពី​ AC Milan នូវកិច្ចសន្យាមួយដែលមានតម្លៃ ១០.៥ លានអឺរ៉ូ (៩ លានផោនឬ១៣លានដុល្លារអាមេរិក) ក្នុងមួយរដូវកាល។ អ្នកចាំទីរូបនេះនឹងចាកចេញពីក្លឹប AC Milan ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវក្តៅ ព្រោះអីកិច្ចសន្យារបស់គាត់ផុតកំណត់ហើយ។ក្រុម​តោ​ខៀវសង្ឃឹមថានឹងទាក់ទាញគាត់ទៅទីក្រុងឡុងដើម្បីជំនួស Kepa Arrizabalaga ។

Musiala បន្ត​កុងត្រារយៈពេល​វែង​ជាមួយ Bayern Munich 

01et8dqg5jgk8jc8as 181857fac49c6860c0ab30dd19a8475b

សារព័ត៌មាន Sky បានរាយការណ៍ថាកីឡាករ​វ័យក្មេង Jamal Musiala បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Bayern Munich ជុំវិញការបន្តកិច្ចសន្យារយៈពេលវែង។ កីឡាករវ័យ ១៨ ឆ្នាំរូបនេះនឹងត្រូវភ្ជាប់សុពលភាពកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៦ ហើយរូបគេនឹងអាចរកចំណូលបានប្រហែល ៥ លានផោនក្នុងមួយឆ្នាំ។