តើអនាគត Anthony Martial នឹងបែបណា? ស្វែងយល់ពីសេណារីយ៉ូទាំងបួនដែលអាចកើតឡើង

Anthony Martial រកបានតែ ៤ គ្រាប់ និងបញ្ជូនបាល់បានតែ ៣ ដងប៉ុណ្ណោះក្នុង ២១ ប្រកួតនៅ Premier League រដូវកាលនេះ។ ស្ថិតិនេះ​វាពិតជាមិនល្អទេក្នុង​នាម​គាត់​ជាកីឡាករលេងក្នុងតំណែងប្រយុទ្ធលេខ ៩ របស់ក្រុមដែលជាកន្លែងផ្ដល់ក្ដីសង្ឃឹមថានឹងឈ្នះពានរង្វាន់។

Manchester United V Newcastle United Premier League

ប៉ុន្តែនោះមិនមែនទាំងអស់នោះទេ! នៅរដូវកាល ២០១៩/២០ Martialស៊ុតបញ្ជូលទីជិត ២០ គ្រាប់ក្នុងលីគ (១៧ គ្រាប់) ហើយ​នេះជាលើកដំបូងចាប់តាំងពីចូលរួមជាមួយ Manchester United ។ ប៉ុន្តែ​សេណារីយ៉ោទាំងបួន​ខាងក្រោម​នេះ មានមួយករណីអាច​នឹង​កើតឡើង​ចំពោះ​កីឡាករ​រក​ចំណូលបាន​ច្រើ​ជាង​គេ​ទី​៣​របស់​ក្លិប។

ក្លិប​នឹង​លក់​ចេញៈ

Hi Res Dd651872575cd9d63ed647c622bc0f54_crop_exact

និយាយ​ទៅ​ភាគរយ​តិច​ណាស់! ដែល​ក្លិប​លក់គាត់​ចេញ។ ពេល​នេះ​គាត់​គឺ​ជា​អាត់ប៊ិច​ក្នុង​ចំណោមអាត់​ទាំងអស់​ក្នុងតំបន់ប្រយុទ្ធរបស់ក្លិប។ គាត់​នៅ​សល់​កុងត្រា​ជាមួយក្លិប​ដល់ឆ្នាំ​២០២៤​ហើយ​ជម្រើសបន្ត​មួយឆ្នាំ​ទៀត។ បើ​ចង់​លក់​គាត់​យ៉ាងហោចណាស់​ក្លិប​ត្រូវ​ការ​តម្លៃមួយ​រៀងក្រែល​ដែរ​ទើប​ទប់​ជាប់​ហើយ​បើ​ទិញខ្សែប្រយុទ្ធថ្មី​មក​ក៏មិនងាយ​ដែរ​ក្នុងស្ថានភាពនេះ។

តើ​ក្លិប​ចាំបាច់​ត្រូវ​តែ​លក់​គាត់​ចេញ​ដែរឬ​ទេ? មុន​លក់​! ក្លិបចាំបាច់​ត្រូវ​រក​អ្នក​ជំនួសឲ្យ​បាន​ជាមុន​សិន។ Edison Cavani មាន​វ័យ៣៤ឆ្នាំទៅ​ហើយ ហើយ​គាត់​មិន​អាច​ជាជម្រើស​ក្នុង​តំបន់​ជួរ​មុខ​គ្រប់​តែ​ប្រកួត​នោះ​ទេ។

តែ​យ៉ាងណា! ការវាយតម្លៃប្រូបាប៖ ៤/១០។

ដាក់​ឲ្យ​បម្រុង​ហើយ​រង់ចាំឱកាសប្ដូរចូល៖

Martialbench

ឧបមា​ថា​តថាសំណាងកើត​ឡើងដោយ​យើង​ទទួល​បាន​ Erling Haaland មកចូលរួមជាមួយយើងដោយអព្ភូតហេតុមួយចំនួន។គាត់​អាច​នឹង​ក្លាយ​ជាកីឡាករបម្រុង។ វាជាទស្សនៈទូទៅមួយក្នុងចំណោមអ្នកគាំទ្រទាំងអស់ដែលថា Martial នឹងមិនរីកចម្រើននោះ​ទេ ពេលប្រឈមមុខនឹងការប្រកួតប្រជែងពី​ខ្សែប្រយុទ្ធដទៃទៀត។ ទម្រង់​លេងរបស់គាត់ធ្លាក់ចុះនៅពេលដែល Romelu Lukaku នៅក្លឹប ហើយវាបានកើតឡើងរួច​មក​ហើយពេល Zlatan Ibrahimovic មក​ដល់។

Edinson Cavani Manchester United 2020 21_1s25hv48lkz661b1apmm2u8fdr

ពេលនេះប្រសិន​បើ Haaland ចូល​រួម​ជាមួយក្លិប ឱកាស​លេង​របស់ Martial ទំនងជាកាត់បន្ថយគួរឱ្យកត់សម្គាល់។ នោះប្រហែលជាមិនមែនជារឿងអាក្រក់នោះទេ - អនាគតរបស់ Cavani នៅ United មិនប្រាកដប្រជាទេ ហើយប្រសិនបើកីឡាករ​អ៊ុយរូហ្គាយចាកចេញ នោះវា​ជាលទ្ធផលឈ្នះៗសម្រាប់​ទាំងអស់​គ្នា។

ការវាយតម្លៃប្រូបាប៖ ៦/១០

ដាក់ឲ្យលេងខ្ចី​ជើង៖

2020 03 08T170229Z_676963723_RC2TFF9GTSQY_RTRMADP_3_SOCCER ENGLAND MUN MCI REPORT

ហេតុអ្វីថាមិនអាចកើតឡើង? ពេល​នេះ​គឺ​ភាពប្រាកដប្រជាកំពុងកើតឡើងយ៉ាងច្បាស់សំរាប់ Jesse Lingard ដែលកំពុងតែរីករាយជាមួយនឹងទម្រង់លេងដ៏ល្អជាមួយ West Ham ។ប្រហែលជាការផ្លាស់ប្តូរមួយអាចផ្តល់អត្ថប្រយោជន៍ដល់ Martial ផងដែរ។ និយាយដូច្នេះយើងមិនដឹងថាតើកីឡាករបារាំងរូបនេះនឹងសប្បាយចិត្តពេកទេ នៅពេលគិតថាត្រូវបានដាក់ឲ្យ​លេង​ខ្ចី​ជើង ប៉ុន្តែវាប្រហែលជាអ្វីដែលគាត់ត្រូវការដើម្បី​រកការស៊ុតបញ្ចូលទីឲ្យបានច្រើនម្តងទៀត។ការលេងឱ្យក្រុមបិសាចក្រហមបានកើតឡើងជាមួយនឹងសម្ពាធបន្ថែម ប៉ុន្តែប្រសិនបើគាត់ចង់ចូលរួមជាមួយក្លិបផ្សេង គាត់អាចធ្វើឱ្យខ្លួនគាត់មានកម្លាំងឡើងវិញ ហើយបញ្ជូនកីឡាករផ្សេងមកវិញ។នោះហើយជាអ្វីដែលយើងទាំងអស់គ្នាចង់ឃើញ។ការវាយតម្លៃប្រូបាប៖ ៣/១០

ដាក់ឲ្យ​លេង​ក្នុងតំណែងប្រយុទ្ធស្លាប់ឆ្វេង៖

2838807 58541168 2560 1440

មានការជជែកវែកញែកជាច្រើនអំពីជំហរដែលគាត់ពេញចិត្ត។ អ្នកខ្លះនិយាយថាគាត់ល្អជាងពេលលេងតំបន់ស្លាប ខណៈអ្នកខ្លះទៀតនិយាយថាគាត់ចូលចិត្តតំណែងលេខ ៩ ។

ជាការប្រសើរណាស់, យើងមិនដែលបានឃើញច្រើននោះ​ឡើយដែល​ថា Martial អាចដណ្ដើម​តំណែងរបស់ Marcus Rashford ចេញពីតំបន់ស្លាបខាងឆ្វេង។ លើសពីនេះទៀត! ទម្រង់​លេងរបស់គាត់ក្នុងនាមជាខ្សែប្រយុទ្ធមិនតែងតែល្អបំផុតនោះទេ។ លោក​ Ole អាចឲ្យ​ Martial សាកល្បង​លេង​ក្នុង​តំណែង​នេះ​ហើយ​រុញ Marcus Rashford មក​តំបន់​កណ្ដាលក្នុង​ការ​ប្រកួត​ណាមួយ​ហើយ​មើល​ថា​តើ​អាច​លេង​បាន​ល្អប៉ុណ្ណា។ បើ​លេង​បាន​នោះ​យើង​នឹងមាន​រឿង​និយាយ​គ្នា​ទៀត​តែ​បើ​អត់! ជម្រើស​៣​ខាងលើ​គឺ​អាច​កើត​ឡើង។

ការវាយតម្លៃប្រូបាប៖ ៧/១០