មនុស្ស ២ ប្រភេទ​អ្នក​ត្រូវ​មើល​ថែ​គេ​ឲ្យ​បាន​ល្អ ហើយ ២ ប្រភេទ​នេះ​បើ​ឃើញ​ដើរ​គេច​ទៅ

នៅ​ក្នុង​ពិភពលោក​យើង​នេះ មនុស្ស​ទាំង​អស់​មិន​សុទ្ធ​តែ​មាន​ការ​គិត​ដូច​គ្នា​នោះ​ទេ ខ្លះ​ជា​មនុស្ស​លោភលន់​ចង់​បាន​តែ​របស់​គេ ហើយ​ក៏​មាន​ខ្លះ​ជា​មនុស្ស​ដែល​គិត​ពី​ប្រយោជន៍​រួម ឲ្យ​តែ​ឃើញ​អ្នក​ជុំវិញ​ខ្លួន​បាន​សុខ នោះ​ហើយ​ជា​ក្តី​សុខ​ពិត​ប្រាកដ​របស់​ខ្លួន។

អត្ថបទ​នេះ Knongsrok ច្របល់​បញ្ចូល​គ្នា​នៅ​មនុស្ស ២ ប្រភេទ​ដែល​អ្នក​គួរ​រាប់រក និង​គួរ​តែ​ជៀសវាង​ដូច​ខាង​ក្រោម៖

Ice_screenshot_20210326 182003

មនុស្ស ២ ​ប្រភេទ​ដែល​អ្នក​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ជាមួយ ១) មនុស្ស​ដែល​បាន​ផ្តល់​កំណើត​ឲ្យ​អ្នក ២) មនុស្ស​ដែល​អ្នក​ផ្តល់​កំណើត​ឲ្យ

មនុស្ស ២ ​ប្រភេទ​ដែល​អ្នក​ត្រូវ​គិតគូរ​អំពី​គេ ១) មនុស្ស​ដែល​រួម​សុខ​រួម​ទុក្ខ​ជាមួយ​យើង ២) មនុស្ស​ដែល​តែងតែ​គាំទ្រ​ និង​មិន​បោះបង់​យើង

Ice_screenshot_20210326 182018

មនុស្ស ២ ប្រភេទ​ដែល​អ្នក​ត្រូវ​ជៀសវាង ១) មនុស្ស​ដែល​គ្មាន​គុណធម៌ ២) អ្នក​ដឹកនាំ​ដោយ​គ្មាន​សតិសម្បជញ្ញៈ

មនុស្ស​ ២​ ប្រភេទ​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាមួយ ១) មនុស្ស​ដែល​ហុច​ដៃ​ជួយ​យើង​នៅ​ពេល​យើង​លំបាក ២) មនុស្ស​ដែល​បារម្ភ​ពី​យើង​បំផុត

Ice_screenshot_20210401 133301

មនុស្ស ២ ប្រភេទ​ដែល​អ្នក​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ ១) មនុស្ស​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ ២) មនុស្ស​ដែល​មក​រក​យើង​តែ​ពេល​លំបាក ហើយ​ពេល​បាន​សុខ​រត់​ចោល​យើង

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក