ចាំ ៣ នាក់​ក្នុង​រូប​នេះ​បាន​ទេ? ឥឡូវ​ធំៗ​ខ្លះ​កំលោះ​ក្រមុំ​អស់​ហើយ មើល​មិន​ចង់​ស្គាល់

ប្រភេទ​រូប​កំប្លែង Meme ជា​ច្រើន​សន្លឹក​ដែល​មាន​ការ​ប្រើប្រាស់​លើ​បណ្តាញ​សង្គម អ្នក​ប្រាកដ​ជា​ធ្លាប់​ស្គាល់​រូប​ចាក់ដោត​នៃ​មុខមាត់​ក្មេងៗ ៣ រូប​ដូច​បញ្ជាក់​ជា​មិន​ខាន ព្រោះ​មិន​ថា​តែ​នៅ​ក្នុង​ស្រុក​យើង​ទេ គឺ​មាន​ការ​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​ទូទាំង​សកលលោក។

មក​ទល់​ពេល​នេះ ពួក​គេ​ទាំង​បី​បាន​ប្រែ​មុខមាត់​សឹង ១៨០ ដឺក្រេ ពោល​គឺ​កំលោះ​ក្រមុំ​អស់​ហើយ។ ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

១) Sam Griner

87017668_975740589521424_8798261452411502592_n

2793BB2200000578 0 Image A 40_1429045867695

រូប​របស់​គេ​ផ្ទុះ​កាល​នៅ​តូច​ដែល​ពាក់​អាវ​ពណ៌​បៃតង​មួយ​នៅ​ឯ​ឆ្នេរ​ខ្សាច់ ដោយ​លើក​ដៃ​ប្រៀប​បាន​ដូច​ជា​ជោគជ័យ​រឿង​អ្វី​ម្យ៉ាង​អ៊ីចឹង តែ​ពេល​នេះ​គេ​ធំ​ច្រើន​ហើយ​និង​មាន​មុខមាត់​សង្ហារ​មិន​ណយ​ទេ។

២) Zoe Roth

86402117_975740566188093_6818321480741289984_n

Image

អ្នក​ប្រាកដ​ជា​ធ្លាប់​ឃើញ​ទាក់ទិន​នឹង​រូបភាព​ដែល​បង្ហោះ​បែប​ឌឺដង​ដល់​ឈ្មោះ​នរណា​ម្នាក់ ហើយ​មាន​ដុត​ផ្ទះ​របស់​គេ​ចោល ជាមួយ​នឹង​ទឹក​មុខ​ហ្សឹម​របស់​ក្មេង​ស្រី​តូច​សម​ខ្លាំង​នោះ​ខ្លាំង ដោយ​ឥឡូវ​ម្ចាស់​រូប​ពិត​ប្រាកដ​នោះ​ក៏​មាន​អាយុ​ច្រើន​ហើយ​ដែរ។

៣) Kyle Craven

87011088_975740649521418_8734705320934244352_n

Bad Luck Brian Kyle Craven

កាល​មួយ​នោះ​មិត្តភក្តិ​របស់​គេ​បាន​យក​រូប Craven មក​បង្ហោះ​ពេល​ដែល Craven នៅ​រៀន​ថ្នាក់​ទី ៧ លើ​គេហទំព័រ Reddit ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​គេ​ផ្ទុះ​ការ​ចែករំលែក​ជា​បន្តបន្ទាប់ និង​បន្សល់​ទុក​កាត់ត​ក្នុង​រូប Meme ទល់​សព្វថ្ងៃ៕