ក្រោយ​ចាញ់​យប់មិញ តើ​នៅ​ជើង​ទី ២ Liverpool&Dortmund ត្រូវ​ការ​លទ្ធផល​បែប​ណា​ដើម្បី​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់?

ដូច​ប្រិយមិត្ត​បាន​ឃើញ​ស្រាប់​ហើយ កាល​ពី​យប់​មិញ​ក្រុម Real Madrid បាន​យក​ឈ្នះ ៣-១ ទៅ​លើ Liverpool នៅ​ឯ​កីឡដ្ឋាន Estadio Alfredo di Stefano ក្នុង​ទឹក​ដី​ប្រទេស​អេស្ប៉ាញ ស្រប​ពេល​ដែល Man City ក៏​យក​ឈ្នះ Borussia Dortmund ២-១ ​ក្នុង​ទឹកដី​ខ្លួន​ឯង​នៅ​ប្រទេស​អង់គ្លេស​ដូច​គ្នា។

1_GettyImages 1232148660jp

យ៉ាង​ណា​ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ចោទ​សួរ​មក​កាន់​ពួក​យើង ថា​តើ​លទ្ធផល​នៅ​ជើង​ទី ២ សម្រាប់​ក្រុម​ដែល​ចាញ់​នៅ​ជើង​ទី ១ កាល​ពី​យប់​មិញ ពួក​គេ​ត្រូវ​ការ​ឈ្នះ​បែប​ណា ដើម្បី​អាច​ចាប់​យក​កៅអី​ឆ្ពោះ​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ?

ជា​ការ​ពិត​អាភិនិហា​ក្នុង​វិស័យ​បាល់ទាត់​រមែង​តែង​កើត​មាន​ជា​រឿយៗ បែប​នេះ​គេ​នៅ​តែ​ជឿ​ថា ហង្ស​ក្រហម​ឬ​ក្រមុំ​លឿង នៅ​សេសសល់​ក្តី​សង្ឃឹម​នៅ​ជើង​ទី ២ ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​លទ្ធផល​ដូច​ខាង​ក្រោម៖

3726050 MicrosoftTeams Image (8)

នៅ​ជើង​ទី ២ ក្នុង​កីឡដ្ឋាន Anfield សម្រាប់ Liverpool ត្រូវ​ការ​ឈ្នះ Real Madrid យ៉ាង​ហោច​ណាស់ ២-០។ តាម​ការ​គណនា​រូបមន្ត​គ្រាប់​បាល់​ក្រៅ​ដី (Away Goal) បើ​ទោះ​បី​យើង​បូក​ទាំង​ពីរ​ជើង​ឃើញ​ថា ៣-៣ តែ Liverpool អាច​រក​បាន ១ គ្រាប់​នៅ​ដី​របស់ Real អ៊ីចឹង Liverpool គឺ​ជា​អ្នក​ឈ្នះ។ ប៉ុន្តែ​ក៏​មាន​ករណី​ដែល​ក្រុម​ទាំង​ពីរ ត្រូវ​លេង​បន្ថែម​ម៉ោង ១៥ នាទី​ពីរ​ដង ឬ​ឈាន​ដល់​ការ​ស៊ុត​បាល់ ១១ ម៉ែត្រ ប្រសិន​ណា​លទ្ធផល​នៅ​ជើង​ទី ២ ចេញ​មក ៣-១ បែប​នេះ​សរុប​ពីរ​ជើង​គឺ ៤-៤ ហើយ​គ្រាប់​បាល់​ក្រៅ​ដី​គឺ​ស្មើ​គ្នា។

0_GettyImages 1311147509

នៅ​ជើង​ទី ២ ក្នុង​កីឡដ្ឋាន Signal Iduna Park សម្រាប់ Dortmund ​ត្រូវ​ការ​ឈ្នះ​ទៅ​លើ Man City ត្រឹម​លទ្ធផល ១-០ ក៏​អាច​ចាប់​យក​ឱកាស​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់​បាន​ដែរ នោះ​ក៏​ដោយសារ​ពួក​គេ​មាន​គ្រាប់​បាល់​ក្រៅ​ដី (Away Goal) ១ គ្រាប់​រួច​មក​ហើយ​កំឡុង​ការ​ប្រកួត​នៅ Etihad កាល​ពី​យប់មិញ។

នៅ​ករណី​ដែល Dortmund បាន​ត្រឹម​លទ្ធផល ២-១ ដូច​គ្នា​នៅ​ប្រកួត​ជើង​ទី ១ នោះ​នឹង​ត្រូវ​បន្ថែម​ម៉ោង ១៥ នាទី​ពីរ​ដង ឬ​ឈាន​ដល់​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​បើ​នៅ​បន្ត​ស្មើ។ ការ​ប្រកួត​ជើង​ទី ២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៤/១៥ មេសា វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ៕