តើមូលហេតុអ្វី ទើបធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងអស់សង្ឃឹម មិនសប្បាយចិត្ត

ជ្រើសរើសរូបមួយដើម្បីដឹងពីមូលហេតុដែលមិនសមហេតុផល ធ្វើឱ្យអ្នកបាក់ទឹកចិត្ត មិនសប្បាយចិត្តទាល់តែសោះ។

១. រូបទី ១

Screen Shot 2021 04 08 At 11.13.18 AM

មូលហេតុដែលបណ្តាលឱ្យអ្នករធ្លាក់ទឹកចិត្ត គឺព្រោះតែហេតុផល អ្នកមិនមានប្រាក់គ្រប់គ្រាន់ដើម្បីចំណាយ។ ទោះបីជាអ្នកកំពុងធ្លាក់ទឹកចិត្តក៏ដោយ ក៏ជីវិតបច្ចុប្បន្នរបស់អ្នក មិនទាន់ឈានដល់កម្រិតនៃភាពក្រីក្រដែរ។

វាគ្រាន់តែថា អ្នកតែងតែព្រួយបារម្ភអំពីបញ្ហា ការចំណាយយ៉ាងច្រើន និងមិនដឹងថា តើធ្វើដូចម្តេចឱ្យកាន់តែសមហេតុផលក្នុងការចំណាយប្រចាំថ្ងៃ ដូច្នេះហើយ ទើបអ្នកចេះតែមានបញ្ហាមិនចេះចប់។ ដូចគ្នានេះផងដែរ ដោយសារតែកង្វះខាតលុយនេះ អ្នកបានខកខានឱកាសល្អៗជាច្រើននៅក្នុងជីវិត។

២. រូបទី ២

Screen Shot 2021 04 08 At 11.13.24 AM

មូលហេតុនៃការធ្លាក់ទឹកចិត្តរបស់អ្នក គឺព្រោះតែអ្នកមានអារម្មណ៍ថា អ្នកមិនមានការងារជាប់លាប់ ដើម្បីឱ្យខ្លួនឯងពឹងផ្អែកសម្រាប់ថ្ងៃនេះ ទៅថ្ងៃមុខ។ ដោយសារតែបញ្ហានេះ ធ្វើឱ្យអ្នកបានបាត់បង់ឱកាសល្អ ៗ ជាច្រើន កាលពីពេលមុនអ្នកបានបង្ហាញថាគ្មានអំណាច ប៉ុន្តែបានបដិសេធមិនព្យាយាមសិក្សា និងស្វែងយល់។

ប្រសិនបើអ្នកនៅតែស្ថិតក្នុងអាយុមានសុខភាពល្អ ដូច្នេះខ្ញុំណែនាំអ្នកឱ្យរកមើលជំនាញដែលសមស្របសម្រាប់អ្នកនៅថ្ងៃនេះ។ គ្មានអ្វីដែលហួសពេលទេ អ្នកគ្រាន់តែមានភាពក្លាហានក្នុងការធ្វើវាឬអត់តែប៉ុណ្ណោះ។

៣. រូបទី ៣

Screen Shot 2021 04 08 At 11.13.29 AM

មូលហេតុនៃការធ្លាក់ទឹកចិត្តរបស់អ្នក គឺព្រោះតែអ្នកត្រូវឆ្លងកាត់ការបែកបាក់ស្នេហា។ អ្នកធ្លាប់មានពេលវេលាដ៏រីករាយ ជាមួយមនុស្សម្នាក់នោះ ប៉ុន្តែដោយសារតែមិនដឹងពីរបៀបថែរក្សា និងស្រឡាញ់ នេះជាមូលហេតុដែលវាត្រូវឈានដល់ទីបញ្ចប់។

នាពេលបច្ចុប្បន្ននេះ អ្នកមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ដែលមិនបានព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីថែរក្សាស្នេហាមួយនោះ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកក៏មិនគួរបារម្ភច្រើនដែរ ព្រោះថា ស្នេហាដែលកន្លងទៅ វាក្លាយជាអតីតហើយ យ៉ាងណា មនុស្សម្នាក់ៗគង់តែបានជួបដៃគូពិតប្រាកដថ្ងៃណាមួយមិនខាន។

៤. រូបទី ៤

Screen Shot 2021 04 08 At 11.13.36 AM

មូលហេតុនៃការធ្លាក់ទឹកចិត្តរបស់អ្នក គឺមកពីអ្នកមិនអាចបំពេញក្តីសុបិន និងមហិច្ឆិតារបស់អ្នកបាន។ កុំសោកសៅពេក ព្រោះយ៉ាងហោចណាស់ អ្នកបានដាស់តឿនឆន្ទៈ ហើយព្យាយាមឥតឈប់ឈរដើម្បីទទួលបានលទ្ធផល គ្រាន់តែលទ្ធផលមិនដូចអ្វីដែលអ្នករំពឹងទុកតែប៉ុណ្ណោះ។

បើប្រៀបធៀបនឹងមនុស្សគ្រប់គ្នានៅជុំវិញ អ្នកពិតជាសំណាងណាស់ ដែលអ្នកកំណត់គោលដៅផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះគ្រាន់តែជឿលើខ្លួនឯង ប្រសិនបើអ្នកនៅតែធ្វើវា មិនយូរមិនឆាប់ទេ អ្នកប្រាកដជាបានទទួលនូវអ្វីដែលអ្នកចង់បាន តាមចិត្តមិនខានឡើយ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok