អាស៊ីអឺរ៉ុបនិង​ស្វាយរៀង​ទាត់បញ្ចូល​ទី​គ្នាដល់ទៅ៧គ្រាប់ ខណៈអង្គរថាយហ្គឺរយក​បាន​៣ពិន្ទុពីនគរបាលជាតិ

ក្រុមអង្គរថាយហ្គឺរទទួលបាន​បី​ពិន្ទុ​បន្ថែម​ពីការ​ប្រកួតជាមួយនគរបាលជាតិនៅ​ល្ងាច​នេះ​ក្នុង​សប្ដាហ៍​ទី​៦ពាន​រង្វាន់ Metfone Cambodian League 2021 បន្ទាប់​ពី​ឈ្នះ​ក្នុង​លទ្ធផល​១​ទល់​០ ខណៈដែលព្រះខ័នរាជស្វាយរៀង​យក​ឈ្នះ​ក្រុមអាស៊ីអឺរ៉ុប​ដេល​មាន​គ្នាតែ​១០​នាក់​ក្នុង​លទ្ធផល​គ្រាប់បាល់​៤​ទល់​៣។

Photo_2021 04 07_18 06 47

ការ​ប្រកួតនៅ​ទីលាន​អគ្គិសនីកម្ពុជា មួយ​គ្រាប់​របស់​អង្គរថាយហ្គឺ​រក​បាន​ដោយ​កីឡាករ Iago Bento Fernandes តែ​មួយ​គ្រាប់​គត់​នៅនាទី២១។

 

 


ចំណែក​៧​គ្រាប់​ក្នុង​ជំនួប​នៅ​កីឡដ្ឋាន AEU Sport Park គឺ​ព្រះខ័នរាជស្វាយរៀង​បួន​គ្រាប់​ដេល​រក​បាន​ដោយកីឡាករ  MIKA ២​គ្រាប់នៅ​នាទី៤១ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទីនិង​មួយ​គ្រាប់​ទៀត​នៅ​នាទី៦៥។ ប្រាក់ មុន្នីឧត្តមស៊ុតVolley មួយគ្រាប់​នៅនាទី៤៦ និង​កីឡាករ PRIVAT មួយ​គ្រាប់នៅ​នាទី​៦៤។

Photo_2021 04 07_18 06 51

បី​គ្រាប់​របស់អាស៊ីអឺរ៉ុប​រក​បាន​ដោយ​កីឡាករ Ajayi Gbenga Samuel និង​កីឡាករ  Abee Ndjoo Hurbert ២គ្រាប់នៅ​នាទី​៤៥+២ដោយ​ការ​ស៊ុត​ប៉េណាល់ទីនិង នាទី​៥៩​៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Tech Bro