ជម្រើសជាតិកម្ពុជានៅសល់៣ប្រកួត FIFA World Cup 2022 ខណៈគ្រូបង្វឹក​ថ្មី​ដើរ​មើល​ជើង​កីឡាករបណ្ដើៗ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបន្តការប្រកួតជម្រុះក្នុងពូល C ជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 ដែលជាការប្រកួតបង្គ្រប់​កិច្ចនៅសល់៣ប្រកួតចុងក្រោយ ក្នុងខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំលោក Honda និងគ្រូបង្គោល Ryu Hirose ប៉ុន្តែសមាសភាពកីឡាករមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

158609907_2938030323101123_8587378138296371756_n

៣ប្រកួតចុងក្រោយរបស់កម្ពុជាត្រូវប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី០៣ ខែមិថុនា, ជួបជាមួយម្ចាស់ផ្ទះ អ៊ីរ៉ាក់ នាថ្ងៃទី០៧ ខែមិថុនា និងទទួលធ្វើម្ចាស់ផ្ទះ១ប្រកួតចុងក្រោយ ជាមួយក្រុមភ្ញៀវ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ នេះជាកាលបរិច្ឆេទថ្មី ដែលត្រូវបានផ្លាស់ប្តូរលើកពេលការប្រកួត ដែលកំណត់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ដោយ២ប្រកួតត្រូវពន្យារពេលកាលពីខែមីនា ឆ្នាំ២០២១ និង១ប្រកួតទៀត នាខែមិថុនា ឆ្នាំ២០២១នេះដែរ។

169617769_2958405417730280_5982166305844261081_n

នៅក្នុងពូលC ដែលមាន៥ក្រុម រួមមាន កម្ពុជា, បារ៉ែន, ហុងកុង, អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដោយឆ្លងកាត់៥ប្រកួតកន្លងមក កម្ពុជាមិនធ្លាប់ឈ្នះទេ ដោយស្មើ១ជាមួយក្រុម​ហុងកុង ១-១ និងចាញ់៤ប្រកួត។ ប្រវត្តិ១ប្រកួត ក្នុងចំណោម៥ប្រកួតនេះ គឺកម្ពុជារបូតគ្រាប់បាល់ច្រើនជាងគេ គឺចាញ់ម្ចាស់ផ្ទះ អ៊ីរ៉ង់រហូតដល់ ១៤ទល់០ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ នេះជាការបង្ហាញខ្លួនចូលរួមជាលើកទី២ ជុំទី២ របស់ក្រុមបាល់ទាត់កម្ពុជា នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២។

169156984_2958405411063614_8202995314870840596_n

កាល​ពី​ថ្មី​ៗ​នេះគ្រូបង្វឹក​ជម្រើស​ជាតិ​កម្ពុជា​លោក Ryu Hirose បាន​ទៅ​ទស្សនាការ​ប្រកួតបាល់​ទាត់​នានាក្នុង​លីគ ដើម្បី​មើល​ជើង​កីឡាករ​ដែលគ្រោង​នឹង​កោះហៅសម្រាប់​ជម្រើស​ជាតិ​ស្រប​ពេលការ​ប្រកួតនឹង​ចូលមក​ដល់​ក្នុង​រយៈ​ពេល​២​ខែ​ទៀត​ប៉ុណ្ណោះ តែ​យ៉ាងណាបញ្ជី​ឈ្មោះ​កីឡាករ​ក្រោមការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​សញ្ជាតិ​ជប៉ុនមាន​ការផ្លាស់ប្ដូរ​យ៉ាងណា​នោះ​ទេ៕

169580681_2958405307730291_3850017054829138290_n

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN