អ្នកណាមានប្រជ្រុយទាំង១០កន្លែងនេះ បង្ហាញថាជាមនុស្សមានសំណាង និងរឹងមាំខ្លាំង

ប្រជ្រុយដ៏កម្រទាំងនេះ នឹងនាំមកនូវសំណាងល្អដល់ម្ចាស់ ហើយក៏បង្ហាញពីភាពរឹងមាំរបស់អ្នកដែលមានប្រជ្រុយទាំងនេះផងដែរ។

១. ប្រជ្រុយនៅត្រង់សៀតផ្កា

Mole On Your Temple

អាចនិយាយបានថា ជាទីតាំងដែលភាគច្រើនគេចាក់ម្ជុលវិទ្យាសាស្ត្រ ហើយជារឿយៗ មនុស្សដែលមានប្រជ្រុយស្ថិតនៅត្រង់ទីតាំងនេះ ច្រើនតែជាមនុស្សដែលមានហេតុផល និងរមែងទទួលបានភាពរីកចម្រើនខ្លាំងផងដែរ។

២. ប្រជ្រុយនៅចន្លោះចិញ្ចើម

82 E1557481772486

ប្រសិនបើមាននរណាម្នាក់មានប្រជ្រុយនៅចុងចិញ្ចើមនេះ បង្ហាញពីអាជីពគឺអស្ចារ្យណាស់ ព្រោះនេះជាជំហររបស់អាជីពដែលជានិមិត្តរូបនៃការអភិវឌ្ឍអាជីព និងភាពជឿនលឿនក្នុងការងារ អ្នកក៏មិនមានការព្រួយបារម្ភរឿងខ្វះខាតលុយកាក់នោះឡើយ។

៣. ប្រជ្រុយនៅចុងច្រមុះ

Mole On The Nose Meaning

នៅក្នុងហោរាសាស្ត្រ ច្រមុះគឺជាធ្នូពណ៌សភ្ជាប់នឹងទ្រព្យសម្បត្តិ។ ប្រសិនបើអ្នកមានប្រជ្រុយនៅចុងច្រមុះដែលត្រូវបានគេនិយាយថាជាភ័ព្វសំណាងណាស់ លើសពីនេះបើច្រមុះកាន់តែធំ ទ្រព្យសម្បត្តិកាន់តែច្រើន ប្រាក់ចំណូលកាន់តែកើនឡើងហូរហៀរ សម្បូរទ្រព្យសម្បត្តិ ជីវិតរឹតតែប្រសើរឡើង។

៤. ប្រជ្រុយនៅលើបបូរមាត់ខាងលើ

Mole On Lips

ប្រសិនបើអ្នកមានប្រជ្រុយនៅលើបបូរមាត់ខាងលើ នេះគឺជាពរជ័យមួយដែលបង្ហាញពីសុភមង្គលដ៏សម្បូរបែប អ្នកមិនចាំបាច់ព្រួយបារម្ភអំពីម្ហូបអាហារ និងសម្លៀកបំពាក់ពេញមួយជីវិត។ លើសពីនេះ អ្នកក៏ទទួលបានការស្រឡាញ់ រាប់អានពីអភិជនផងដែរ។ ដូច្នេះហើយ ការរកលុយក្នុងជីវិតរបស់អ្នក ក៏មិនបារម្ភអំពីភាពក្រីក្រដែរ។

៥. ប្រជ្រុយនៅលើចង្កា

Mole 1200x900

ប្រជ្រុយនៅទីតាំងចង្កា និងជុំវិញចង្កា ជានិមិត្តរូបនៃអចលនទ្រព្យ ដូច្នេះវាជាប្រជ្រុយដែលមានសំណាងនៅពេលអ្នកចាស់ អ្នកនឹងមានទ្រព្យច្រើន ដែលជាជីវិតអ្នកមាន និងទ្រព្យសម្បត្តិហូរហៀរ។

 

 


៦. នៅលើឆ្អឹងកង

Screen Shot 2021 03 06 At 4.05.51 PM

ប្រសិនបើមានប្រជ្រុយអនៅលើឆ្អឹងកង នេះគឺជាមនុស្សដែលមានអំណាច និងឋានៈនៅក្នុងសង្គម។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើវាជាប្រជ្រុយមិនល្អ អ្នកគួរតែប្រុងប្រយ័ត្នជាងនេះទៅទៀត ជាពិសេសគឺលើការជឿទុកចិត្តនៅជុំវិញខ្លួន កុំចេះតែទុកចិត្តអ្នកណាផ្ដេសផ្ដាស ជាពិសេសគឺ នៅក្នុងទំនាក់ទំនងស្នេហា អ្នកងាយនឹងត្រូវជួបបញ្ហាក្នុងការរក្សាភាពស្មោះត្រង់នៃទំនាក់ទំនងខ្លាំងណាស់។

៧. ប្រជ្រុយនៅលើទ្រូង

Moles On Your Body And Their Hidden Meaning Revealed Chest 14 79603 Chest

ប្រសិនបើមានប្រជ្រុយនៅលើទ្រូងរបស់អ្នក វាមានន័យថាអ្នកមានសំណាងនៅក្នុងផ្ទះ គឺជាមហាអំណាចផ្នែកសេដ្ឋកិច្ច មានសំណាងច្រើននៅក្នុងជីវិត។

៨. ប្រជ្រុយនៅលើបាតដៃ

Untitled 7

អ្នកដែលមានប្រជ្រុយនៅលើបាតដៃនេះ គឺជាប្រជ្រុយដែលបង្ហាញថា អ្នកជាមនុស្សឆ្លាត មិនដែលចេះខ្វះលុយកាក់ឡើយ។ ភ័ស្តុភារគឺល្អណាស់ ដែលបង្កើតសមិទ្ធិផលជាច្រើន។ អ្នកពូកែគណនា ចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកបានយ៉ាងល្អ។ បន្ទាប់ពីរៀបការរួច អ្នកគឺជាអ្នកដឹកនាំផ្នែកហិរញ្ញវត្ថុនៅក្នុងផ្ទះ ប៉ុន្តែអ្នកមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីកាន់កាប់ និងគ្រប់គ្រងរាល់ចំណាយទាំងអស់។

៩. ប្រជ្រុយនៅលើបាតជើង

4bc46d71becb3dfb6bff2c0f9123809e84272145a5d5613cdebe654f6eb29466

មនុស្សដែលមានប្រជ្រុយនៅលើបាតជើង ច្រើនតែចល័តច្រើន មានឱកាសច្រើនក្នុងការធ្វើដំណើរជុំវិញពិភពលោក នៅកន្លែងធ្វើការក៏មានសមត្ថភាពក្នុងការបញ្ជាគេឯងផងដែរ អ្នកជាប្រភេទមនុស្សដែលហៅទឹកភ្លៀងបានភ្លៀង ហៅខ្យល់បានខ្យល់។ ទោះយ៉ាងណា អ្នកជាមនុស្សដែលមានភាពស្មោះត្រង់ និងមានលក្ខខណ្ឌល្អ ឬត្រូវបានការពារ និងជួយដោយមនុស្សគ្រប់គ្នា ហើយក្រោយមកអាចទទួលមរតកដ៏មហាសាលផងដែរ។

១០. ប្រជ្រុយនៅចុងចិញ្ចើម

5cbd917e00d6d_1555927380_medium

អ្នកដែលមានប្រជ្រុយនៅលើចុងរោមចិញ្ចើម បង្ហាញពីអទំនាក់ទំនងល្អ ដែលបានកំណត់ទុកជាមុន អ្នកគឺល្អណាស់ អ្នកគឺជាអ្នកជំនួញដែលមានភាពរឹងមាំ និងមានទេពកោសល្យខ្ពស់។ ជីវិតកំពុងតែក្លាយជាអ្នកមាន និងមានទ្រព្យសម្បត្ដិច្រើនជាងមនុស្សដទៃផងដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok