កូនឆ្នាំសំណាងទាំង៣ ដែលទទួលបានលាភជ័យឆ្នាំថ្មីនេះ លុយចូលដូចស្លឹកឈើជ្រុះអ៊ីចឹង

ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ មានកូនឆ្នាំមាស ឆ្នាំសំណាង៣ ដែលនឹងទទួលបានលាភជ័យពីទេវតា តាមថែរក្សា នាំលាភនាំសំណាងមកឱ្យ ជាពិសេសគឺ លុយកាក់ហូរចូលដូចស្លឹកឈើជ្រុះអ៊ីចឹង។

១. ឆ្នាំថោះ

Chinese Zodiac

មនុស្សដែលកើតក្នុងឆ្នាំទន្សាយ គឺមានចរិតសុភាពរាបសារ ស្មោះត្រង់ តែងតែមានចំណេះដឹង និងចិត្តល្អ ដូច្នេះជីវិតរបស់ពួកគេតែងតែជួបនឹងអភិជនជួយជ្រោមជ្រែង ទោះជីវិតជួបការលំបាកយ៉ាងណា ក៏អាចដោះស្រាយបានដែរ។

មនុស្សភាគច្រើនដែលកើតក្នុងឆ្នាំទន្សាយនេះ មិនចូលចិត្តភាពអ៊ូអរ មនុស្សច្រើន ឬកម្មវិធីជួបជុំសប្បាយរីករាយខ្លាំងទេ។ ប៉ុន្តែនេះមិនមានន័យពួកគេមិនចង់សប្បាយទេ តែជីវិតពួកគេ គឺត្រូវតែមានការខិតខំប្រឹងប្រែង ដើម្បីសម្រេនូវគោលដៅដែលពួកគេត្រូវការ។

ដូច្នេះ ឈានដល់ដំណាក់កាលចូលឆ្នាំថ្មីខាងមុខនេះ អ្នកកើតឆ្នាំនេះ ពិតជាដល់វេលាទទួលបានលាភសំណាងយ៉ាងច្រើន ជាពិសេស គឺផ្នែកលុយកាក់ ហូរចូលមកដូចទឹកបាល់ទំនប់អ៊ីចឹង។

ចាប់ពីចូលឆ្នាំថ្មីនេះទៅ សម្រាប់អ្នកដែលកើតក្នុងឆ្នាំទន្សាយ នឹងទទួលបានពរជ័យ និងសំណាងជាច្រើន ដូច្នេះពួកគេនឹងជួបរឿងល្អ ៗ ជាច្រើននាពេលអនាគត។ នៅពេលនេះ ឆ្នាំទន្សាយត្រូវការនាំយកមកនូវភាពខ្លាំងទាំងអស់ ដើម្បីទទួលបានជោគជ័យច្រើននៅចុងឆ្នាំនេះ។

២. ឆ្នាំកុរ

Pig

មនុស្សដែលកើតក្នុងឆ្នាំកុរ គឺត្រូវប្រឹងប្រែងជាងអ្នកដទៃបន្តិចហើយ។ តែយ៉ាងណា ពួកគេមានភាពរីកចម្រើនឥតឈប់ឈរ ដែលជាឱកាសជួយឱ្យពួកគេមានភាពរីកចម្រើនកាន់តែពេញលេញផងដែរ។

សម្រាប់អ្នកដែលកើតឆ្នាំជ្រូកនេះ គឺជាមនុស្សដែលមានបាវចនាជីវិតច្បាស់លាស់ និងជាក់ស្តែង។ ពួកគេតែងតែដាក់ការងាររបស់ពួកគេជាមុន ហើយចងចាំថា ប្រសិនបើពួកគេធ្វើការ ពួកគេនឹងមិនខ្វះការហូបចុក ទ្រព្យសម្បត្តិនោះឡើយ ប៉ុន្តែពួកគេត្រូវតែជាមនុស្សដែលពឹងផ្អែកលើខ្លួនឯង និងធ្វើការឱ្យខ្លួនឯងដើម្បីកសាងភាពជោគជ័យ។

នៅឆ្នាំ ២០២១ ឆ្នាំកុរត្រូវបានគាប់ព្រះហឫទ័យដោយព្រះ និងអភិជន ជីវិតមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ វាបានលេចចេញជារូបរាង។

ជាពិសេសចាប់ពីឆ្នាំថ្មីនេះតទៅ អ្នកដែលកើតឆ្នាំជ្រូកនឹងមានសំណាងច្រើន។ ជាពិសេស ចាប់ពីពាក់កណ្តាលឆ្នាំ ២០២១ នេះ នឹងកាន់តែមានភាពល្អប្រសើរ ទទួលបានឱកាសល្អ ៗ ជាច្រើន ដើម្បីធ្វើការផ្លាស់ប្តូរជីវិត អាជីពឱ្យកាន់តែមានស្ថិរភាព និងរីកចម្រើន ទ្រព្យសម្បត្តិក៏កាន់តែហូរហៀរផងដែរ។

៣. ឆ្នាំ ច

8a7c4f32f61f8d699dcb6274d75f034d

អ្នកដែលកើតឆ្នាំ ច មានជោគវាសនាខុសៗគ្នា ជីវិតទាំងមូលរបស់ពួកគេតែងតែស្វែងរកអំណាច និងទ្រព្យសម្បត្តិ ដូច្នេះពួកគេខ្លួនឯងបានព្យាយាម និងប្រឹងប្រែងឥតឈប់ឈរ ដើម្បីស្វែងរកឱកាសសម្រាប់ជោគជ័យ កសាងជីវិតរបស់ពួកគេឱ្យមានភាពពេញលេញទៅតាមអ្វីដែលគេត្រូវការ។

ចូលដល់វ័យកណ្តាល មនុស្សភាគច្រើនដែលកើតក្នុងឆ្នាំចនេះ នឹងមានទ្រព្យស្ដុកស្ដម្ភដែលមនុស្សជាច្រើនកោតសរសើរ។ ចូលដល់រយៈពេលជាក់លាក់មួយ អ្នកកើតឆ្នាំចនេះតែងតែទទួលបានជោគជ័យធំធេង ទាំងអាជីព និងមានទ្រព្យសម្បត្ដិច្រើនផងដែរ។

ចាប់ពីថ្ងៃចូលឆ្នាំថ្មីនេះតទៅ អ្នកកើតក្នុងឆ្នាំចនេះនឹងមានការផ្លាស់ប្តូរជាវិជ្ជមាន ជីវិតនឹងកើនឡើងជាលំដាប់។ ពួកគេនឹងត្រូវបានគាំទ្រដោយមនុស្សដ៏ថ្លៃថ្នូខ្ពង់ខ្ពស់ ជួយពួកគេឱ្យធ្វើអ្វីដែលពួកគេធ្វើដោយរលូន ទាំងកម្លាំងបញ្ញា ស្មារតី និងលុយកាក់ផងដែរ៕

ប្រភព ៖ ​Phunutoday / ប្រែសម្រួល ៖ Knongsrok