ចង់ដឹងថាមនុស្សប្រុសស្រលាញ់អ្នកប៉ុន្មានភាគរយ មើលតែរបៀបនៃការទំនងទំនងរបស់គេមកកាន់អ្នក អ្នកនឹងអាចទទួលបានចម្លើយហើយ

ថ្ងៃនេះពួកយើងចង់ដឹងថាមនុស្សប្រុសស្រលាញ់អ្នកប៉ុន្មានភាគរយ មើលតែរបៀបដែលគេទាក់ទង ឬឆាតមកអ្នកទៅបានហើយ នោះនឹងដឹងចម្លើយជាមិនខាន។

១. ឱ្យតែមានពេលវេលា គេនឹងទាក់ទង ឬឆាតមកអ្នក

ពេលដែលមនុស្សស្រីស្រលាញ់មនុស្សប្រុសម្នាក់ច្បាស់ណាស់ ១ថ្ងៃ២៤ម៉ោង គឺចង់តែនៅក្បែរខ្លួនគេរហូត មិនចង់ទៅណាឆ្ងាយពីគេទេ។ ឱ្យតែមិនបានជួបគេតែបន្តិច គឺយល់ថាឯកោ អផ្សុក តាមពិតទៅមនុស្សប្រុសក៏អ៊ីចឹងដែរ បន្ទាប់ពីស្រលាញ់នារីណាម្នាក់ហើយ ក៏ដូចជាកូនឆ្មាអ៊ីចឹងដែរ  ចង់តែនៅស្និទ្ធជាប់កៀកកើយនឹងអ្នក គ្រប់ពេលវេលាសុទ្ធតែចង់ជួបអ្នក។

ស្រលាញ់មនុស្សម្នាក់គឺលាក់បាំងមិនបានទេ ពេលដែលក្នុងចិត្តមានចិត្តស្រលាញ់គេនោះ ប្រាកដជាទាក់ទងទៅអ្នកម្ខាងទៀតជាមិនខាន ម្យ៉ាងទៀតចំនួនក៏ច្រើនញឹកញាប់ណាស់ដែរ ទោះបីជាពេលដែលធ្វើការក៏អាចផ្ញើសារទៅអ្នក ពេលចេញពីធ្វើការនឹងណាត់អ្នកញុំាអី មើលកុន ពេលឈប់សម្រាក ក៏ណាត់អ្នកចេញទៅដើរលេង។ នេះគឺជាគំនិតដំបូងបន្ទាប់ពីបុរសម្នាក់ស្រលាញ់នារីម្នាក់។

3e3a7c51f7f5820f57567fcfd534b00b

ខ្ញុំមានមិត្តម្នាក់ សង្សារបស់គេគឺនៅក្បែរគេរហូត មិនដែលឃ្លាតទៅណាឡើយ ឱ្យតែបាត់គេបន្តិចនឹងផ្ញើទៅគេភ្លាម។ មានម្តងនោះមិត្តខ្ញុំទៅចូលរួមពិធីជប់លៀង ខ្ញុំឃើញនាងកាន់ទូរស័ព្ទតបសាររហូត ហើយសើចតែម្នាក់ឯង ខ្ញុំក៏សួរនាងថាកំពុងតែធ្វើអ្វីនឹង?

នាងនិយាយថា៖ សង្សារនាងកំពុងនៅថែមម៉ោង គេថាខ្ញុំទុកគេចោលហើយមកសប្បាយតែម្នាក់ឯង គេបន្តទៀតថា លើកក្រោយចាំនាំគេមកញុំារបស់ឆ្ងាញ់ៗជាមួយផង។

ខ្ញុំក៏និយាយថា ៖ “តែឯងក៏មិនចាំបាច់ឳបទូរស័ព្ទជាប់រហូតអ៊ីចឹងដែរ?”

នាងនិយាយថា៖ “ ខ្ញុំមិនរវល់នឹងគេ គេនឹងអផ្សុក ណាមួយដោយសារថ្មីៗនេះឃើញខ្ញុំក្អកផ្តាសាយ គេផ្ញើសារមករំឭកខ្ញុំ ហាមខ្ញុំមិនឱ្យផឹកទឹកកក។”

ខ្ញុំក៏និយាយថា៖ សង្សារឯងយកចិត្តទុកដាក់នឹងឯងណាស់ គ្រាន់តែចេញមកមួយភ្លែតគឺមិនទុកចិត្តទៅហើយ។

គេនិយាយដោយសុភមង្គលថា ៖ សង្សារខ្ញុំមិនដែលទៅណាឆ្ងាយពីខ្ញុំទេ គេឃ្លាតឆ្ងាយពីខ្ញុំតែមួយថ្ងៃនឹងពិបាកចិត្តជាមិនខាន ពួកយើងទាំងពីរដូចជាជីវិតតែមួយទៅហើយ បំបែកយ៉ាងម៉េចក៏មិនទៅណាដែរ។

បើមនុស្សប្រុសស្រលាញ់អ្នក គឺតែងតែចង់ជួបអ្នកគ្រប់ពេលវេលា ចង់នៅស្អិតជាប់នឹងអ្នក24ម៉ោង មិនចង់ឱ្យអ្នកឃ្លាតឆ្ងាយពីក្រសែកភ្នែករបស់គេឡើយ។ គេដាច់ខាតមិនអាចឱ្យអ្នកមានអារម្មណ៍ថាឯកោទេ មនុស្សប្រុសម្នាក់ដែលស្រលាញ់អ្នកពិតប្រាកដ គេនឹងទាក់ទងមកអ្នកមុនជាមិនខាន។ ប្រសិនបើមនុស្សប្រុសមិនស្រលាញ់អ្នកទេ ទោះជាគេទំនេរយ៉ាងណា ក៏មិនទាក់ទងមកអ្នកមុនដែរ។ គ្រប់ពេលដែលគេទាក់ទងមកអ្នក មិនទៅណាចោលអ្នក គឺអាចបញ្ជាក់ថាគេត្រូវការអ្នកខ្លាំង និងស្រលាញ់អ្នក។

២. ទាក់ទង ឬឆាតមកអ្នកម្តងម្កាល

39dc9beb9def1f1465add9f14dec64f0

ខ្ញុំទទួលបានសំបុត្ររបស់នារីម្នាក់ និយាយថា សង្សាររបស់នាងតែងតែសោះអង្គើយដាក់នាង  ពេលដែលនឹកឃើញបានទាក់ទងមកនាង មានពេលខ្លះបួនប្រាំថ្ងៃក៏មិនខ្វល់នឹងនាងដែរ ប៉ុន្តែរាល់ដង ពេលដែលទាក់ទង ឬឆាតមក គឺនិយាយផ្អែមល្អែមណាស់ តើមិនដឹងថាមានន័យយ៉ាងម៉េចនោះទេ។ ម្យ៉ាងទៀតមានពេលខ្លះ គឺរាក់ទាក់នឹងនាងណាស់ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកក៏សោះអង្គើយម្តងទៀត។

 

 


ខ្ញុំឆ្លើយតបថា៖ “ លទ្ធផលមិនមែនឃើញនឹងភ្នែកហើយទេឬ?” មនុស្សប្រុសម្នាក់ដែលស្រលាញ់អ្នកពិតប្រាកដ ម្តេចនឹងអាចសោះអង្គើយដាក់អ្នកបានទៅ? គេមិនខ្វល់ពីអ្នកសោះ គិតថាអ្នកមានក៏បាន មិនមានក៏បាន ទើបគេមានទង្វើបែបនេះមកកាន់អ្នក។

មនុស្សដែលខ្វល់ខ្វាយពីអ្នកពិតប្រាកដ ដាច់ខាតនឹងទាក់ទងមកអ្នកមុនជាមិនខាន មនុស្សដែលខ្វល់ខ្វាយពីអ្នកគេមិនដែលឱ្យអ្នកបារម្ភនោះទេ មិនអាចឱ្យអ្នកសង្ស័យច្រើន មិនអាចឱ្យអ្នកយល់ថាអផ្សុកនោះទេ គ្រប់ពេលវេលាឱ្យអ្នកមានការទុកចិត្តចំពោះគេ។

ប្រសិនបើមនុស្សប្រុសម្នាក់ទាក់ទងមកអ្នកម្តងម្កាល ទុកអ្នកដូចជារបស់ឥតបានការ បោះបង់អ្នកបានគ្រប់ពេលវេលា នោះបញ្ជាក់ថា គេមិនបានស្រលាញ់អ្នកទាល់តែសោះ គ្រាន់តែចាត់ទុកអ្នកជារបស់កំដរអារម្មណ៍គេតែប៉ុណ្ណោះ។ ដាច់ខាតអ្នកត្រូវតែមើលឱ្យច្បាស់ពីមុខមាត់ពិតរបស់គេ កុំឱ្យមនុស្សប្រុសប្រភេទនេះបោកប្រាស់បាន។

៣. មិនដែលទាក់ទង ឬឆាតមកអ្នកមុនឡើយ

E947c9385978bc60b22404bb8a0f1375

មនុស្សប្រុសដែលមិនដែលទាក់ទងអ្នកមកមុននោះ គឺមិនបាច់និយាយឡើយ គេមិនបានស្រលាញ់អ្នកទេ នៅក្នុងចិត្តគ្មានអ្នកទោះតែសោះ។ គ្មានអ្នកណាអាចយកមនុស្សដែលខ្លួនស្រលាញ់ទៅទុកចោលមិនរវល់នោះឡើយ អាចធ្វើដូចនេះបានលុះត្រាតែគេមិនស្រលាញ់អ្នកសោះ មនុស្សប្រុសប្រភេទនេះ គឺអាត្មានិយមណាស់ ។

ពីមុនខ្ញុំមានសង្សារម្នាក់ គឺខ្ញុំតាមស្រលាញ់គេមុន ពេលនោះខ្ញុំស្រលាញ់គេខ្លាំងណាស់ ឈ្លក់វង្វេងនឹងគេមែនទែន ជារៀងរាល់ថ្ងៃចង់ឃើញមុខគេ ហើយឱ្យតែមានកម្មវិធីអ្វីសុទ្ធតែចង់បបួលគេទៅជាមួយ។ តែជួនខ្លះគេទៅ ជួនខ្លះគេមិនទៅ ខ្ញុំមានអារម្មណ៍ថាគេដូចជាធុញទ្រាន់នឹងខ្ញុំ ព្រោះគេនិយាយថា កុំឱ្យខ្ញុំនៅស្អិតជាមួយគេរាល់ថ្ងៃពេក។

ជារៀងរាល់យប់មុនពេលចូលគេង ខ្ញុំតែងផ្ញើសារ ឬវីដេអូខលទៅគេ មានពេលខ្លះគេលើក មានពេលខ្លះមិនលើក ដល់ពេលដែលខ្ញុំសួរគេថា ហេតុអ្វីបានជាគេមិនលើក គេនិយាយថាគេលេងហ្គេម ហើយក៏ភ្លេចឆ្លើយតបនឹងខ្ញុំ។ ខ្ញុំពិតជាឆ្ងល់ណាស់ មនុស្សម្នាក់កាន់ទូរស័ព្ទជាប់រហូត គ្រាន់តែឆ្លើយតបសាររបស់ខ្ញុំក៏មិនបានទេឬ? ម្យ៉ាងទៀត ដឹងថាពេលល្ងាចខ្ញុំនឹងទាក់ទង ឬឆាតទៅគេហើយ គេនៅនិយាយថា គេភ្លេចឆ្លើយតបនឹងខ្ញុំទៀត។

អ្វីដែលរឹតតែធ្វើឱ្យខ្ញុំខឹងទៀតនោះ  ពេលដែលពួកយើងឈ្លោះគ្នា គេមិនដែលមកលួងលោមខ្ញុំឡើយ រាល់ដងសុទ្ធតែខ្ញុំជាអ្នកលួងគេ មានពេលខ្លះលួងលោមឡើងខ្ញុំអត់ទ្រាំមិនបាន តែក៏គ្មានមធ្យោបាយដែរ អ្នកណាឱ្យខ្ញុំស្រលាញ់គេធ្វើអី្វ។

B1072e2da82bb4e57dd24d51a146070e

ប៉ុន្តែក្រោយមកខ្ញុំយល់ហើយ គេមិនបានស្រលាញ់ខ្ញុំទេ មិនបានខ្វល់ខ្វាយនឹងខ្ញុំសោះឡើយ ខ្ញុំមិនបានបន្តទាក់ទងគេប៉ុន្មានខែក៏បែកគ្នាទៅ។ មិនយូរប៉ុន្មានគេរកបានសង្សារថ្មីមួយទៀត ពេលនោះខ្ញុំកាន់តែយល់ច្បាស់ មនុស្សប្រុសម្នាក់ដែលមិនស្រលាញ់អ្នក មើលតែកាយវិការរបស់គេក៏ដឹងដែរ  កុំកុហកខ្លួនឯងអី គេមិនស្រលាញ់អ្នក គឺមិនស្រលាញ់អ្នកហើយ។ មនុស្សដែលមិនទាក់ទងមកអ្នក  និងមិនដែលលួងអ្នក នោះច្បាស់ណាស់គេមិនបានស្រលាញ់អ្នកទេ។

ក្នុងនាមជាមនុស្សស្រី ប្រសិនបើអ្នកមានសកម្មភាពទៅកាន់គេច្រើនហើយ តែចិត្តរបស់គេនៅតែមិនកម្រើកអ្វីទាល់សោះ នោះអ្នកប្រញាប់បោះបង់មនុស្សប្រុសម្នាក់នោះចោលទៅ!

របៀបដែលមនុស្សប្រុសទាក់ទងមកកាន់អ្នក គឺអាចបញ្ជាក់ឱ្យដឹងថា មនុស្សប្រុសទាំងនោះមានចិត្តស្រលាញ់អ្នកឬក៏អត់ និងស្រលាញ់អ្នកដល់កម្រិតណា។ ប្រសិនបើមនុស្សប្រុសដែលមិនបានស្រលាញ់អ្នក មិនបានខ្វល់ខ្វាយពីអ្នក មិនដែលទាក់ទងមកអ្នកទាល់តែសោះ ដូច្នេះអ្នកឆាប់កាត់ចិត្តចាកចេញពីគេទៅ កុំធ្វើបាបខ្លួនឯងទៀតអី៕

អត្ថបទ ៖ Mythical Bird ( ក្នុងស្រុក )