តេស្តមើលជោគវាសនា នាពេលអនាគតរបស់អ្នក នឹងទៅជាយ៉ាងណា?

ជ្រើសរើសរូបមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើវាសនារបស់អ្នកនាពេលអនាគត វានឹងប្រែប្រួលទៅជាយ៉ាងណាខ្លះ?

1. ខ្លាឃ្មុំស

Screen Shot 2021 03 06 At 2.35.43 PM

ប្រសិនបើវិចារណញាណរបស់អ្នកប្រាប់អ្នកឱ្យជ្រើសរើសរូបដំបូង នេះបង្ហាញថាភាពជោគជ័យកំពុងរង់ចាំអ្នកនៅខាងមុខ ឬនាពេលអនាគត។ អ្នកនឹងរកឃើញមិត្តភក្តិដែលរួមចិត្តមួយថ្លើមមួយ ដែលមិនត្រឹមតែគាំទ្រ និងការពារអ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញ និងផ្តល់ថាមពលវិជ្ជមានជាច្រើនដល់អ្នកផងដែរ។

អ្នកប្រហែលជាដឹងថាមាននរណាម្នាក់យកចិត្តទុកដាក់ និងការពារង្នក ទើបអ្នកអាចសង្ស័យពីសេចក្តីសប្បុរសរបស់គាត់។ តើអ្នកមានគោលបំណងអ្វីក្នុងការធ្វើការ ដូច្នេះអ្នកប្រហែលជានឹកឆ្ងល់? ប៉ុន្តែអ្នកមិនចាំបាច់ព្រួយបារម្ភច្រើនពេកអំពីបញ្ហានេះទេ។ អ្នកក៏ជាមិត្តល្អម្នាក់ ហើយអ្នកសមនឹងទទួលបានត្រលប់ទៅវិញ និងសហការីដ៏អស្ចារ្យដែលចាំជួយអ្នកពីក្រោយ។

ប្រហែលជានៅក្នុងដំណើរការនៃការស្វែងរក និងសម្រេចក្តីសុបិនរបស់អ្នក កត្តាសំណាងជាច្រើនដូចជា "ពេលវេលាធម្មជាតិ និងសំណាងល្អ" នឹងចូលមករកអ្នកតាមរបៀបប្លែក និងងាយស្រួល។

ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុ នៅពេលក្រោយអ្នកអាចទទួលបានការតំឡើងប្រាក់ខែយ៉ាងងាយស្រួល ដើម្បីជួយអ្នកក្នុងការកែលំអប្រាក់ចំណូលរបស់អ្នក ទិដ្ឋភាពសេដ្ឋកិច្ចនឹងត្រូវបានប្រសើរឡើងគួរឱ្យកត់សម្គាល់។

2. ទន្សាយ

Screen Shot 2021 03 06 At 2.35.48 PM

 

 


ប្រសិនបើវិចារណញាណរបស់អ្នកប្រាប់អ្នកឱ្យជ្រើសរើសយករូបទីពីរ វាបង្ហាញថាអ្នកកំពុងមានការសង្ស័យ លើភាពប្រសើរក្នុងការនិយាយ ព្រោះប្រសិនបើអ្នកប្រើការសន្ទនា និងសម្ដែងនូវភាពបើចំហរចំពោះមនុស្សជុំវិញខ្លួន នោះគ្រប់យ៉ាងនឹងមានភាពល្អប្រសើរ។

ជាពិសេសនៅពេលនេះអ្នកត្រូវយកចិត្តទុកដាក់ចំពោះមនុស្សដែលគួរឱ្យសង្ស័យ និងក្លែងក្លាយ (ប្រហែលជាស្ត្រី) នៅជុំវិញអ្នក។ មាននរណាម្នាក់នៅក្បែរអ្នក ដែលមិនត្រឹមតែជាមនុស្សអសមត្ថភាពមិនចេះគិតល្ងង់ខ្លៅប៉ុណ្ណោះទេ ថែមទាំងមានការនិយាយមិនពិត តែងតែលួងលោមចិត្ត អាត្មានិយម និងមានអត្ថន័យជ្រាលជ្រៅទៀតផង។

មនុស្សនេះធ្វើឱ្យមានសកម្មភាពបាក់ទឹកចិត្ត ប៉ុន្តែអ្នកមិនមានភស្តុតាងក្រៅពីការសង្ស័យវិចារណញាណ។ ប៉ុន្តែដំណឹងល្អគឺថាអ្នកអាចមានអារម្មណ៍ថាមានការបោកបញ្ឆោតនេះ ហើយអ្នកអាចលាតត្រដាង និងចៀសចេញពីអំពើអាក្រក់នេះនាពេលអនាគត។

3. ខ្លាឃ្មុំផេនដា

Screen Shot 2021 03 06 At 2.35.52 PM

ប្រសិនបើវិចារណញាណរបស់អ្នកប្រាប់អ្នកឱ្យជ្រើសរើសយករូបចុងក្រោយ វាបង្ហាញថា ជោគជ័យប្រាកដជាមកដល់អ្នកជាមិនខាន។ ជាពិសេសស្ថានភាពហិរញ្ញវត្ថុរបស់អ្នក នឹងមានការរីកចម្រើនកាន់តែខ្លាំងឡើង។ តួនាទីនៅក្នុងសង្គម និងអាជីពក៏នឹងកើនឡើងផងដែរ។ អ្នកស្ថិតក្នុងអារម្មណ៍ល្អដែលផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍គ្រប់បែបយ៉ាង។

ត្រង់ចំណុចនេះ អ្នកអាចជម្នះរាល់បញ្ហាផ្លូវកាយ ឬផ្លូវចិត្តបាន នៅពេលដែលអ្នកបានត្រៀមខ្លួនយ៉ាងពេញលេញ និងមានកម្លាំងខ្លាំងក្លា។ ផែនការរបស់អ្នកនឹងត្រូវបានអនុវត្ត ជាពិសេសផែនការទាក់ទងនឹងទិដ្ឋភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ តែយ៉ាងណា អ្នកក៏ត្រូវខំប្រឹងធ្វើការងាររបស់អ្នកឱ្យអស់ពីសមត្ថភាពផងដែរ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖​ Knongsrok