Man Utd ត្រៀមខ្លួនរួច​រាល់​ដើម្បីប្រើប្រាសវិធីសាស្រ្តនេះឲ្យ​ Jesse Lingard ទៅ​លេងនៅ West Ham

កីឡាកររបស់ Manchester United បាន​និយាយឲ្យ​ Declan Rice ទៅ​ចូល​រួមជាមួយពួក​គេ​នៅ Old Trafford ត្រូវ​បាន​គេ​ទម្លាយ​ហើយ ខណៈដែលកាសែតAthletic បាន​ឲ្យ​ដឹងថាកីឡាកររបស់ Man Utd បាន​និយាយជាមួយ  Rice អំពី​លទ្ធភាព​ផ្ទេរ​ទៅ Man Utd។

1401080

ខ្សែបម្រើរបស់​ក្រុម West Ham រូបនេះ​កំពុងបង្ហាញទម្រង់លេង​ល្អក្នុង​រដូវ​កាល​នេះ ប៉ុន្តេ​គាត់​អាច​នឹង​ផ្ទេរ​ចេញ​ពេល​ដែល​ទីផ្សារដោះដូរកីឡាករពេល​ចប់​រដូវ​កាល​នេះ​បើកឡើងវិញ។ អំឡុងពេលបោះជំរំហ្វឹកហាត់ជាមួយគ្នា​ក្នុង​ជម្រើស​ជាតិអង់គ្លេស អនុប្រធានក្រុម West Ham រូបនេះ បាននិយាយជាមួយកីឡាករក្រុមបិសាចក្រហមនៅជំរុំអង់គ្លេស។

RICE LINGARD Scaled E1617884697211 1024x681

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វែងរកលទ្ធភាពក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ញញួរធំម្នាក់នេះ ហើយ​អ្វីដែល​អាច​ទៅ​រួច​នោះ​គឺ​ថា West Ham ដែល​ចង់​បាន Jesse Lingard ស្រាប់​ផង​នោះ បាន​ធ្វើឲ្យ Man Utd រក​ឃើញវិធីសាស្រ្តថ្មីមួយនេះ។

West Ham United V Manchester United Premier League

West Ham ធ្លាប់​និយាយ​ថា​បើ​ក្លិប​ណាមួយចង់​បាន Rice ទៅ​លេង​ត្រូវ​ចំណាយលុយ១០០លានផោន ប៉ុន្តែ​ទន្តឹមនឹងពេល​ដែល​ពួក​គេចង់​បាន Jesse Lingard ពី Man Utd ក្រោយ​ចប់​កុងត្រាខ្ចី​ជើង​នោះ ពួក​គេ​អាច​នឹងបន្ទន់ឥរិយាបទបន្តិចហើយ។ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរំពឹងថានឹងស្វែងយល់ពីលទ្ធភាពនៃការប្រើប្រាស់ Lingard មក​បន្ថែមទម្ងន់ឲ្យ West Ham United យល់​ព្រមដោះដូរ Declan Rice មក​ Old Trafford វិញ។

3002206 61599848 2560 1440

Ole Gunnar Solskjær មានចំណាប់អារម្មណ៍ខ្លាំងទៅលើ Rice ហើយគាត់ត្រូវបានគេមើលឃើញថា ជាកីឡាករជំនួសខ្សែបម្រើវ័យកាន់​តែ​ជ្រេ Nemanja Matic រយៈពេលវែងផងដែរ។

បិសាចក្រហមនឹងដោះស្រាយស្ថានការណ៍តឹងតែងមួយចំនួននៅរដូវក្តៅនេះ(ទីផ្សារដោះដូរកីឡាករខាងមុខ) ហើយវិធីសាស្រ្តនេះអាចកើតឡើងទៅបាន ក៏នឹងអាស្រ័យ លើវឌ្ឍនភាពដែលពួកគេធ្វើលើគោលដៅក្នុងមុខតំណែងផ្សេងទៀតដែរ៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN