ក្រោយដឹងលទ្ធផលយប់មិញ៖ Real Madrid បាន​បង្រៀន Liverpool បីចំណុច​នេះ

Real Madrid បាន​ឈានមួយ​ជំហ៊ានទៅ​កាន់​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Champions Leagueបន្ទាប់​ពី​បួក​គេ​បាន​យក​ឈ្នះ Liverpool ៣​ទល់​១​នៅ​កីឡដ្ឋាន​ Bernabue កាលពី​យប់មិញ។

Https___wp Images.onefootball.com_wp Content_uploads_sites_10_2021_04_imago1001989246h 1000x657

២​គ្រាប់​របស់ប្រុសម៉ៅ Vinicius Jnr និងមួយគ្រាប់របស់ Marco Asensio បានបង្ហាញថា Los Blancos នៅ​តែ​អាច​ឲ្យ​ក្រុមរបស់​លោក Jurgen Klopp​ចកចិត្ត​ទាល់​តែ​បាន​ត្បិត​តែ​គ្មានវត្តមានខ្សែការពារសំខាន់​២រូបក៏ដោយ។ ជំនួប​នេះ Real Madrid អាច​បង្រៀន Liverpool បី​យ៉ាង​គឺ៖

1- Old Master:

ជាការពិត! Vinicius Jnr និង Marco Asensio ជា​ង្នក​រក​បាន​គ្រាប់បាល់ ប៉ុន្តែ​ពួក​គេ​ប្រហែល​មិន​មែន​ជាកីឡាករ​ដែល​លេង​បាន​ល្អលើសប់​នោះ​ទេ​បើ​គ្មាន​ខ្សែ​បម្រើ​វ័យចាស់ម្នាក់​នេះ។ យើង​ហាក់​មិន​និយាយ​អំពី​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ក្រូអាត Luka Modric ដែល​មាន​វ័យ៣៥ឆ្នាំ​ទៅហើយ ប៉ុន្តែ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឥតខ្ចោះយប់មិញ។

Https___wp Images.onefootball.com_wp Content_uploads_sites_10_2021_04_imago1001988006h Scaled

ការបញ្ជូនបាល់របស់​គាត់ ការ​គ្រប់គ្រងបាល់ ធ្វើឲ្យ​កីឡាករ Liverpool មិន​នឹកស្មាន​ហើយ​ Real Madrid ពិត​សំណាង​ដែល​មាន​កីឡាករ​ម្នាក់នេះជួយក្រុម។ ឈ្នះពាន Champions League ៤​ដង​ក្នុង​រយៈពេល​៥ឆ្នាំចុងក្រោយគឺ​ជាចំណែករបស់​កីឡាករ​ម្នាក់នេះ។ គាត់​ជា Master ក្នុង​ការ​ប្រកួតរបស់ Real Madrid ។

គាត់​អាច​ក្លាយ​ជា​កីឡាករ​គេ​មើល​រំលងក្នុង​ការ​ប្រកួតយប់មិញតែ​ការ​ប្រកួត​នេះ​មិនអាចខ្វះគាត់​បាន​ទេ។ គាត់​មានព័ត៌មាន​ចាកចេញ​ពី​ក្លិប​ប៉ុន្តែ​ការ​ប្រកួតយប់មិញ​នេះអាច​កែប្រែស្ថានភាពចាកចេញរបស់​គាត់​មក​ជាការ​បន្ត​កុងត្រា​ថ្មីក៏ថាបាន។

2- បញ្ហាត្រង់តំបន់ការពារ៖

ការបើកចំហក្នុង​តំបន់ការពាររយៈពេល ៤៥ នាទីដំបូងដែលក្រុមហង្សក្រហម Liverpool បាន​បង្កើត​ឡើង​គឺ​រួម​ចំណែកយ៉ាង​ធំ​ពី Trent Alexander-Arnold ។ ខ្សែការពារវ័យក្មេងរូបនេះត្រូវ​បាន​គេ​និយាយ​ជា​ច្រើ​មនាពេលថ្មីៗនេះ បន្ទាប់ពីលោក Gareth Southgate មិនបាន​ដាក់​ឈ្មោះ​គាត់ក្នុងក្រុមជម្រើសជាតិអង់គ្លេស។ ហើយផ្អែកលើភ័ស្តុតាងនេះ វាច្បាស់ណាស់ថា​មូលហេតុអ្វីបាន​ជាគ្មាន​ឈ្មោះក្នុងជម្រើស​ជាតិ​អង់គ្លេស។

Https___wp Images.onefootball.com_wp Content_uploads_sites_10_2021_04_imago1001988795h Scaled

Trent Alexander-Arnold បាន​បើក​ចំហរចន្លោះជា​ច្រើន ខ្ជះខ្ជាយតំបន់ការពារ​ហើយ​ការ​ផ្ដោតអារម្មណ៍របស់​គាត់​យឺត។ការផ្តោតអារម្មណ៍ខ្សោយរបស់គាត់ដែលបានដើរតួនាទីយ៉ាងធំក្នុងគោលដៅបើកទ្វាររបស់ Vinicius Jnr រក​បាន​គ្រាប់​បាល់​ដំបូង។ គ្រាប់បាល់ទី២របស់ Real Madrid ដែល​ Marco Asensio ស៊ុត​បញ្ជូល​ទី​ក៏​មក​តំបន់​នេះ​ដែរ។ ដើម​វគ្គ​ទី​២! អ្វីៗបាន​ប្រសើបន្តិចប៉ុន្តែគាត់​នៅ​តែ​មិន​ល្អ​ដូចរដូវ​កាលមុនៗ។

3- ខ្សែបម្រើកណ្ដាលពីរនាក់

ការ​ប្រកួតនេះ​ល្អបំផុតគិត​ត្រឹម​នាទី៤២។ Naby Keita ជាប់ជម្រើសដំបូងការប្រកួតគួរឱ្យភ្ញាក់ផ្អើលជំនួស Thaigo  ហើយ​ទើប​នាទី​៤២​បាន​លោក Jurgen Klopp ដាក់កីឡាករអេស្ប៉ាញចូលលេង​ជំនួស។ វា​មិនសមនោះ​ទេ​ដែល​យោងប្រកាន់​ទម្រង់​លេង​របស់​ខ្សែបម្រើ​ជម្រើស​ជាតិ​ហ្គីណេរូបនេះមិនល្អ​តែជាការពិត​តំបន់​បម្រើរបស់ Liverpool ខុស​ពី​តំបន់បម្រើរបស់ Real Madrid។

Https___wp Images.onefootball.com_wp Content_uploads_sites_10_2021_04_imago1001989077h Scaled

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះត្រូវបានគេដឹងថាលេងល្អយ៉ាងខ្លាំងនៅគ្រប់តួនាទីលើទីលាន ប៉ុន្តែតំបន់បម្រើកណ្ដាលយប់មិញរបស់ហង្សក្រហមយប់មិញមិនល្អ​ទេ។ ចង្វាក់បម្រើកណ្ដាលទាំងបីរបស់ Gini Wijnaldum, Fabinho និង Keita មិនអាច​ទប់​ជាប់​ជាមួយតំបន់បម្រើរបស់ Real Madrid បាន​ទេ។

អ្វីៗបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវគ្គ​ទី២ ដោយសារវត្តមានរបស់ Thiago ដែលបានជួយលើកស្ទួយដល់មិត្តរួមក្រុមគ្រប់គ្នា ខណៈដែលការបញ្ជូនបាល់ដោយភាពជាក់លាក់ដូចឡាស៊ែរគឺជាគន្លឹះនៃការវាយប្រហាររបស់ Liverpool ទៅលើគោលដៅរបស់ Real Madrid ជាច្រើនដង។ តែ​ការ​ដាក់​គាត់​ចូល​លេងនៅ​នាទី៤២​គឺ​ហួស​ពេល​បាត់​ទៅ​ហើយ ខណៈដែល Real Madrid នាំមុខ​២​គ្រាប់មុន​ទៅ​ហើយ​នោះ៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN