ផ្សព្វផ្សាយFree ! «ក្នុងស្រុក» នឹងជួយផ្សព្វផ្សាយនូវអត្ថបទអាជីវកម្ម និងផលិតផលក្នុងស្រុកដោយមិនគិតថ្លៃ ដើម្បីចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុកពេលអាសន្ន Covid-19

ដូចដែលយើងបានដឹងរួចមកហើយថាវីរុសរាតត្បាត ​Covid-19 មិនត្រឹមតែធ្វើប្រទេសជាច្រើនលើពិភពលោកមានករណីឆ្លងរាលដាលយ៉ាងច្រេីនករណី ​និងមានអ្នកខ្លះឈានដល់បាត់បង់ជីវិតប៉ុណ្ណោះទេ ​តែវាក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិជាច្រើន ​រួមទាំងប្រទេសកម្ពុជាយើងផងដែរ។​

 

ដោយពេលនេះ​ កូវីដ១៩​ រលកទី២​ បាននឹងកំពុងឆ្លងរាលដាលជាសហគមន៍ទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា​ ដែលជាបញ្ហាមិនត្រឹមតែប្រឈមដល់សុខភាព​ និងអាយុជីវិតប្រជាជន​ តែក៏ប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រជាជនយេីងទៀតផង។

Corona Virus Blog 1024x576

ហេតុនេះហើយ ដើម្បីចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចអាជីវកម្មគ្រួសារ​ និងផលិតផលក្នុងស្រុក ដែលកំពុងតែមានបញ្ហា ក្នុងវិបត្តិវីរុស ​Covid-19 គេហទំព័រសារព័ត៌មាន« ក្នុងស្រុក ​» ​សូមប្រកាសចូលរួមជួយធ្វើការផ្សព្វផ្សាយជាអត្ថបទ ​(PR) ជូនដល់អាជីវកម្មលក្ខណៈគ្រួសារ ​និងផលិតផលក្នុងស្រុកទាំងអស់ ដោយឥតគិតថ្លៃ ​ចាប់ពីថ្ងៃនេះតទៅ រហូតដល់ផុតវិបត្តិ ​Covid-19  ។

Knongsrok_quote (2)

អាស្រ័យហេតុនេះ ​ប្រសិនជាមានអាជីវកម្ម ​ឬផលិតផលក្នុងស្រុកណាមួយ  ចាប់អារម្មណ៍ចង់ផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួននៅលើគេហទំព័រយើងខ្ញុំ ​សូមធ្វើការទំនាក់ទំនងមកកាន់ប្រអប់សារគណនីហ្វេសប៊ុកផេក ​Knongsrok ក្នុងស្រុក ដោយធ្វេីតាមលក្ខខណ្ឌងាយៗដូចខាងក្រោម ៖

១.​ ចូលទៅកាន់  Page  ជាផ្លូវការរបស់គណនីហ្វេសប៊ុកផេក Knongsrok ក្នុងស្រុក ​រួចចុចចូលប្រអប់សារ Knongsrok ក្នុងស្រុក

២.​ ផ្ញេីលីងគណនីហ្វេសប៊ុកអាជីវកម្មរបស់អ្នក  និងរូបភាពដែលចង់ធ្វេីការផ្សព្វផ្សាយ​ ដោយភ្ជាប់ជាមួយ​ Decription លម្អិតពីអាជីវកម្មរបស់លោកអ្នកខ្លីៗ​ រួមជាមួយទីតាំង​ និងលេខទំនាក់ទំនងច្បាស់លាស់

៣.​ រាល់ការផ្សព្វផ្សាយលើគេហទំព័រយើងខ្ញុំ នឹងចេញជាផ្លូវការទៅតាមលំដាប់លំដោយ ដោយផ្តល់អទិភាពទៅអ្នកដែលទាក់ទងផ្សព្វផ្សាយមុនៗ ដោយធ្វើការរង់ចាំក្នុងក្នុងអំឡុងពេល ​១ ​ទៅ២ថ្ងៃយ៉ាងយូរតែប៉ុណ្ណោះ។

បញ្ជាក់៖​

-Limited ត្រឹម​ ៥រូប ​ទៅ ​១០ រូបភាពប៉ុណ្ណោះ ​ហើយរាល់ការចេញផ្សព្វផ្សាយលើគេហទំព័ររួច ​ក្រុមការងារយើងខ្ញុំនឹងផ្ញើតំណលីងដែលចេញផ្សាយរួចទៅកាន់លោកអ្នក

-យើងខ្ញុំទទួលផ្សព្វផ្សាយតែផលិតផលក្នុងស្រុក អាជីវកម្មគ្រួសារ ​រួមទាំងអត្ថបទផ្សព្វផ្សាយដែលជួយដល់សង្គម ​ និងរដ្ឋាភិបាលតែប៉ុណ្ណោះ៕

DSC6342 1024x678

5e1c1a3601be5_1578900000

1 6

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers