ពេលដែលមនុស្សស្រីលែងរករឿងអ្នក នោះបញ្ជាក់ថាគេអស់ចិត្តពីអ្នកហើយ

- ពេលដែលមនុស្សស្រីប្រែប្រួល គឺពិតជាមិនអាចត្រលប់ឱ្យដូចដើមបានទេ!

- ពេលដែលនាងលែងរករឿងឈ្លោះនឹងអ្នក គឺនាងឈប់ស្រលាញ់អ្នកហើយ!

- ពេលដែលនាងលែងរអ៊ូដាក់អ្នក គឺចិត្តរបស់នាងបានស្លាប់បាត់ហើយ!

- ពេលដែលនាងលែងស្រក់ទឹកភ្នែកដោយសារអ្នក គឺនាងលែងមានចិត្តអ្វីលើអ្នកទៀតហើយ!

- ពេលដែលនាងឈប់ម្ង៉ិម្ញ៉ក់ដាក់អ្នក នាងលែងត្រូវការភាពចាប់អារម្មណ៍ពីអ្នកទៀតហើយ!

- ពេលដែលនាងលែងត្រូវការឱ្យអ្នកកំដរ គឺនាងបានអស់សង្ឃឹមបាត់ទៅហើយ!

- ពេលដែលនាងលែងនិយាយរឿងអនាគតជាមួយនឹងអ្នក គឺនាងកំពុងបានឃ្លាតឆ្ងាយពីអ្នកហើយ!

- ពេលដែលនាងលែងចែករំលែករឿងរីករាយជាមួយអ្នក នាងបានអស់ជំនឿចិត្តទៅលើអ្នកហើយ!

670b8fc68a6cab266a514a003c1f40a5

#មនុស្សត្រូវរៀនចេះពីការផ្តល់តម្លៃដល់ខ្លួនឯង

- ពេលដែលនាងមិនខ្វល់មិនខលរកអ្នក គឺនាងលែងយកចិត្តទុកដាក់នឹងអ្នកទៀតហើយ!

- ពេលដែលនាងធ្វើការសម្រេចចិត្តក្នុងរឿងណាមួយដោយគ្មានវត្តមានអ្នក គឺនាងលែងត្រូវការអ្នកទៀតហើយ!

 

 


- ពេលដែលនាងរងការឈឺចាប់ ហើយនៅតែអាចញញឹមបាន គឺនាងបានមើលឆ្លុះថាអ្នកជាមនុស្សបែបណាហើយ!

- ពេលដែលនាងនៅក្បែរអ្នកចេះតែស្ងៀមស្ងាត់មិនមាត់ករនោះ គឺអ្នកលែងមានវត្តមាននៅក្នុងចិត្តនាងហើយ!

សូមអ្នកជឿចុះថា នាងនឹងត្រៀមខ្លួនចាកចេញពីរូបអ្នកដោយគ្មានការស្តាយស្រណោះអ្វីទាំងអស់

ការបង្ហាញចេញនូវក្តីស្រលាញ់ គឺមានតែមួយទេ ៖ គឺចង់នៅជាមួយអ្នកជារៀងរហូត!

18a35cf7556b76215f7950fc3d64694b

ខ្ញុំចាក់ទឹកក្តៅ១កែវឱ្យអ្នក តែអ្នកបែរជាចង់ញុំាភេសជ្ជៈផ្សេងទៅវិញ ដូច្នេះអ្នកនឹងដាក់វានៅមួយកន្លែង តែអ្នកត្រូវដឹងថា ភេសជ្ជៈ កាន់តែផឹកគឺកាន់តែស្រែកទឹក ដូច្នេះអ្នកនឹងនឹកឃើញដល់ទឹកក្តៅមួយកែវនោះជាមិនខាន។ អ្នកយល់ថាទឹក១កែវនោះនៅក្តៅឧណ្ហៗនៅឡើយ តែពេលដែលលើកយកមកផឹក គឺបានត្រជាក់អស់ទៅហើយ ពេលដែលទឹកត្រជាក់ហើយ អ្នកមិនអាចនិយាយអ្វីដាក់អ្នកណាម្នាក់បានឡើយ។

កុំភ្លេចឱ្យសោះ ទឹក១កែវដំបូងដែលទើបនឹងលើកមកនោះ គឺពោរពេញដោយទឹកចិត្តកក់ក្តៅ និងក្តីស្រលាញ់ តែគឺមកពីអ្នកមិនខ្វល់ខ្វាយ អ្នកបានធ្វើឱ្យវាត្រជាក់ដោយខ្លួនឯង។​ តួរអក្សរដ្បិតតែងាយស្រួលអាន តែបែរជាបង្ហាញចេញនូវអត្ថន័យដ៏ពេញលេញមួយហៅថា បានជាជួបហើយ គួរតែចេះស្តាយស្រណេះផង។ មិនថាជាមិត្តភក្តិ មិនថាជាគូសង្សារ ពេលដែលអ្នកចេះស្តាយស្រណេះ ដឹងពីតម្លៃរបស់ខ្ញុំ ខ្ញុំក៏ល្អដាក់អ្នកទ្វេរដងដែរ៕

8ec91079f02865f8864ca64ce5228014

ប្រភព ៖ withoutyourworld.com / ប្រែសម្រួល ៖ Mythical Bird (ក្នុងស្រុក)