ហេតុផល​ចាក់ដោត​ទាំង ៦ ដែល​បុរស​ភាគ​ច្រើន​សម្លឹង​ឃើញ​តែ​នារី​ដែល​ធ្លាប់​លែងលះ​គ្នា

មាន​មតិ​មួយ​ចំនួន​ពី​បុរសៗ បាន​យល់​ឃើញ​ថា​ការ​ស្រលាញ់​និង​យក​នារី​ដែល​ធ្លាប់​លែងលះ​គ្នា​មក​ធ្វើ​ជា​គូ​អនាគត គឺ​ជា​រឿង​ល្អ​ប្រសើរ ហើយ​បើ​គិត​ឲ្យ​ស៊ីជម្រៅ​តាម​ហេតុផល​ទាំង ៦ ខាង​ក្រោម ស្តាប់​ទៅ​គឺ​ម្យ៉ាង​ដែរ៖

៦) នាង​ដឹង​ច្បាស់​ពី​របៀប​ថែ​រក្សា​ទំនាក់ទំនង

2

ដោយសារ​ធ្លាប់​ឆ្លងកាត់​ការ​លែងលះ​ម្តង​ហើយ បែប​នេះ​នាង​ឲ្យ​តម្លៃ​ទៅ​លើ​សុភមង្គល​គ្រួសារ​ខ្លាំង​ណាស់ ហើយ​មិន​ចង់​ឲ្យ​មាន​ការ​ឈឺចាប់​ជា​លើក​ទី ២ នោះ​ឡើយ។ ជា​ទូទៅ​ក្រោយ​បែកបាក់​នាង​គឺ​ទទួល​បន្ទុក​ធ្ងន់​ជាង​មុន ទាំង​ការ​មើល​ថែ​កូន និង​ការ​ដើរ​តួ​ជា​បង្គោល​គ្រួសារ បែប​នេះ​នាង​យល់​ច្បាស់​ពី​តម្លៃ​នៃ​ការ​បង្កើត​វា និង​ការ​រៀបចំ​វា ហើយ​មិន​ងាយ​នឹង​ឲ្យ​ប្រេះស្រាំ​ទៀត​ឡើយ។

៥) នាង​អាច​គ្រប់គ្រង​តម្រូវការ

នៅ​ពេល​ដែល​ធ្លាប់​បែកបាក់ ទើប​នាង​យល់​ថា ជីវិត​ដ៏​មាន​ក្តីសុខ​បំផុត​គឺ​ការ​រស់នៅ​ដោយ​សាមញ្ញ​បំផុត។ បែប​នេះ​ហើយ​ការ​ចង់​បាន​នានា គឺ​នាង​លែង​មាន​ចិត្ត​ទាមទារ​ខ្ពស់​ទៀត​នោះ​ហើយ ពោល​គឺ​សុំ​ត្រឹម​នៅ​កម្រិត​សមរម្យ​មួយ ហើយ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ពេញចិត្ត​នៅ​ជីវិត​គ្រួសារ​បច្ចុប្បន្ន។

៤) នាង​ដឹង​ថា​អ្វី​ដែល​ចូល​មក​រំខាន​ជីវិត​អាពាហ៍ពិពាហ៍

Ice_screenshot_20210322 103524

ក្នុង​នាម​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​អាពាហ៍ពិពាហ៍ ហើយ​មាន​ការ​បែកបាក់​ដូច្នោះ គឺ​នាង​បាន​យល់​ច្បាស់ណាស់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ក្តី​សុខ។ បែប​ហ្នឹង​ហើយ​ពេល​មាន​សញ្ញា​ណា​មួយ​មិន​ល្អ​ក្នុង​ទំនាក់ទំនង​ថ្មី​នោះ នាង​នឹង​ព្យាយាម​ផ្លាស់ប្តូរ​សម្របសម្រួល​ឲ្យ​ប្រែ​មក​ល្អ​ប្រសើរ​វិញ​ភ្លាមៗ។

 

 


៣) នាង​ចូលចិត្ត​និយាយ​ត្រង់​ហើយ​ចាស់ទុំ

Ice_screenshot_20210322 103550

បុរស​មិន​សូវ​ចូលចិត្ត​នារី​ដែល​លេង​សើច​ច្រើន​នោះ​ទេ ហើយ​ក្នុង​ទំនាក់ទំនង​ជីវិត​អាពាហ៍ពិពាហ៍​គឺ​ចង់​បាន​ភាព​ច្បាស់លាស់។ ជា​ការ​ពិត​សម្រាប់​ស្រ្តី​ដែល​ធ្លាប់​បែកបាក់​គ្នា គឺ​រមែង​មាន​ភាព​ចាស់​ចិត្ត​ចាស់​គំនិត​ជាង​ក្មេង​ស្រី​ដទៃ​ទៀត ហើយ​ការ​គិត​របស់​ពួក​គេ​គឺ​មាន​ភាព​វិជ្ជមាន​ច្រើន មិន​សង្ស័យ​ច្រើន ពោល​គឺ​មិន​ធ្វើ​ឲ្យ​ខាង​បុរស​ហត់ចិត្ត​ច្រើន​ឡើយ។

២) នាង​ប្រុងប្រយ័ត្ន​មិន​ងាយ​ឲ្យ​កើត​មាន​បញ្ហា

Ice_screenshot_20210322 103541

ដោយសារ​តែ​នាង​ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​ឈឺចាប់ បែប​នេះ​នាង​មាន​ភាព​វាងវៃ​និង​ក្លាហាន​ក្នុង​ការ​ដឹងលឺ​ពី​បញ្ហា​នានា។ ការ​រស់នៅ​ជាមួយ​នាង​គឺ​មាន​ទាស់​ពាក្យ​ទាស់​សម្តី​តិចតួច​បំផុត ហើយ​ការ​យល់​ពី​គ្នា​គឺ​ច្រើន​ជាង។

១) ទទួល​បាន​ភាព​ស្និទ្ធស្នាល​ខ្លាំង

នាង​ធ្លាប់​ឆ្លង​កាត់​រឿង​លើ​គ្រែ​រួច​ទៅ​ហើយ បែប​នេះ​នាង​មិន​ចេះ​អៀនខ្មាស​ច្រើន​នោះ​ទេ ក្នុង​ការ​បង្ហាញ​ចំណង់​មួយ​នោះ​ទៅ​កាន់​អ្នក និង​ចែករំលែក​បទពិសោធន៍​ដែល​នាង​ចង់​អនុវត្ត​ជាមួយ​គ្នា ហើយ​វា​ក៏​ជឿ​ថា​ជា​អ្វី​ដែល​បុរស​មួយ​ចំនួន​ត្រូវការ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក