អត់បើកប្រាក់ឈ្នួលឲ្យ៣ខែជាប់គ្នា កីឡាករ Sabah FC ធ្វើ​ពហិការមិន​ទៅ​ហ្វឹកហាត់

អ្នកគាំទ្របាល់ទាត់ក្នុង​ប្រទេសម៉ាឡេស៊ីមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ចំពោះបញ្ហាប្រាក់បៀវត្សរ៍ឬប្រាក់ខែនៅពេលដែលក្លិប Sabah FC ត្រូវបានគេនិយាយថាមិនបានបើកប្រាក់ខែដល់កីឡាកររបស់ពួកគេ អស់រយៈពេល ៣ ខែមក​ហើយ​ចាប់តាំងពីខែកុម្ភៈមក​ម្ល៉េះ។

Sabah Boikot

ព័ត៌មាននេះត្រូវបានលាតត្រដាងដោយទំព័រធ្វីតធឺ ដែលគ្រប់គ្រងដោយក្រុមអ្នកគាំទ្រដ៏ស្មោះត្រង់របស់ក្លិប Sabah FC គឺSabahRhinos។ កីឡាកររបស់ Sabah FC ត្រូវបានគេរាយការណ៍ថាបានធ្វើពហិការមិន​ចូលរួមហ្វឹកហាត់នៅរសៀលនេះហើយបានបន្តត្រឡប់ទៅផ្ទះរៀងៗខ្លួន។ វាក៏ជះឥទ្ធិពលដល់ការរៀបចំរបស់ពួកគេសម្រាប់ការប្រកួត Super League ជាមួយក្រុម Penang FC នៅថ្ងៃអាទិត្យនេះ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺគ្រូបង្វឹកក្រុម Sabah FC លោក Kurniawan Dwi Yulianto និងគ្រូបង្វឹកក៏មិនបានទទួលប្រាក់ខែរបស់លោកអស់រយៈពេល ៤ ខែមក​ហើយ ហើយស្ថានភាពបានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមអ្នកគាំទ្រក្រុមរួមទាំងមកពីប្រទេសឥណ្ឌូនេស៊ីផងដែរ។

Pelatih Sabah Fa Kurniawan Dwi Yulianto

ទោះយ៉ាងណា!នេះ​គ្រឆាន់​តែ​ជាការ​សរសេរអំពី​ផេក​អ្នក​គាំទ្រ ហើយមិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយពីថ្នាក់ដឹកនាំរបស់ Sabah FC នៅឡើយទេហើយបញ្ហានេះមិនគួរកើតមានឡើយក្នុងការប្រកួតលីកដែល​ដំណើរ​បាន​ច្រើន​ប្រកួតមក​ហើយ។

មុនរដូវកាលថ្មីចាប់ផ្តើមវាត្រូវបានគេ ថាក្រុមលីគកំពូលម៉ាឡេស៊ីចំនួន ៥ មានបញ្ហាក្នុងការបើកប្រាក់ខែ ហើយវាអាចទៅរួចដែលថា Sabah FC គឺជាក្រុមមួយក្នុងចំណោមក្រុមទាំងនោះ។

SFCtrain

សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) កាលពីពេលថ្មីៗនេះត្រូវបានគេរាយការណ៍ថា មិនបានធានាថាការធ្វើឯកជនភាវូបនីយកម្មនឹងដោះស្រាយបញ្ហានៃប្រាក់បំណាច់ខែដែលបានញាំញីលីគកំពូលម៉ាឡេស៊ីនោះទេ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN