ភ្នំពេញក្រោនវាយបកយក​ឈ្នះបឹងកេត២​ទល់១

មួយ​គ្រាប់​របស់ Yudai Ogawa​នៅ​នាទី​៥២ និង​មួយ​គ្រាប់​របស់ Valeri នៅ​នាទី​៥៤ ធ្វើឲ្យ​ភ្នំពេញ​ក្រោន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រកួតជំនួប Cambodian Classic Match ក្នុងលទ្ធផល​២​ទល់​១​ក្នុង​សប្ដាហ៍​ទី​៥​ពាន​រង្វាន់ Metfone Cambodian League 2021 ។

Photo_2021 04 06_17 29 52

មួយ​គ្រាប់​នាំមុខ​នៅ​វគ្គទីមួយរបស់​បឹង​កេត​រក​បាន​ដោយ​កីឡាករ ម៉ាត់ ណូរុននៅ​នាទី​១៨។​នេះ​មានន័យថា​បឹង​កេត​ចាញ់​២​ប្រកួត​ជាប់​គ្នាក្នុង​ទឹក​ដី​ខ្លួន​ឯង​ក្នុង​រដូវ​កាល​ថ្មី​បន្ទាប់​ពី​ចាញ់​ណាហ្គា១​ទល់​០​កាល​ពី​ប្រកួតបើកឆាក។ ចំណែក​ភ្នំពេញ​ក្រោន​លេង​បាន​៣​ប្រកួត​ហើយ​រក្សា​បានលទ្ធផលឈ្នះ៣​ប្រកួត​ជាប់​គ្នា​ឡើង​ឈរ​កំពូលតារាង។

លទ្ធផលដទៃ​ទៀត​គឺ ណាហ្គាវើល​ឈ្នះអគ្គិសនីកម្ពុជា៣​ទល់​១ ខណៈគិរីវង់សុខសែនជ័យឈ្នះព្រៃវែង អេហ្វស៊ី​៣​ទល់​០។

Photo_2021 04 06_17 44 38

Photo_2021 04 06_17 44 24

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN