ស្រក​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន បើ​ទម្លាប់​បន្ថែម​ផ្លែឈើ ៥ ប្រភេទ​នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ

ជឿ​ថា​គ្នា​យើង​ខ្លះ​ចង់​ស្រក​ទម្ងន់​ខ្លាំង​ណាស់ ហើយ​ទម្លាប់​មួយ​គឺ​ផ្តោត​លើ​ការ​ហាត់ប្រាណ ប៉ុន្តែ​មិន​សូវ​បាន​ចាប់​អារម្មណ៍​លើ​របប​អាហារ​ដែល​ខ្លួន​ទទួល​ទាន​ប្រចាំ​ថ្ងៃ​ឡើយ។ ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​នូវ​ផ្លែ​ឈើ ៥ ប្រភេទ ដែល​អ្នក​គួរ​តែ​បន្ថែម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ហើយ​អ្នក​នឹង​ឃើញ​លទ្ធផល​ត្រឹម​រយៈ​ពេល​ខ្លី ថា​ស្រក​ទម្ងន់​កម្រិត​ណា៖

៥) ផ្លែ​ក្រូចថ្លុង

75486065_2430392633738318_1328504805663965184_o

ក្រូចថ្លុង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រភេទ​ផ្លែ​ឈើ​សម្រាប់​សម្រក​ទម្ងន់​ដ៏​ល្អ​បំផុត​មួយ ព្រោះ​វា​មាន​កាឡូរី​ទាប ហើយ​មាន​ជាតិ​សរសៃ​ខ្ពស់។ ជាតិ​សរសៃ​ដែល​មាន​នៅ​ក្នុង​ក្រូចថ្លុង​ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បាន​ល្អ ហើយ​វា​ជួយ​ឲ្យ​អ្នក​ឆាប់​មាន​អារម្មណ៍​ឆ្អែត និង​មិន​សូវ​មាន​ចំណង់​លើ​ការ​ទទួល​ទាន​អាហារ​មាន​កាឡូរី​ខ្ពស់​នោះ​ទេ។

៤) ក្រូចឆ្មារ

Lemons And Limes

ក្រូចឆ្មារ​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ដែល​ល្អ​ចំពោះ​រាងកាយ។ ការ​ទទួល​ទាន​ទឹក​ក្រូចឆ្មារ អាច​ជួយ​ឲ្យ​អ្នក​ឆាប់​មាន​អារម្មណ៍​ឆ្អែត ពោល​គឺ​មាន​ប្រសិទ្ធភាព​ល្អ​ណាស់​សម្រាប់​ការ​ចង់​សម្រក​ទម្ងន់។

៣) ផ្លែ​ក្រូច

ផ្លែក្រូច

 

 


ផ្លែ​ក្រូច​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់ ហើយ​ក៏​ជា​ប្រភព​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់។ ផ្លែក្រូច ១០០ ក្រាម ផ្តល់​កាឡូរី​ត្រឹម​តែ ៤៧ កាឡូរី​ប៉ុណ្ណោះ​ដល់​រាងកាយ ហើយ​កាឡូរី​នេះ​មិន​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​នោះ​ទេ។

២) អម្ពិល

Health 056 5

អម្ពិល​មាន​សារធាតុ​ប៉ូលីហ្វេណុល ដែល​ប្រឆាំង​នឹង​ការ​រលាក និង​ការពារ​ជំងឺ​មួយ​ចំនួន។ វា​មាន​រសជាតិ​ជូរ​ដែល​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​ល្អ ប្រសិន​អ្នក​ទទួល​ទាន​វា​មួយ​លើក​ក្នុង​មួយ​សប្តាហ៍។

ការ​សិក្សា​បាន​បង្ហាញ​ថា ដោយសារ​តែ​វា​មាន​ផ្ទុក​អាស៊ីត HCA ដែល​ផ្សារភ្ជាប់​ទៅ​នឹង​ការ​សម្រក​ទម្ងន់ ដោយ​ចូលរួម​ចំណែក​ដល់​ការ​ដុត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ។

១) ប៉េងប៉ោះ

P04w46sp

ប៉េងប៉ោះ​ជួយ​បំបាត់​បរិមាណ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន ហើយ​វា​ក៏​ជា​ប្រភព​ប្រូតេអ៊ីន ដែល​ជួយ​គ្រប់គ្រង​អត្រា​មេតាប៉ូលីស និង​ចំណង់​អាហារ​របស់​អ្នក​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក