ក្រុមហ៊ុន Facebook អបអរ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរជាមួយ​កម្មវិធី​សប្បាយៗ ​ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា​ភ្ជាប់ទំនាក់ទំនង​គ្នា ខណៈរក្សា​គម្លាតសុវតិ្ថភាព

រក្សា​​សុវត្ថិភាព និង​រីករាយ​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​ជាមួយ​ការ​ដាក់ដំណើរការកម្មវិធី AR filters ស៊ុម​រូបថតប្រូហ្វាលលើក​ Faebook និង​ស្ទីគឃ័រ​ថ្មីៗក្នុង Facebook និង Instagram

Screen Shot 2021 04 09 At 11.06.17 AM

ពិធីបុណ្យ​ចូលឆ្នាំខ្មែរ គឺជា​ពិធី​អបអរ​ដ៏សំខាន់​បំផុតមួយ​ក្នុង​ប្រទេស​កម្ពុជា ពោលគឺជា​ពេល​វេលា​មួយ​សម្រាប់​ការ​ចាប់​ផ្តើម​ដ៏​ស្រស់​ស្រាយ និង​ការ​ជូនពរ​គ្នាទៅវិញ​ទៅមក និង​ជា​ពេល​មួយ​ដែល​សមាជិក​ក្រុម​គ្រួសារ និង​មិត្តភក្តិ​មកជួប​ជុំគ្នា​ដើម្បី​ចូលរួមអបអរសាទរ។

បេសកកម្ម​របស់ក្រុមហ៊ុន Facebook គឺភ្ជាប់ទំនាក់ទំនងមនុស្សក្នុងពិភពលោកឲ្យកាន់តែ​​​ជិត​ស្និត ដើម្បី​ជួយឱ្យ​មនុស្ស​មានទំនាក់ទំនង​ជាមួយ​អ្នក​ដែល​ពួកគេ​ចង់​ នៅពេលដែល​ពួកគេចង់ និង​នៅទីកន្លែង​ដែល​ពួកគេ​ចង់។ ជំងឺ​កូវីដ-១៩ បន្ត​បង្ក​ផលប៉ះពាល់​ដល់​មនុស្សគ្រប់គ្នា ​ក្នុង​ប្រទេស​កម្ពុជា យើង​ចាំបាច់​ត្រូវ​អនុវត្ត​តាម​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព  និង​ការ​រឹតត្បិត​ ការ​ធ្វើ​ដំណើរ ប៉ុន្តែ​យើង​នៅតែ​អាច​អបអរ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ ​ជា​មួយ​​គ្នា បាន​ដដែល ​តាមរយៈអនឡាញ​។

ក្រុមហ៊ុន Facebook ផ្តល់ការ​គាំទ្រ​របស់ខ្លួន​តាមរយៈ ​ការ​ជួយ​មនុស្ស​ឱ្យ​ភ្ជាប់ទំនាក់ទំនង​ជាមួយ ​មនុស្ស​ជា​ទីស្រលាញ់របស់ពួកគេ និង​រីករាយ​តាមរយៈ​ការ​ដាក់ដំណើរការ​កម្មវិធី​ (Features) សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​តាម​អនឡាញ #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ (#HappyKhmerNewYear) ដោយសហការ​ជាមួ​យ​អ្នករចនា​គំនូរ​​ល្បី​ឈ្មោះអន្តរជាតិគឺ លោក Kantapon ‘Gongkan’ Metheekul  ដែលប្រែក្លាយ​សិល្បៈ​​ teleport ដ៏​ល្បីឈ្មោះ​របស់គាត់​ទៅជា​កម្មវិធី​សប្បាយៗ​នៅលើ​ Facebook និង Instagram សម្រាប់​ការ​អបអរ​ពិធី​បុណ្យ​​ចូលឆ្នាំថ្មី​ក្នុងប្រទេស​កម្ពុជា។

នេះគឺជា​វិធី​ដែលអាចបង្កើតភាព​សប្បាយរីករាយ ​ថ្មី​មួយចំនួន​ដើម្បី #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ នៅ​លើ​ Facebook និង Instagram នៅឆ្នាំ​នេះ ដោយការ​​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​មនុស្ស​ជា​ទីស្រលាញ់​កាន់តែ​មាន​សារៈសំខាន់​ជាង​មុន។

បង្ហាញភាពជាអ្នករចនា​គំនូ Teleport  ជាមួយ​នឹង​កម្មវិធី​ #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ (#HappyKhmerNewYear) ថ្មី។

Screen Shot 2021 04 09 At 11.06.33 AM

ស៊ុមរូបថត​ប្រូហ្វាល​របស់​ Facebook

Screen Shot 2021 04 09 At 11.06.47 AM

AR effect: មាន ២វើសិន (version) អាចជ្រើស​រើសបាន

Screen Shot 2021 04 09 At 11.06.55 AM


ស្ទីគឃ័រ​អបអរពិធីបុណ្យចូលឆ្នាំខ្មែរ ដែល​រចនា​ដោយលោក Gongkan

ខណៈ​ដែល​​​យើង​បន្ត​បង្ហាញការ​យកចិត្តទុកដាក់ចំពោះ​គ្នា និង​រក្សា​ខ្លួ​ន​ឱ្យមានសុវត្ថិភាពផងដែរ​នោះ អ្នក​​នៅ​តែអាច​​អបអរ​ពិធី​​បុណ្យ​ចូលឆ្នាំខ្មែរ​បានដដែល​ក្នុង​រូបភាពជា៖

ប្តូរ​ស៊ុមរូបថត​ប្រូហ្វាល​ Facebook។

បង្កើត AR camera filters ដែល​អាច​រក​បាន​នៅ​លើ Stories ​របស់​បណ្តាញទំនាក់ទំនង​សង្គម Instagram ដែល​អាច​ចែករំលែក​ទៅកាន់​ស្ទីគឃ័រ​ giphy របស់​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook បាន។

របៀប​បង្កើត​មាតិកា​បុណ្យចូលឆ្នាំខ្មែរ​ដ៏​រីករាយ​ជាមួយ​នឹង​កម្មវិធី​ (Features) សប្បាយៗ​ពី​បណ្តាញទំនាក់ទំនងសង្គម Facebook៖

ដើម្បី​ប្តូរ​ស៊ុមប្រូហ្វាល​ Facebook របស់អ្នក សូមចុច​លើរូបថត​ប្រូហ្វាល​របស់អ្នក ហើយ​ជ្រើស​យក “Add Frame” រកមើល​ឃ្លា ឬវាយ​ឃ្លា “Khmer New Year by Gongkan” ដើម្បី​ប្តូរ​ស៊ុមរូបថត។

សម្រាប់ AR effects/ស្ទីគឃ័រ សូមចូលទៅកាន់ Effect Gallery នៅលើ​ Stories របស់​ Instagram ឬ​ Stories giphy tray ហើយ​ស្វែង​រក​ឈ្មោះ​អ្នករចនា​គំនូរ​​ “Gongkan”។

Or simply click Link: https://www.instagram.com/ar/2981494935459809

ឬ​គ្រាន់តែចុច​លើ​លីង​នេះ៖ ttps://www.instagram.com/ar/2981494935459809

ជ្រើស​រើស​ Effect ដែល​អ្នកចូលចិត្ត ឬ​បន្ថែម​ស្ទីគឃ័រ​ដែល​អ្នក​ចង់បានទៅកាន់រូបភាព ឬវីដេអូ!

សូម​កុំភ្លេច​បន្ថែម (Add) #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ (#HappyKhmerNewYear) និង​ភ្ជាប់ (Tag) ទៅ​កាន់​មិត្តភក្តិ​ គ្រួសារ និង​មនុស្ស​ជាទីស្រលាញ់​របស់​អ្នក និងរីករាយរួមគ្នា ខណៈដែល​រក្សា​ខ្លួន​ឱ្យ​មាន​សុវត្ថិភាព​​ក្នុង​ឆ្នាំ​ថ្មីនេះ!

រីករាយ​ពិធីបុណ្យចូលឆ្នាំ​ខ្មែរ!