គួរឱ្យចាប់អារម្មណ៍ ហាងកាហ្វេថ្មីច្នៃប្រតិដ្ឋប្លែក បង្កើតឡើងដោយយុវជនមួយក្រុមដែលបានបញ្ចប់ការសិក្សាពីសាលា សណ្ឋាគារ និងទេសចរណ៍

បើនិយាយពីហាងកាហ្វេបច្ចុប្បន្នមានច្រើនកន្លែងណាស់​ សុទ្ធតែមានរសជាតិឆ្ងាញ់ និងបរិយាកាសស្រស់ស្អាតបែបច្នៃប្រតិដ្ឋថ្មីៗរៀងៗខ្លួនដើម្បីទាក់ទាញភ្ញៀវមកទទួលទាន​ តែបើនិយាយពីហាងកាហ្វេដែលមានលក្ខណៈច្នៃប្រតិដ្ឋបែបខ្មែរ​ និងបង្ហាញពីសិល្បៈបែបគំនូរប្រហែលជាមិនមានច្រើនឡើយ។​ យ៉ាងណាមិញ​ សម្រាប់អ្នកដែលចង់សាកល្បងហាងកាហ្វេដែលមានពណ៌សម្បុរបែបសិល្បៈប្លែកអារម្មណ៍វិញនោះ ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំហាងកាហ្វេមួយកន្លែងដែលស្ថិតនៅលើទឹកដីវប្បធម៌បែបសិល្បៈនៅខេត្តសៀមរាប​យើងតែម្តង នោះគឺ «​​ ពូកាហ្វេ វត្តដំណាក់ »

157682601_1160486657687712_1864540280099027050_o

157811457_1160486037687774_3264718920161390605_o

«​​ ពូកាហ្វេ វត្តដំណាក់ »  ត្រូវបានគេដឹងថាជាហាងកាហ្វេមួយ ដែលបង្កើតឡើងដោយយុវជនមួយក្រុមដែលបានបញ្ចប់ការសិក្សាពីសាលា សណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៉ូល រួមគ្នាបង្កើតច្នៃប្រតិដ្ឋជាហាងកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍នេះ ជាមួយនឹងអគារ២ជាន់។​ ​ អ្វីដែលកាន់តែទាក់ទាញបំផុតនោះ ហាងមួយនេះមានការរៀបចំហាងជាលក្ខណៈគំនូរគូរលើជញ្ជាំង និងលក្ខណៈវីនថេក (Vintage) អមនឹងរុក្ខជាតិស្រស់បំព្រង ហើយមានរូបថតអាល់ប៊ុមចម្រៀងពីដើមហើយ ចាក់ចម្រៀង សំនៀងដើមពីសម័យលោកតា ស៊ិនស៊ីសាមុត ស្ដាប់ហើយពិរោះរណ្ដំចិត្តតែម្ដង។ ឯជាន់ទី២​ ដែលមានលក្ខណៈឯកជន និងស្ងាត់ស្ងាត់ថែមទាំងមានការដាក់តាំងសៀវភៅសម្រាប់ភ្ញៀវអានបង្កើនចំណេះដោយឥតគិតថ្លៃផង។

157671630_1160487017687676_2362263416970492574_o

157973838_296054891872453_8500447915299967580_n

157771519_1160486141021097_3746475971366146528_o

កាន់តែពិសេស «​​ ពូកាហ្វេ វត្តដំណាក់ » មិនត្រឹមតែជាហាងកាហ្វេដែលបម្រើកាហ្វេ និងភេសជ្ជៈគ្រប់ប្រភេទសុទ្ធតែឆ្ងាញ់ពីសា តែក៏មានលក់អាហារច្រើនមុខ ទាំងអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច សុទ្ធតែឆ្ងាញ់ៗជាប់ចិត្ត​ មកទទួលទានម្តងចង់មកម្តងទៀត ជាហាងដែលមានទាំងរសជាតិ មានទាំងបរិយាកាសប្លែកថ្មី។

158631889_1160486381021073_1168927984403620363_o

128792240_238333324311277_8200744105100899935_o

156327133_294600742017868_240935744663595152_o

សម្រាប់អ្នកដែលចង់ប្តូរបរិយាកាសប្លែកថ្មីបែបនេះ លោកអ្នកអាចស្វែងរក «​​ ពូកាហ្វេ វត្តដំណាក់ » បាន ដែលមានទីតាំងនៅជិតសាច់អាំងវត្តដំណាក់ ឬតាមរយៈ Map: https://goo.gl/maps/gTyuBGi9VUDnbMim6 ហើយព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 070 379 420​ ឬចូលទៅមើលរូបភាពស្អាតៗក្នុងហាងកាហ្វេនេះបានតាមរយៈហ្វេសប៊ុកផេក៖ Pou Cafe Watdamnak​

អត្ថបទ៖ ​ក្នុងស្រុក

រូបភាព៖ ភាព ភាណុច/Pou Cafe Watdamnak​

158647426_1160486527687725_3823219057122740963_o

157258036_298233174987958_5302058039168471950_o

127280888_236332104511399_2430710637483792845_o

125244443_226960115448598_2235730731658109021_o

157776696_1160486261021085_5147874727511797418_o

158109055_1160487171020994_3255312603186363334_o

158845416_1160486751021036_6981936914693027762_o

158742506_1160487314354313_6097965670813923953_o

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers