បុរស ៤ ប្រភេទ​ដែល​ស្រីៗ​ត្រូវ​ជៀស​ឆ្ងាយ កុំ​ឲ្យ​ចុង​ក្រោយ​ត្រូវ​ហត់​ទាំង​កាយ​ហត់​ទាំង​ចិត្ត​ឥត​អំពើ

ក្នុង​ការ​ជ្រើសរើស​គូស្រករ​ម្នាក់​មក​ធ្វើ​ជា​គូស្នេហ៍ ឬ​អ្នក​ច្បាស់លាស់​ជាមួយ​ក្នុង​រយៈ​ពេល​យូរ គឺ​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ។ ជា​ពិសេស​គឺ​សម្រាប់​នារីៗ​ដែល​ជ្រើសរើស​បុរស​ណា​ម្នាក់ ខ្លះ​ល្អ​តែ​នឹង​មុខ តែ​ក្រោយ​ខ្នង​ផ្សេង ហើយ​ខ្លះ​ល្អ​តែ​ដំបូង ចុង​ក្រោយ​ចរិត​ពិត​សុទ្ធ​តែ​លេង​សម្តី​បែប​ការទូត។

យ៉ាង​ណា​យើង​ណែនាំ​ឲ្យ​មនុស្ស​ស្រី​គួរ​ជៀសវាង​ពី​បុរស ៤ ប្រភេទ​នេះ ព្រោះ​មុន​និង​ក្រោយ​នាំ​ឲ្យ​តែ​អ្នក​ខាតបង់​ពេលវេលា​ឥត​អំពើ​ជាមួយ​ពួក​គេ​ទេ៖

៤) បុរស​ដែល​មាន​លេស​ឥត​ឈប់

118340bd03b8a9f3dcf67b57483d0030

មនុស្ស​ប្រុស​ប្រភេទ​នេះ​គ្មាន​ទេ​ទំនួល​ខុស​ត្រូវ ហើយ​រមែង​មាន​តែ​ពាក្យ​សុំទោស​នៅ​ពេល​ដែល​ធ្វើ​ខុស។ ពេល​ខ្លះ​ពួក​គេ​មាន​លេស​នេះ​នោះ​ចេញ​មក​រហូត ដោយ​មិន​ងាយ​មើល​ឃើញ​កំហុស​ខ្លួន​ឯង និង​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ខុស​នោះ​ឡើយ។

៣) មនុស្ស​ប្រុស​រស់​ក្នុង​អតីតកាល

6aaac2f4ab93dc868d8e0086f762c2b8

ជា​បុរស​ដែល​នៅ​ដក់ជាប់​អារម្មណ៍​ជាមួយ​សង្សារ​ចាស់ ឬ​មនុស្ស​ស្រី​ដែល​គេ​ធ្លាប់​ទាក់ទង​ពី​មុន​មក។ បើ​ទោះ​បី​ពេល​នេះ​នៅ​ជាមួយ​អ្នក​ថ្មី តែ​គេ​រមែង​លើក​យក​ឈ្មោះ​អ្នក​ចាស់​មក​និយាយ មក​ប្រៀបធៀប នោះ​ក៏​ឲ្យ​គេ​ទៅ​រក​អ្នក​ចាស់​ទៅ​ចុះ។

 

 


២) បុរស​គំរិះ

9076158c938ed21feda01b301149187d

បុរស​ខ្លះ​គឺ​អ៊ីចឹង​មែន មិន​មែន​ថា​អត់​លុយ​ទេ តែ​ជាមួយ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​បែរ​ជា​ដក​លុយ​មិន​ចេញ​ទៅ​វិញ។ ពេល​ខ្លះ​ពួក​គេ​បែងចែក​ថា នាង​ត្រូវ​តែ​ចេញ​បែប​នេះ ខ្ញុំ​ចេញ​បែប​នេះ នាំ​ឲ្យ​ទំនាក់ទំនង​ស្នេហា​មើល​ទៅ​វា​ហាក់​ដូច​ជា​សោះកក្រោះ​និង​មាន​អារម្មណ៍​ថា​ទើសទាល់។ ជា​ទូទៅ​ស្នេហា បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ គួរ​និយាយ​គ្នា​ត្រង់ៗ ហើយ​បើ​ខាង​ប្រុស​រាង​ធូរធារ​ដែរ គឺ​ត្រូវ​តែ​ខាង​ប្រុស​រាង​ចំណាយ​ច្រើន​ជាង​បន្តិច​ហើយ។

១) បុរស​ដែល​គ្មាន​គោលដៅ​ច្បាស់លាស់

78413b4e673ff5d1ae42b206103abe55

បុរស​ចាប់​ពី​អាយុ​ស្រករ ២០ ឡើង​ទៅ គឺ​ត្រូវ​តែ​មាន​ផែនការណ៍​ច្បាស់លាស់​ហើយ​ក្នុង​ជីវិត។ ប្រសិន​ស្រករ​អាយុ​នោះ​គេ​រៀបចំ​ជីវិត​របស់​គេ​មិន​ទាន់​បាន​ល្អ​ផង និង​មិន​ទាន់​ច្បាស់លាស់​ថា​ខ្លួន​ឯង​ចង់​ធ្វើ​អ្វី​ផង អ៊ីចឹង​ជីវិត​អាពាហ៍ពិពាហ៍​ទៅ​ថ្ងៃ​មុខ ឲ្យ​អ្នក​អាច​អាច​យក​គេ​ជា​ស្មា​បង្អែក​បាន​ដោយ​របៀប​ណា?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក