តើ​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​រយៈ​ពេល ៣ ថ្ងៃ​បន្ទាប់? ជ្រើសរើស​រូប​មួយ​ដើម្បី​ទទួល​បាន​ចម្លើយ

តើ​ជីវិត​របស់​អ្នក​នៅ​ពេល ៣ ថ្ងៃ​បន្ទាប់​នេះ នឹង​អាច​ជួប​រឿង​ល្អ​ឬ​អាក្រក់​អ្វី​ខ្លះ? ហើយ​អ្នក​គួរ​តែ​ទទួល​បាន​យោបល់​បែប​ណា​ខ្លះ? តាម​រយៈ​ការ​ជ្រើសរើស​រូបភាព​មួយ​នៅ​ខាង​ក្នុង​អត្ថបទ​នេះ យើង​នឹង​បង្ហាញ​អំពី​រឿងរ៉ាវ​ខ្លះ​ដែល​អ្នក​គួរ​តែ​ដឹង៖

រូបភាព​ទី ១

1

នៅ​ពេល​ខាង​មុខ​នេះ អ្នក​នឹង​ជួប​នូវ​សំណាង ក៏​ដូច​ជា​ភាព​ជោគជ័យ ហើយ​នឹង​បាន​ឃើញ​នូវ​ផ្លូវ​ថ្មី​មួយ ដែល​អ្នក​បាន​ស្វះស្វែង​រក​រយៈ​ពេល​យូរ​ណាស់​មក​ហើយ។

យ៉ាង​ណា​ក្នុង​រឿងរ៉ាវ​ថ្មី​នេះ ក៏​នឹង​បង្កើត​នូវ​បទពិសោធន៍​មួយ​ចំនួន​សម្រាប់​អ្នក ហើយ​ផ្លូវ​ដែល​អ្នក​បាន​ជ្រើសរើស​គឺ​ជា​ផ្លូវ​ដែល​ត្រូវ​ហើយ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា ក្រោយ​ជួប​រឿង​ល្អ​នោះ​ហើយ ក៏​គួរ​ឆ្លៀត​ពេល​សម្រាក​សម្រាប់​ខ្លួន​ឯង​បន្តិច​ផង ព្រោះ​អ្នក​ខិតខំ​និង​ហត់នឿយ​ច្រើន​ហើយ។

រូបភាព​ទី ២

2

មាន​រឿងរ៉ាវ​មួយ​ចំនួន​ដែល​អ្នក​បាន​ស្តាប់​តាម​បេះដូង ហើយ​អ្នក​បាន​ធ្វើ​វា​កន្លង​មក​នេះ និយាយ​ពី​ភាព​ជោគជ័យ វា​បាន​ចូល​មក​ដល់​ហើយ តែ​យើង​មិន​ច្បាស់​នោះ​ទេ ថា​វា​ជា​រឿង​កិច្ច​ការងារ​អ្វី​មួយ ឬ​ក៏​ទំនាក់ទំនង​ស្នេហា ប៉ុន្តែ​ដឹង​ត្រឹម​ថា វា​ជា​តម្រុយ​វិជ្ជមាន។

យ៉ាង​ណា​តាម​ការ​ណែនាំ​សូម​អ្នក​កុំ​សម្រេច​ចិត្ត​លើ​រឿង​អ្វី​មួយ​ដោយ​តក់​ក្រហល់​ខ្លាំង​ពេក បើ​ស្ថិត​ក្នុង​ការ​សម្រេច​ចិត្ត​ណា​មួយ ហើយ​ត្រូវ​ធ្វើ​អ្វី​ដោយ​គិត​ថា តើ​នរណា​សំខាន់​បំផុត​និង​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​របស់​អ្នក។ កុំ​ដើរ​តាម​តែ​បេះដូង​តែ​ម្យ៉ាង ចូរ​ប្រើប្រាស់​វិចារណញ្ញាណ​លាយឡំ​ជាមួយ​ខ្លះ​ផង។

រូបភាព​ទី ៣

3

កុំ​កុហក កុំ​បោកប្រាស់​ចិត្ត​អ្នក​ដទៃ មិន​ដូច្នោះ​ទេ​ទណ្ឌកម្ម​នឹង​ត្រលប់​មក​អ្នក​វិញ​នៅ​ពេល​ខាង​មុខ​ដូច​គ្នា។ ទោះ​មាន​រឿងរ៉ាវ​អ្វី​ក៏​ដោយ ចូរ​អហោសិកម្ម​វា​ទៅ​ចុះ កុំ​មាន​ចិត្ត​ចង់​គំនុំ​បន្ត​ទៅ​ទៀត​អី។

អ្នក​សាកល្បង​ឈប់​គិត​រឿង​ដែល​ធ្វើ​ឲ្យ​ឈឺចាប់​កន្លង​មក​ទាំង​អស់​សិន​ទៅ ឆាប់ៗ​នេះ​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​មួយ ហើយ​វា​ជា​ប្រយោជន៍​សំខាន់​បំផុត​ក្នុង​ជីវិត។ បើក​បេះដូង​ឲ្យ​ទូលាយ បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ការ​គិត​វិជ្ជមាន នោះ​សំណាង​នឹង​មាន​ចូល​មក​ដល់​អ្នក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក