ពណ៌សក់ទាំង៤ ដែលជួយបង្កើនទំនុកចិត្ត និងភាពទាក់ទាញដល់មនុស្សស្រីជាខ្លាំង

តាមរយៈការស្រាវជ្រាវអ្នកជំនាញបានរកឃើញថា សុភាពនារីទាំងឡាយ តែងតែមានភាពទាក់ទាញដោយពណ៌សក់ទាំង៤ពណ៌របស់ស្ត្រី ព្រោះយោងទៅតាមពួកគេពណ៌សក់អាចប្រាប់ច្រើនអំពីបុគ្គលិកលក្ខណៈរបស់នាងផងដែរ។

ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា បុរសខ្លះថែមទាំងក្រឡេកមើលពណ៌សក់នារីដែលគេចង់ណាត់ជួបថែមទៀតផង។

១. ពណ៌ក្រហម

4 Mau Toc Dan Ong Thich Nhat O Phai Nu Va Ly Do That Bat Ngo 5c566a

ការស្រាវជ្រាវពីអ្នកជំនាញបានសន្និដ្ឋានថា សុភាពបុរសភាគច្រើនគិតថា ស្ត្រីដែលមានសក់ពណ៌ក្រហម ច្រើនតែមានបុគ្គលិកលក្ខណៈ ឆើតឆឆាយ ស៊ីវិល័យ តាមទាន់សម័យកាល។ ហើយជាការពិតបុរសតែងតែត្រូវបានទាក់ទាញចំពោះស្ត្រីដែលមានសក់រួញតិចៗ។ លើសពីនេះទៀត ស្ត្រីដែលហាយឡាយសក់ពណ៌ក្រហមភាគច្រើនគឺចូលចិត្តផ្សងព្រេង និងចេញក្រៅ ជាមួយនឹងជីវិតដ៏រីករាយរបស់នាងផងដែរ។

២. សក់​ពណ៌ត្នោត

4 Mau Toc Dan Ong Thich Nhat O Phai Nu Va Ly Do That Bat Ngo 105e18

ផ្ទុយពីក្មេងស្រីដែលមានសក់ក្រហម តាមក្រសែភ្នែករបស់សុភាពបុរសជាច្រើន ស្ត្រីដែលមានសក់ពណ៌ត្នោត គឺជាមនុស្សស្មោះត្រង់ និងចិត្តល្អទូលាយ។ ហើយបន្ថែមពីលើសក់ពណ៌ត្នោត ស្ត្រីដែលមានសក់ពណ៌នេះ ក៏មានប្រជាប្រិយភាពជាមួយបុរសជាច្រើនដែរ។ ជាពិសេសនៅក្នុងក្រសែភ្នែករបស់សុភាពបុរសជាច្រើន ស្ត្រីដែលមានសក់ពណ៌ត្នោត ក៏មានស្បែកពណ៌ត្នោត ដែលជាចំណុចគួរឱ្យទាក់ទាញ និងចាប់អារម្មណ៍ផងដែរ។

៣. សក់ពណ៌ទង់ដែង

4 Mau Toc Dan Ong Thich Nhat O Phai Nu Va Ly Do That Bat Ngo A78df8

តាមរយៈការស្រាវជ្រាវ អ្នកជំនាញបានរកឃើញថា បុរសភាគច្រើនចាត់ទុកមនុស្សស្រីដែលមានសក់ពណ៌ទង់ដែង ជាមនុស្សដែលចូលចិត្តការផ្សងព្រេង និងការធ្វើដំណើរកម្សាន្តទៅទៅកន្លែងថ្មីៗ។ ដូច្នេះហើយមនុស្សស្រីដែលមានសក់ពណ៌នេះ នៅតែលេចធ្លោខ្លាំង ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងភ្នែករបស់ពួកគេដដែល។

៤. សក់ពណ៌ខ្មៅ

4 Mau Toc Dan Ong Thich Nhat O Phai Nu Va Ly Do That Bat Ngo 12df41

នៅក្នុងក្រសែភ្នែករបស់សុភាពបុរស ស្ត្រីដែលមានសក់ខ្មៅបែបបុរាណ ជាមនុស្សដែលមានគំនិតបើកចំហ ហើយដោយសារហេតុផលនេះ បុរសខ្លះចាត់ទុកនាងជាស្ត្រីដែលទាក់ទាញបំផុត។ សូម្បីតែសុភាពបុរសជាច្រើនក៏មានអារម្មណ៍ថា ស្ត្រីដែលមានសក់ខ្មៅ គឺជាអ្នកដែលមានគំនិតឆ្នើម និងដឹងពីរបៀបមើលឃើញវែងឆ្ងាយខ្លាំងណាស់៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ Knongsrok