ជៀស​ឲ្យ​បាន ហាម​ទទួល​ទាន​ទឹក​ដោយ​ប្រើប្រាស់​កែវ ៤ ប្រភេទ​នេះ ​ព្រោះ​អាច​កើត​ជំងឺ​មហារីក

ការ​រស់នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ទន្ទឹម​នឹង​ការ​ប្រើប្រាស់​របស់របរ​ទំនើប​ដែល​អាច​ផ្តល់​ភាព​ងាយស្រួល និង​ចំណេញ​ពេលវេលា​ដល់​មនុស្ស ក្នុង​នោះ​វា​ក៏​មាន​លាយឡំ​នូវ​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ។

អត្ថបទ​នេះ​យើង​និយាយ​អំពី​ការ​ប្រើប្រាស់​កែវ​ទឹក ឬ​កែវ​ទទួល​ទាន​ភេសជ្ជៈ​នានា ដែល​អ្នក​គួរ​តែ​ជៀស​ឲ្យ​បាន​នៅ​កែវ ៤ ប្រភេទ​ខាង​ក្រោម ព្រោះ​វា​អាច​ឲ្យ​អ្នក​ជួប​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុ​ជីវិត៖

៤) កែវ​ក្រដាស

Ice_screenshot_20210404 103305

នៅ​ទីតាំង​មួយ​ចំនួន​ដូច​ជា​ហាង​កាហ្វេ ឬ​តាម​ទីតាំង​ផ្តល់​សេវាកម្ម​ណា​មួយ គេ​មាន​ដាក់​កែវ​ក្រដាស​ទុក​សម្រាប់​ទទួល​ភ្ញៀវ ព្រោះ​វា​មើល​ទៅ​មាន​ផាសុកភាព​និង​មាន​តម្លៃ​សមរម្យ។ យ៉ាង​ណា​វា​ក៏​អាច​បង្ក​ជំងឺ​មហារីក​បាន​ផង​ដែរ ជា​ពិសេស​នៅ​ពេល​អ្នក​ទទួល​ទាន​ទឹក​ក្តៅ។

៣) កែវ​ប្លាស្ទិក

A Little Baby Boy Drinks Water From Plastic Mug_160901 1517

កែវ​ប្លាស្ទិក​គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដោយ​កែវ​ប្រភេទ​ភាគ​ច្រើន​ទាក់​ចិត្ត​កុមារ​តូចៗ​ឲ្យ​ចង់​ប្រើប្រាស់ ព្រោះ​ដោយសារ​តែ​ការ​រចនា​ពណ៌​ឬ​រូបភាព​ដ៏​ស្រស់ស្អាត​នៅ​លើ​នោះ។ យ៉ាង​ណា​វា​មាន​ផ្ទុក​សារធាតុ​មិន​ល្អ ដែល​នៅ​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​ខ្លួន គឺ​មិន​ល្អ​ឡើយ​ចំពោះ​សុខភាព។

២) កែវ​ដេក​ឬ​លោហៈ

Ice_screenshot_20210404 103255

នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​មាន​លក់​កែវ​ប្រភេទ​នេះ​ច្រើន​ណាស់ ព្រោះ​វា​មាន​តម្លៃ​ធូរ​ជាង​កែវ​ថ្ម ហើយ​មនុស្ស​ភាគ​ច្រើន​យល់​ថា បើ​ទទួល​ទាន​ក្តៅ ប្រើ​កែវ​ដែក​គឺ​មិន​ប៉ះពាល់​ដូច​កែវ​ក្រដាស​ឬ​ប្លាស្ទិក​នោះ​ទេ។ ការ​យល់​ឃើញ​នេះ​គឺ​ខុស​ហើយ ប្រសិន​ណា​កែវ​នោះ​មាន​ធាតុ​ផ្សំ​សារធាតុ​លោហៈ​ទាប នោះ​វា​ងាយ​នឹង​រលាយ​តាម​ទឹក្តៅ​ចូល​ទៅ​ក្នុង​ខ្លួន​យើង​ឆាប់​រហ័ស​ណាស់។

១) កែវ​សេរ៉ាមិច (Ceramic)

Ice_screenshot_20210404 103249

វា​មិន​អាក្រក់​ប៉ុន្មាន​នោះ​ទេ បើ​ធៀប​នឹង​ប្រភេទ​កែវ ៣ ផ្សេង​ទៀត តែ​គួរ​ជ្រើសរើស​ប្រភេទ​កែវ​ដែល​គ្មាន​ពណ៌ ឬ​រូបភាព​ឆ្នូត​លាយឡំ​ច្រើន។ នោះ​ក៏​ដោយសារ​តែ​នៅ​ពេល​វា​ប្រេះ វា​អាច​ប្រែ​ក្លាយ​ជា​សារធាតុ​ពុល ប៉ះពាល់​ដល់​សុខភាព​របស់​យើង បែប​ហ្នឹង​គួរ​តែ​ប្រញាប់​បោះ​វា​ចោល។

ជម្រើស​នៃ​ការ​ប្រើប្រាស់​កែវ​ទឹក​ល្អ​បំផុត គឺ​ជា​ប្រភេទ​កែវ​ថ្ម ដែល​ផលិត​ចេញ​ពី​សារធាតុ​កញ្ចក់។ នៅ​ការ​ទទួល​ទាន​ជា​ទូទៅ​ធម្មតា មិន​ថា​ទឹក​ត្រជាក់ ទឹកក្ដៅឧណ្ហ៍ៗ​គឺ​មិន​ប៉ះពាល់​អ្វី​ដល់​សុខភាព​ឡើយ។

Ice_screenshot_20210404 103243

យ៉ាង​ណា​ប្រភេទ​កែវ​នេះ​ក៏​ត្រូវ​បាន​គេ​ណែនាំ ដោយ​មិន​អនុញ្ញាត​ឲ្យ​ដាក់​ក្នុង​ទឹក​ក្តៅ​នៅ​សីតុណ្ហភាព​ខ្ពស់​ពេក​នោះ​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប្រេះ​ឬ​ផ្ទុះ​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក