ឪពុកម្ដាយ​ត្រូវ​ដឹង! កុំ​ធ្វើ​ឲ្យ​កូន​តូច​ភ្ញាក់​ចន្លោះ​ម៉ោង ២ នេះ​ឲ្យ​សោះ ព្រោះ​ជា​ម៉ោង​អភិវឌ្ឍ​ផ្នែក​បញ្ញា​បាន​ល្អ​បំផុត

តាម​ការ​ស្រាវជ្រាវ ការ​ទទួល​ទាន​គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​បញ្ញា​ស្មារតី និង​រាងកាយ​របស់​ក្មេង​តូចៗ ដោយ​វា​ត្រូវ​បាន​គេ​ផ្តល់​ចំណាត់ថ្នាក់​លើស​ពី​របប​អាហារ​ដែល​ត្រូវ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​ទៀត​ផង។

យ៉ាង​ណា​តាម​ប្រភព​គេហទំព័រ​ក្រៅ​ស្រុក​បាន​ណែនាំ​ម៉ោង​មាស​ចន្លោះ​ពេល ២ ដូច​ខាងក្រោម ដែល​អាណាព្យាបាល​គួរ​ទម្លាប់​ឲ្យ​ពួក​គេ​ចូល​ដំណេក ហើយ​កុំ​ដាស់​ឲ្យ​ពួក​គេ​ភ្ញាក់​ឲ្យ​សោះ។

ចន្លោះ​ម៉ោង ២១ ដល់​ម៉ោង ០០

Untitled 15931 1024x684

តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា អាណាព្យាបាល​គួរ​តែ​ទម្លាប់​ឲ្យ​ក្មេង​ចាប់​ចូល​ដំណេក​ពី​ម៉ោង ២១:០០ ឬ​ម៉ោង​ ៩ យប់ ហើយ​ទម្រាំ​ដល់​ម៉ោង ១០ យប់​ពួក​គេ​អាច​គេង​លក់​ស្កប់ស្កល់។

ជា​ទូទៅ​ចន្លោះ​ពី​ម៉ោង ១០ យប់​ដល់​ម៉ោង ១២:០០ នាទី​រំលង​អាធ្រាត្រ​នេះ គឺ​ជា​ពេល​អភិវឌ្ឍ​រាងកាយ​និង​បញ្ញា​របស់​កុមារ​តូចៗ​បាន​ល្អ​បំផុត បែប​ហ្នឹង​ហើយ​គួរ​កុំ​ធ្វើ​អ្វី​ឲ្យ​ពួក​គេ​ភ្ញាក់​ចន្លោះ​ម៉ោង​ហ្នឹង​ឲ្យ​សោះ។

ចន្លោះ​ម៉ោង ៥ ដល់​ម៉ោង ៧ ព្រឹក

Pexels Baby Sleeping

2 Khung Gio Vang Cho Con Di Ngu De Nao Bo Phat Trien Chieu Cao Tang Manh 2 2021 04 03 23 57 1306

បើ​ចង់​ឲ្យ​ក្មេង​ឈ្លាសវៃ​ខ្លាំង ចូរ​កុំ​ដាស់​ពួក​គេ​នៅ​ចន្លោះ​ម៉ោង ៥ ដល់ ៧ ព្រឹក ព្រោះ​វា​ជា​ពេលវេលា​ដែល​អភិវឌ្ឍ​អរម៉ូន​ឲ្យ​លូតលាស់​បាន​ល្អ​បំផុត។

ប្រសិន​កូន​របស់​អ្នក​អាច​គេង​លក់​ស្កប់ស្កល់​ក្នុង​កំឡុង​ពេល​ម៉ោង​នេះ នោះ​បរិមាណ​អរម៉ូន​លូតលាស់​របស់​ពួក​គេ​នឹង​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ខ្ពស់​ជាង​ធម្មតា​ដល់​ទៅ ៦ ដង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក