កុំឱ្យ​ពាក្យ​សម្តី​របស់​អ្នក​ដទៃមក​កំណត់​ជោគ​វាសនា​របស់​អ្នក!!!

#ទាសករគំនិត

មនុស្សមានការគិតរាងៗខ្លួនគ្មាននរណាម្នាក់ហាមការគិតរបស់អ្នកដទៃបាននោះទេ ការ​យល់​ឃើញ​ភាព​ស្រប​នឹងការផ្ទុយ​គ្នា​តែង​តែកើតមានឡើងជានិច្ច។​សូម្បីតែយើងខ្លួនឯង​ក៏​មិនអាច​ហាម​ការ​គិត​របស់​ខ្លួន​ឯង​បាននោះដែរ តែបើ​អ្នក​មិនគិត​អ្នកបានន័យថា​"អ្នក​ខ្ជិល​សូម្បីតែគិត"។​

2

មនុស្សគ្រប់គ្នា​គិត​អវិជ្ជមាន​មកលើអ្នកបាន តែខ្លួនអ្នកមិនអាចគិត​អវិជ្ជមានលើខ្លួនឯងបាននោះទេ វាធ្វើឱ្យអ្នកបាត់បង់ភាពជឿជាក់និង​ទំនុក​ចិត្តលើខ្លួនឯង។​

គ្មាន​នរណា​ម្នាក់អាច​គេចបាន​ឡើយ​អំពីរឿងទាំង​អស់​នេះ​ដូចជា កា​រស្រឡាញ់ ការ​ស្អប់​បង្គាប់ន័យ ឈ្នានីស និន្ទា ឈ្លុះ​ប្រកែក សុទ្ធ​តែមាន​ទាំង​អស់ សូម្បី​តែ​ព្រះ​ពុទ្ធ​ក៏​ព្រះ​អង្គ​ទ្រង់មាន​មនុស្ស​និន្ទា មារ​មក​ផ្ចាញ់ទ្រង់​ផង​ដែរ។​ទាំងអស់​នេះ​សុទ្ធ​តែ​ជីវិត​ដែល​មនុស្សគ្រប់គ្នាមាន ពាក្យថា​ជីវិតមាន​ន័យ​ធំ​ទូលាយ​ខ្លាំងណាស់ ទាំង​អ្នក​ប្រាជ្ញា បុគ្គល​ល្បីៗ​ព្រមទស្សនៈវិទូជា​ច្រើន​ជុំ​វិញ​ពិភព​លោក​សុទ្ធតែឱ្យ​ពាក្យ​និយមន័យ​រៀងៗខ្លួន​និង​ខុសៗគ្នា។​

3

តែចំពោះខ្ញុំ​ឱ្យ​និយមន័យជីវិត​នេះថា(គឺជាមេរៀន)ព្រោះ​មនុស្សគ្រប់រូបតែងតែជួបនៅរឿងថ្មីៗជារៀងរាល់ថ្ងៃ រឿងខ្លះក៏វាល្អ រឿងខ្លះក៏វាអាក្រក់ទាំងអស់​និង​ហើយគឺមេរៀនដែលយើងគួររៀននិងទទួលយកជារៀងរាល់ថ្ងៃមិនអាចគេចរួច។​

 

 


ចូល​កុំចុះចាញ់និងពាក្យ​សម្តី​របស់​អ្នក​ដ៏ទៃ ចូលជឿជាក់លើខ្លួនឯង ការឈ្នះខ្លួនឯងគឺជាការប្រសើរ។​

តើអ្នក​ប្រគល់​ជោគ​វាសនា​ទៅឱ្យ​អ្នក​ដទៃ ឬអ្នកត្រូវ​សម្រេចលើខ្លួនឯង?​

"កុំឱ្យ​ពាក្យ​សម្តី​របស់​អ្នក​ដទៃមក​កំណត់​ជោគ​វាសនា​របស់​អ្នក"។​😊♥️

អ្នកជាម្ចាស់នៃទាសករ តែហេតុអីបានជាអ្នក​ឱ្យ​ទាសករ​ប្រើអ្នក?​

4

#អត្ថបទសមណនិស្សិត៖#អ៊ុង_សុផាត

ភ្នំពេញថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ២០២០