សកម្មភាព​ទាំង ៦ ដែល​បុរស​ភាគ​ច្រើន​គិត​ខុស ហើយ​យល់​ច្រឡំ​ថា​ស្រីៗ​បើក​ភ្លើង​ខៀវ

តើ​បែប​ណា ទើប​អ្នក​ដឹង​ថា មាន​មនុស្ស​ស្រី​ម្នាក់​គេ​ស្រលាញ់​អ្នក ឬ​បើក​ភ្លើង​ខៀវ​ឲ្យ​អ្នក? មនុស្ស​ប្រុស​ភាគ​ច្រើន​បាន​យល់​ឃើញ​ខុស ហើយ​ច្រឡំ​និង​គិត​តែ​ម្នាក់​ឯង​ថា ម្នាក់​ស្រី​នោះ​ស្រលាញ់​ខ្លួន ដោយ​ពួក​គេ​មើល​ទៅ​តាម​សកម្មភាព​ជិតស្និទ្ធ​មួយ​ចំនួន។

ខាង​ក្រោម​ជា​សកម្មភាព​ទាំង ៦ ដែល​មនុស្ស​ស្រី​ធ្វើ​មក​លើ​អ្នក តែ​មិន​ប្រាកដ​ថា​គេ​ស្រលាញ់​អ្នក​នោះ​ទេ ហើយ​ឈប់​យល់​ច្រឡំ​ត​ទៅ​ទៀត៖

៦) កាន់​ដៃ​អ្នក

1

មិន​ប្រាកដ​ថា​គេ​កាន់​ដៃ​អ្នក មាន​ន័យ​ថា គេ​ស្រលាញ់​អ្នក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មក​ពី​ពេល​ខ្លះ​គេ​ជា​មនុស្ស​លេង​ច្រើន ហើយ​យល់​ថា​អ្នក​ប្រៀប​ដូច​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គេ ទើប​គេ​មិន​អៀន​នឹង​កាន់​ដៃ​អ្នក។ មនុស្ស​ស្រី​ខ្លះ បើ​ស្រលាញ់​បុរស​ណា​ម្នាក់ គឺ​មិន​ហ៊ាន​កាន់​ដៃ​គេ​ទៅ​វិញ​ទេ។

៥) កៀកកើយ​ស្មា

2

ដូច​បញ្ជាក់​ពី​ខាង​លើ​អ៊ីចឹង ដើរ​ជាមួយ​គ្នា​ស្និទ្ធ​ពេក យូរ​ទៅ​ប្រើ​អារម្មណ៍​ដូច​ជា​បងប្អូន រហូត​ដល់​ពេល​ខ្លះ​មាន​ទាំង​កៀក​ស្មា ឬ​គេង​លើ​ស្មា​អ្នក​ទៀត​ក៏​មាន។ ប៉ុន្តែ​សួរ​ឲ្យ​ស៊ីជម្រៅ​ទៅ គេ​ទុក​អ្នក​ដូច​មិត្ត​ជិតស្និទ្ធ ឬ​ស្រលាញ់​ប្រៀប​ដូច​បងប្អូន​តែ​ប៉ុណ្ណោះ។

៤) ហ៊ាន​ទៅ​ណា​មក​ណា​តែ​ពីរ​នាក់

3

មនុស្ស​ស្រី​ខ្លះ​មិន​ចេះ​សុញសាញ​ច្រើន​នោះ​ទេ ហើយ​ក៏​មិន​ខ្លាច​ភ្នែក​អ្នក​ដទៃ​មើល​មក​គិត​បែប​ណា​ដែរ។ នាង​ហ៊ាន​ទៅ​ណា​មក​ណា​តែ​ពីរ​នាក់​ជាមួយ​អ្នក​ប្រៀប​ដូច​ជា​សង្សារ សម្រាប់​ការ​មើល​មក​របស់​អ្នក​ដទៃ តែ​ធាតុ​ពិត​កុំ​ឲ្យ​អារម្មណ៍​របស់​អ្នក​ទាញ​ទៅ​តាម​ការ​យល់​ឃើញ​របស់​គេ​ឲ្យ​សោះ សំខាន់​គឺ​ម្នាក់​ស្រី​ហ្នឹង​នៅ​តែ​មិន​មាន​អារម្មណ៍​ជា​ស្នេហា​អ្វី​ឡើយ។

 

 


៣) ពឹង​ឲ្យ​ជួយ

4

មនុស្ស​ស្រី​ខ្លះ​មិន​ចេះ​តែ​ឲ្យ​នរណា​ម្នាក់ ក្លាយ​ជា​ស្មា​បង្អែក​នាង​នោះ​ទេ ប៉ុន្តែ​បើ​ស្គាល់​ចិត្ត​ហើយ គឺ​មិន​ខ្លាច​ទេ​នឹង​ពឹង​ឲ្យ​អ្នក​ជួយ​នាង។ ប៉ុន្តែ​ក្នុង​ការ​គិត​របស់​អ្នក ពេល​ខ្លះ​តែងតែ​ច្រឡំ​ថា​ប្រហែល​គេ​ស្រលាញ់​យើង​ដែរ ទើប​គេ​ហ៊ាន​ពឹង​យើង។

២) និយាយ​ផ្អែម

5

នាង​មិន​គំរោះគំរើយ​រាល់​ថ្ងៃ​ទេ មាន​ថ្ងៃ​ខ្លះ​ក៏​ចេះ​ប្រើ​ពាក្យ​ផ្អែម តែ​សួរ​ឲ្យ​ដល់​ទៅ នាង​លេងសើច​ហ្នឹង​យើង​សោះ ព្រោះ​នាង​ប្រើ​អារម្មណ៍​មិត្តភ័ក្ដិ នាង​ចង់​លេង​ពេល​ណា​ក៏​បាន ​ហើយ​បើ​យើង​ប្រកាន់​គឺ​ស្មើ​នឹង​យើង​ប្រកាន់​ច្រើន ហើយ​បើ​យើង​ខូច​ចិត្ត​គឺ​ស្មើ​នឹង​យើង​ប្រើ​អារម្មណ៍​ខុសឆ្គង​ទៅ​លើ​ទំនាក់ទំនង​មួយ​នេះ​តែ​ម្នាក់​ឯង។

១) តុបតែង​ខ្លួន​ស្អាត​ពេល​នៅ​មុខ​អ្នក

E2cb3aee6d575a4fa7e8576c9e0a8f09

គេ​តែង​ខ្លួន​ស្អាត ​មិន​មាន​ន័យ​ថា គេ​បំពេញ​ភ្នែក​យើង​នោះ​ទេ តែ​មនុស្ស​ស្រី​គឺ​ជា​ចំណង់​ពី​ធម្មតា ក្នុង​ការ​ចង់​មាន​សម្រស់​ស្រស់​ស្អាត និង​ភ្នែក​អ្នក​ដទៃ​មើល​មក​ឃើញ​ថា​នាង​លេចធ្លោ។ តិច​ច្រឡំ​ទៅ​ចុះ គិត​ថា​គេ​តែង​ខ្លួន​ចង់​ឲ្យ​អ្នក​មើល អារម្មណ៍​មួយ​ហ្នឹង​មាន​តែ​គិត​តែ​ឯង​ទៀត​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក