តាម​ជំនឿ៖ បើ​ស្រ្តី​មាន​របស់ ៤ នេះ គឺ​រាប់​ថា​ទទួល​បាន​លាភ​សំណាង​ដែល​សល់​ពី​ជាតិ​មុន

តើ​អ្នក​ជឿ​ថា​មាន​ជាតិ​មុន​ដែរ​ឬ​ទេ? តាម​ជំនឿ​នៃ​ពុទ្ធសាសនា អ្វី​ដែល​អ្នក​បាន​ប្រព្រឹត្តិ បាន​ធ្វើ​នៅ​ជាតិ​មុន គឺ​នឹង​តបស្នង​ត្រលប់​មក​វិញ​នៅ​ជាតិ​នេះ។ សម្រាប់​មនុស្ស​ស្រី​ដែល​សល់​សំណាង​ឬ​បុណ្យ​ពី​ជាតិ​បុណ្យ គឺ​រមែង​មាន​របស់ ៤ នេះ៖

៤) ស្រ្តី​មាន​រូប​សម្រស់​ស្រស់​ស្អាត​និង​មាន​ទឹក​ចិត្ត​ល្អ

1(1)

គេ​តែង​និយាយ​ថា សម្រស់​ស្រស់​ស្អាត​នៅ​ជាតិ​នេះ​គឺ​ជា​បុណ្យ​ដែល​បាន​សាង​កាល​ពី​ជាតិ​មុន។ អ្នក​ត្រូវ​ដឹង​ថា មិន​មែន​សុទ្ធ​តែ​ស្រ្តី​ទាំង​អស់​ចាប់​កំណើត​មក​ដោយ​មាន​មុខមាត់​ស្អាតបាត​ពី​ធម្មជាតិ​នោះ​ឡើយ។ នេះ​ត្រូវ​បាន​គេ​ថា ជា​អំណោយ​ដែល​តបស្នង​ពី​អ្វី​ដែល​យើង​បាន​ខិតខំ​ធ្វើ​កាល​ពី​អតីតជាតិ។ ចូរ​បន្ត​ការ​សាង​អំពើ​ល្អ ការ​មាន​ទឹក​ចិត្ត​ល្អ​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន​បន្ត​ទៅ​ទៀត។

៣) ស្រ្តី​ដែល​មាន​មនុស្ស​ល្អៗ​ច្រើន​ជុំវិញ​ខ្លួន

Ice_screenshot_20210324 140910

គ្រប់​យ៉ាង​ដែល​កើត​ឡើង​លើ​លោក​យើង​នេះ ពុំ​មែន​ជា​រឿង​ចៃដន្យ​ទាំង​អស់​ឡើយ គ្រប់​យ៉ាង​គឺ​វា​មាន​ហេតុផល។ ហេតុផល​ខ្លះ​ដែល​យើង​មិន​អាច​បកស្រាយ​បាន នោះ​ក៏​ដោយសារ​តែ​វា​ជា​មូលហេតុ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អតីតជាតិ។

ពី​ជាតិ​មុន​ធ្វើ​ល្អ​ច្រើន ឬ​មាន​អ្នក​ជំពាក់ជំពិន​អ្នក​ច្រើន នៅ​ជាតិ​នេះ​គេ​បាន​មក​ក្លាយ​ជា​មនុស្ស​ល្អ​នៅ​ជុំវិញ​អ្នក ចាំ​ជួយ​មើល​ទុក្ខធុរៈ​អ្នក មិន​ឲ្យ​ចន្លោះ​ឡើយ។

២) ស្រ្តី​ដែល​រក​បាន​ប្តី​ល្អ

3(1)

មិន​មែន​ស្រ្តី​លើ​លោក​ទាំង​អស់ អាច​ទទួល​បាន​ទំនាក់ទំនង​ស្នេហា​ដែល​ពោរពេញ​ដោយ​សុភមង្គល​អស់​មួយ​ជីវិត​គ្រប់​គ្នា​នោះ​ទេ។ អ្នក​ខ្លះ​រៀប​ការ​ជាមួយ​អ្នក​មាន តែ​គ្មាន​សេចក្តី​សុខ​ផ្លូវ​ចិត្ត អ្នក​ខ្លះ​រៀបការ​ជាមួយ​បុរស​ដែល​អត់ បើ​ទោះ​បី​ទ្រព្យ​មិន​សូវ​មាន តែ​ផ្លូវ​ចិត្ត​មិន​ទទួល​ការ​ធ្វើ​ទុក្ខ​នោះ​ឡើយ។

យ៉ាង​ណា​នៅ​ថ្ងៃ​មួយ​ដែល​អ្នក​ជួប​បុរស​ដែល​ល្អ​បំផុត​ក្នុង​ជីវិត​អ្នក មិន​ថា​គេ​នោះ​ជា​នរណា គឺ​រាប់​ថា ជា​ទ្រព្យ​សំណាង​ដែល​អំពើ​ល្អ​អ្នក​បាន​សាង តបស្នង​មក​អ្នក​វិញ​ហើយ​នៅ​ជាតិ​នេះ។ ចូរ​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ ទោះ​ទ្រព្យ​តិច​ច្រើន​ក្តី មុន​និង​ក្រោយ​ក៏​គង់​តែ​មាន បើ​ដាក់​ចិត្ត​ខំ​ប្រឹង​ជាមួយ​គ្នា ហើយ​បើ​មាន​ទ្រព្យ​ហើយ​ចូរ​ថែ​រក្សា​វា​ឲ្យ​បាន​ល្អ លុយ​រក​បាន តែ​សុភមង្គល​មិន​អាច​យក​លុយ​ទាំង​លាន​ទៅ​ទិញ​បាន​នោះ​ទេ។

១) ស្រ្តី​ដែល​រមែង​ជួប​លាភ

4(1)

ជឿ​ទៅ​មនុស្ស​យើង​មិន​ចេះ​តែ​មាន​សំណាង​រហូត​នោះ​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​ស្រី​ខ្លះ គឺ​នាង​ពិត​ជា​គួរ​ឲ្យ​ស្ងើចសរសើរ​មែន គឺ​ថា​សំណាង​ចេះ​តែ​ហូរ​មក​ក្នុង​ជីវិត​ឥត​ឈប់ ហើយ​រឿង​អាក្រក់​មិន​ងាយ​ចូល​មក​បៀតបៀន​ជីវិត​នាង​បាន​ឡើយ។

តាម​ជំនឿ​របស់​ពុទ្ធសាសនា​គេ​ជឿ​ថា ដោយសារ​តែ​មាន​អ្វី​ម្យ៉ាង​ពី​ជាតិ​មុន​មក​ធ្វើ​ជា​រនាំង​ការពារ​មិន​ឲ្យ​វិញ្ញាណ​អាក្រក់​មក​តាម​លង​បន្លាច ទើប​អ្នក​ចេះ​តែ​ជួប​រឿង​ល្អ​បែប​ហ្នឹង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក