កុំខ្វល់ពីមាត់របស់អ្នកដទៃ គ្រាន់តែដើរផ្លូវរបស់ខ្លួនឯងឱ្យបានល្អទៅបានហើយ

មនុស្សរាល់គ្នាយ៉ាងហោចណាស់ គឺសុទ្ធតែធ្លាប់ស្លាប់រស់ដោយសារពាក្យសម្ដីរបស់គេគ្រប់គ្នា ហើយអ្នកនឹងមិនដឹងជារៀងរហូតថា រឿងរបស់អ្នកបានឆ្លងកាត់មាត់របស់អ្នកដទៃនោះហើយ មិនដឹងថាមានប៉ុន្មាន Version នោះទេ។ ដោយសារមូលហេតុនេះហើយក៏មិនដឹងថា ទំនាក់ទំនងប៉ុន្មានត្រូវសាបរលាបអស់ដែរ ព្រោះតែពាក្យមិនបានការរបស់គេប៉ុន្មានម៉ាត់នេះឯង។

អ្នកណាដែលគេមិនធ្លាប់ត្រូវគេនិយាយដើមនោះ មនោសញ្ចេតនារបស់មនុស្ស និងមនុស្ស គឺមិនបានផ្សាភ្ជាប់នឹងគ្នាទេ ម្លោះហើយ ជាទូទៅមនុស្សយើងភាគច្រើនជឿតែចំពោះរឿងដែលឃើញនឹងភ្នែកតែប៉ុណ្ណោះ រឿងឈឺចាប់របស់អ្នកនៅក្នុងមាត់របស់អ្នកដទៃ ប្រហែលជាអាចនឹងបន្ថែមទៅជារឿងតែស្ករ និងជាប្រធានបទដែលគេយកមកពិភាក្សារាល់ពេលទំនេរ ឬជួបមុខគ្នា ក៏ប្រហែលអ្នកជាតួឯកមួយរូបដែលមិនដឹងខ្លួនទាល់តែសោះក៏ថាបាន។

5fa4aea00cfd392682fcc08779624884

មនុស្សដែលសើចចំអកអ្នក ច្រើនជាងមនុស្សដែលស្តាប់ពាក្យក្នុងចិត្តរបស់អ្នក។ រូបអ្នកស្ថិតនៅក្នុងក្រសែភ្នែករបស់គេ គឺអ្នកទាយមិនត្រូវឡើយ ហើយអ្នកក៏មិនអាចហាមមាត់របស់គេបានដែរ។ មនុស្សដែលល្អជាងអ្នក គេគ្មានពេលទៅនិយាយមួលបង្កាច់ពីអ្នកឡើយ។ ប្រសិនបើគេគ្រាន់តែអាងលើមាត់របស់គេ បែរជាមិនព្រមស្វែងយល់ពីចិត្តអ្នក សូមចង់ចាំ និងរំឭកខ្លួនឯងថា៖

បើនៅជាមួយក្រុមមនុស្សមិនដូចគ្នា កុំចាំបាច់បង្ខំខ្លួនឯងឱ្យស្របតាមគេធ្វើអ្វី!

បើគំនិត និងកម្រិតមនុស្សមិនដូចគ្នា តើរួមធ្លុងតែមួយយ៉ាងដូចម្តេចទៅ?

មនុស្សដែលខ្លាំងជាងអ្នក គឺគ្មានពេលមកអង្គុយចាំមើលអ្នកនោះទេ មនុស្សដែលមិនស្មើអ្នក ទើបមានពេលទំនេរនិយាយដើមអ្នក។ អ្នកដែលឥតការងារធ្វើ ទើបអាចមានពេលមកវែកញែករឿងរបស់អ្នកដទៃ អ្នកដែលចេះដឹង ទើបចេះគោរពដល់អ្នកដទៃ។ មានអ្នកច្រណែនឈ្នានីស នោះបញ្ជាក់ថា អ្នកលេចធ្លោរជាងគេ បើគេទុកអ្នកចោលមិនរាប់រកអ្នក បញ្ជាក់ថាអ្នកពូកែជាងគេ និងឯករាជ្យធ្វើម្ចាស់ការខ្លួនឯងបាន។

E03c01058658061be6970b013dc85df2

ពាក្យសម្ដីដែលអ្នកដទៃធ្វើឱ្យអ្នកឈឺចាប់ទាំងឡាយ ធាតុពិតសុទ្ធតែជាកំហឹងដែលគ្មានប្រយោជន៍ចំពោះអ្នក

ដូច្នេះ អ្នកមិនចាំបាច់ទៅវែកញែកអ្វីនោះឡើយ ផ្ទុយមកវិញ អ្នកគួរតែមានអារម្មណ៍ថាសំណាងទើបត្រូវ ពីព្រោះពួកគេទាំងអស់នេះសុទ្ធតែមិនស្មើអ្នកតាំងពីដំបូងមកម្ល៉េះ។ ការច្រណែនឈ្នានីសទៀតសោត គឺជាការកោតសរសើរមួយប្រភេទទៅវិញ ដែលបញ្ជាក់ថាយើងមានភាពលេចធ្លោជាងគេ និងពូកែជាងគេ។

មាត់គឺរបស់អ្នកដទៃ ផ្លូវគឺរបស់ខ្លួនឯង!

មនុស្សស្មោះត្រង់ មិនមែនសម្អាងលើមាត់មកបញ្ជាក់បានឡើយ!

មនុស្សចិត្តល្អម្នាក់ ក៏មិនមែនសម្អាងលើមាត់មកបញ្ជាក់ដែរ!

ជួនខ្លះពេលដែលមានរឿងកើតឡើង បើអ្នកកាន់តែបកស្រាយ គឺអាចគ្រាន់តែត្រូវបានគេយល់ថា អ្នកខំប្រឹងរកលេសមកបិទបាំងតែប៉ុណ្ណោះ តែបើអ្នកស្ងប់ស្ងាត់មិនមាត់ករ គឺត្រូវបានគេចាត់ទុកថាអ្នកបានទទួលស្គាល់ការពិតទៅវិញ។

54305b47f24f8503f962617305c7db1e

អ្នកមិនអាចបិទមាត់គេបានទេ ប៉ុន្តែអ្នកអាចសម្រចនូវផ្លូវរបស់អ្នកខ្លួនឯង តស៊ូនូវអ្វីដែលអ្នកកំពុងធ្វើ វិធីនេះចំពោះមនុស្សដែលមិនយល់ពីអ្នក គឺជាអ្នកតបតដ៏មានថាមពលបំផុត។ ពាក្យមិនពិតដែលគេនិយាយតគ្នា ឬនិយាយដើមអ្នកនោះ ពេលវេលាអាចបញ្ជាក់បាន ភាពល្អអាក្រក់របស់មនុស្ស ទេវតាអាចវិនិច្ឆ័យបាន។

ពាក្យមនុស្សមួយចំនួន ស្តាប់ហើយ កុំទុកក្នុងចិត្តអី ដើមឡើយមិនពិតផង ចាំបាច់ទៅយកចិត្តទុកដាក់ធ្វើអី

មិនបាច់ទៅខ្ជះខ្ជាយកម្លាំងបកស្រាយនោះទេ ព្រោះថាមិនស្មើនឹងយើងទៅបន្តដំណើរទៅមុខល្អជាង

ពាក្យមិនបានការកុំទៅខ្វល់ខ្វាយអី ឱ្យតែគ្មានប៉ះពាល់ដល់អ្នកណា ហើយបន្តដំណើរទៅមុខគឺបានហើយ។ ពេលដែលអ្នកសម្រេចគោលដៅរបស់អ្នកបានហើយ ប្រហែលពេលដែលអ្នកនឹករឭកដល់រឿងអតីតកាល គឺនឹងចាប់អារម្មណ៍ថាខ្លួនល្អជាងពួកគេច្រើនខ្លាំងណាស់៕

អត្ថបទ ៖ Mythical Bird (ក្នុងស្រុក)