ប្រពៃណាស់! មនុស្ស ២០ នាក់នេះសុខចិត្តបរិច្ចាគសក់របស់ខ្លួន ដើម្បីធ្វើជាសក់ពាក់ដល់អ្នកជំងឺមហារីក

ការផ្លាស់ប្តូររូបរាងរបស់អ្នកពីសក់វែងទៅសក់ខ្លីអាចមិនត្រឹមតែមានន័យចំពោះអ្នកប៉ុណ្ណោះទេ។ ប្រសិនបើអ្នកសុខចិត្តបរិច្ចាគសក់របស់អ្នកទៅមនុស្សដែលត្រូវការវាកាន់តែច្រើន នោះគឺជាប្រភពដើមរបស់អង្គការ Sukon ដែលកំពុងទទួលយកអំណោយសក់ដើម្បីធ្វើជាសក់ពាក់សម្រាប់អ្នកជម្ងឺមហារីក។

Hayley Pritchard ជាជាងកាត់សក់ជនជាតិអង់គ្លេសបានអត្ថាធិប្បាយថា ជាងកាត់សក់គួរតែធ្វើទំនាក់ទំនងជាសាធារណៈអំពីការបរិច្ចាគសក់ដល់អតិថិជន។ ដើម្បីផ្តល់ជម្រើសកាន់តែច្រើនដល់ពួកគេ ជាការពិតណាស់មានមនុស្សជាច្រើនដែលមិនដឹងថាសក់របស់ពួកគេអាចមានប្រយោជន៍ជាងអ្វីដែលពួកគេគិត។

ថ្ងៃនេះ Knongsrok នឹងនាំអ្នកទៅមើលករណីបរិច្ចាគសក់ជាច្រើនដែលអនុញ្ញាតឱ្យយើងមើលឃើញថាពិភពលោកនេះមានភាពសប្បុរសប៉ុណ្ណា។

1. ក្មេងប្រុសតូចនេះបានទុកសក់វែងរយៈពេល ២ ឆ្នាំដើម្បីបរិច្ចាគសក់ផ្ទាល់ខ្លួនដល់ក្មេងដែលមានជំងឺមហារីក។

2. ម្ដាយនិងកូន ៗ ទាំង ៦ នាក់បានបរិច្ចាគសក់របស់ក្រុមគ្រួសារដែលមានប្រវែងរហូតដល់ ១៧ ហ្វីត។

3. ក្មេងស្រីដែលមានសក់វែងដូចជា Rapunzel បានបរិច្ចាគសក់របស់នាងមានប្រវែងរហូតដល់ ៧៦cm

4. ក្មេងប្រុសអាយុ ៨ ឆ្នាំយល់ព្រមសក់ដែលរក្សាទុកមិនដែលកាត់រយៈពេល ២ ឆ្នាំព្រោះគាត់មានបំណងដើម្បីបរិច្ចាគសក់ដល់ក្មេងៗដែលមានជំងឺមហារីក។

5. នារីដែលកោរសក់ ដើម្បីបរិច្ចាគសក់របស់នាងមានប្រវែងរហូតដល់ ៥៦cm

6. ក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់បរិច្ចាគសក់វែងរបស់នាងដល់សប្បុរសជន។

7. បុរសម្នាក់នេះបានទុកសក់រយៈពេល ៤ ឆ្នាំដើម្បីបំណងបរិច្ចាគដល់អ្នកជម្ងឺមហារីក។

8. រូបភាពមុននិងក្រោយពេលកាត់សក់ដែលនាងបានទុកអស់រយៈពេលជាច្រើនឆ្នាំ។ រហូតមកដល់ពេលនេះនាងបានបង្ហាញមុខមាត់ថ្មីរបស់នាងហើយ។

9. ស្ត្រីវ័យក្មេងនេះ បានសំរេចចិត្តកោរសក់របស់នាងដើម្បីបរិច្ចាគសក់ធ្វើឱ្យសក់ពាក់សម្រាប់អ្នកជម្ងឺមហារីកផងដែរ

10. ក្មេងស្រីដែលមានឪពុកនិងបងប្អូនដែលមានជំងឺមហារីកឈាម នោះបានធ្វើឱ្យនាងសម្រេចចិត្តបរិច្ចាគសក់និងបរិច្ចាគឈាមរាល់ពេលដែលនាងមានឱកាស។

11. ស្រ្តីនេះបានសម្រេចចិត្តកោរសក់របស់នាងដើម្បីបរិច្ចាគសក់របស់នាងដល់អ្នកជម្ងឺមហារីក។ ចំពោះមូលហេតុដែលក្បាលរបស់នាងមានពណ៌គឺមកពីជំនាញរបស់ក្មួយស្រីរបស់នាង។

12. ស្ត្រីម្នាក់ដែលមានសក់វែងរយៈពេល ៥ ឆ្នាំធ្វើការសម្រេចចិត្តដ៏ធំមួយលើការកាត់សក់របស់នាងដើម្បីបរិច្ចាគ។

13. ស្ត្រីវ័យក្មេងដែលកោរសក់ដើម្បីបរិច្ចាគសក់ ហើយនាងនៅតែមានអារម្មណ៍ប្លែកនៅពេលឃើញរូបភាពរបស់នាង សូម្បីតែបន្ទាប់ពីមួយខែបានកន្លងផុតទៅ

14. បុរសនេះដែលបានបរិច្ចាគសក់របស់គាត់កាលពីឆ្នាំមុន ហើយនេះគឺជាភាពខុសគ្នាជាមួយនឹងរូបភាពថ្ងៃនេះ

15. នារីវ័យក្មេងម្នាក់នេះបានបរិច្ចាគសក់របស់នាងជាលើកទី ៥ ដល់អ្នកជម្ងឺមហារីក។

16. ប្តីប្រពន្ធបានសម្រេចចិត្តកាត់សក់ដោយខ្លួនឯងដើម្បីបរិច្ចាគ

17. ក្មេងស្រីស្រស់ស្អាតនេះបានសម្រេចចិត្តកោរសក់ហើយផ្លាស់ប្តូរមុខមាត់។ ដើម្បីបរិច្ចាគសក់របស់នាង។

18. បុរសសង្ហាបានយល់ព្រមកាត់សក់ដោយការពេញចិត្តដើម្បីបរិច្ចាគ។ បូកកោរពុកមាត់ធ្វើឱ្យគាត់មើលទៅសង្ហាមិនគួរឱ្យជឿ។

19. បុរសម្នាក់ដែលមានសក់វែងពណ៌ទង់ដែងដូចមនុស្សស្រី បានសំរេចចិត្តបរិច្ចាគសក់ផ្ទាល់ខ្លួនដើម្បីធ្វើជាសក់ពាក់សម្រាប់កុមារដែលមានជំងឺមហារីក។

20. រៀងរាល់ ២ ឆ្នាំម្តងយុវជនរូបនេះនឹងបរិច្ចាគសក់ដល់អ្នកជម្ងឺមហារីក។ ហើយនេះគឺជារូបភាពមុននិងក្រោយគាត់កាត់សក់របស់គាត់។

ប្រភព : boredpanda | អត្ថបទដោយ៖ វីរៈ