សារៈប្រយោជន៍ទាំង៥ នៃទឹកដូង ដែលល្អខ្លាំងសម្រាប់សុខភាព

ទឹកដូងជាភេសជ្ជៈ ដែលមនុស្សទូទៅតែនិយមពិសា វាមានរសជាតិឆ្ញាញ់បែបធម្មជាតិ ថែមទៀតផង។ ទឹកដូងមានផ្ទុកទៅដោយសារធាតុចិញ្ចឹមដ៏សម្បូរបែប ដែលមនុស្សទូទៅមិនបានចាប់អារម្មណ៍។ ក្នុងទឹកដូង 250ml វាផ្ទុកទៅដោយ កាបូអ៊ីត្រាត 9g ប្រូតេអ៊ី 3g វីតាមីន C 10% RDI ម៉ាញេស្យូម 15%RDI ម៉ងកាណែស 17%RDI ប៉ូតាស្យូម 17% RDI សូដ្យូម 11%RDI កាល់ស្យូម 6%RDI ព្រមទាំងសារធាតុមានប្រយោជន៍មួយចំនួនទៀតដែលជួយដល់សុខភាពរបស់យើង។

១. សម្បូរទៅដោយសារធាតុប្រឆាំងវិទ្យុសកម្ម

297 2973910_coconut Water Png Transparent Png

រ៉ាឌីកាល់សេរីដែលមាននៅក្នុងធម្មជាតិ វាអាចធ្វើឱ្យរាងកាយយើងចុះខ្សោយ។ រ៉ាឌីកាល់សេរីនេះ វាក៏បានកកើតនៅក្នុងរាងកាយមនុស្សផងដែរ ដែលវាផលិតចេញនៅពេលដែលកោសិកាធ្វើមេតាប៉ូលីស ការកើនឡើងនៃបរិមាណរបស់រ៉ាឌីកាល់សេរីនេះវាអាចឱ្យរាងកាយយើងស្ត្រេស និងអាចមានរបួស។ ក្នុងទឹកដូងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលបម្លែងសារធាតុទាំងនេះទៅជាសារធាតុដែលមិនបង្កផលប៉ះពាល់ដល់សុខភាពរបស់មនុស្ស។

២. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម

Coconut Water 1 750x430

តាមការសិក្សាមួយចំនួនបានឱ្យដឹងថា ទឹកដូងវាអាចធ្វើឱ្យកម្រិតស្ករក្នុងឈាមថយចុះ និងរក្សាកម្រិតស្ករក្នុងឈាមឱ្យនៅថេរសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ មានការសិក្សាបឋមទៅលើជំងឺទឹកនោមផ្អែមបានបង្ហាញថា ទឹកដូងអាចធ្វើឱ្យស្ករក្នុងឈាមធ្លាក់ចុះ ហើយវាអាចរក្សាស្ថិរភាពស្ករក្នុងឈាមរយៈពេលយូរ វាក៏អាចជួយកាត់បន្ថយការកើនឡើងនៃអុកស៊ីកម្មក្នុងខ្លួនរបស់យើងបានដែរ។

៣. ការពារពីជំងឺគ្រោះក្នុងតម្រងនោម

Green Coconut Isolated On White Background

ការញុំាទឹកបានគ្រប់គ្រាន់វាអាចធ្វើឱ្យយើងចៀសផុតពីគ្រោះក្នុងតម្រងនោម ចំពោះទឹកដូងវាមានលទ្ធភាពល្អជាងទឹកធម្មតាក្នុងការបង្ការគ្រោះក្នុងតម្រងនោម។ ការពិតទៅគ្រោះក្នុងតម្រងនោមវាកើតពីទម្រង់ កាល់ស្យូម oxalate និងសារធាតុសមាសមួយចំនួនទៀតដែលបង្កជាគ្រាប់គ្រីស្ទាល់នៅក្នុងទឹកនោម ហើយវាក្រាមទៅជាគ្រោះក្នុងតម្រងនោម។ មានការសិក្សាមួយចំនួនបានបង្ហាញថា ទឹកដូងវាអាចបញ្ចៀសគ្រីស្ទាល់ទាំងនោះកកជាប់ទៅនឹងតម្រងនោមរបស់យើង ហើយវាក៏អាចកាត់បន្ថយការបង្កទៅជាគ្រីស្ទាល់នៅក្នុងទឹកនោមបានផងដែរ។

៤. ជួយដល់សុខភាពបេះដូង

Green Coconut 500x500

ការទទួលទានទឹកដូងវាផ្តល់អត្ថប្រយោជន៍ក្នុងការបង្កាពីជំងឺបេះដូង។ មានការសិក្សាដំបូងជាច្រើនបានបង្ហាញថា ទឹកដូងវាអាចកាត់បន្ថយជាតិ Cholesterol និង triglycerides នៅក្នុងឈាមបាន ហើយគេក៏បានលើកឡើងថាវាក៏អាចបញ្ចុះជាតិខ្លាញ់ក្នុងថ្លើមបានផងដែរ។ ម្យ៉ាងទៀតការផ្តល់ទឹកដូងក្នុងកម្រិត 4ml/100g នៃទម្ងន់រាងកាយ ទៅលើសត្វកណ្តុរ រយៈពេល 45ថ្ងៃបានបង្ហាញថា វាបានកាត់បន្ថយបរិមាណ cholesterol និង triglyceride ដែលលទ្ធផលនេះវាមានតម្លៃប្រហែល នឹងការប្រើប្រាស់ថ្នាំ statin ដែលប្រើសម្រាប់បញ្ចុះជាតិ cholesterolសម្រាប់មនុស្សប្រើប្រាស់ ដែរ។

៥. កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់

545202142 H

ទឹកដូងវាអាចសម្រួលដល់សម្ពាធឈាមរបស់យើងបាន មានការសិស្សាបឋមមួយបានលើកឡើង ដោយមនុស្សដែលមានសម្ពាធឈាមឡើងខ្ពស់ ទឹកដូងមានប្រសិទ្ធភាពអាចសម្រួលសម្ពាធឈាមមនុស្សដល់ទៅ 71%។ ទឹកដូងវាផ្ទុកបូតាស្យូមដល់ទៅ 600mg/240ml ដែលជាចំនួនដ៏ច្រើន ហើយបូតាស្យូមនេះវាអាចបញ្ចុះសម្ពាធឈាមទាំងមនុស្សដែលមានសម្ពាធឈាមធម្មតា និងមនុស្សដែលមានសម្ពាធឈាមខ្ពស់៕

ប្រែសម្រួល ៖ Mythical Bird (ក្នុងស្រុក)