គ្រូបង្វឹក Chonburi FC៖ កូនក្រុមរបស់ខ្ញុំមក​ពី​ស្ថាននរក ពួក​គេ​លេង​មិន​ខ្លាច​ស្លាប់​ទេ​ក្នុង​ជំនួប​យប់​នេះ

Chiangrai United FC នឹង​ក្លាយ​ជាក្រុម​ដែល​មាន​ភាគរយ់​ខ្ពសដ់​ជាង​គេក្នុងការលើកពាន FA Cup នៅពេលពួកគេជួបក្រុម Chonburi FC នៅវគ្គផ្ដាច់​ព្រ័ត្រនៅ​ថ្ងៃ​អាទិត្យនេះ។

ការប្រកួតនឹង​ធ្វើឡើងនៅកីឡដ្ឋាន Thammasat នៅទីក្រុង Rangsit នឹងចាប់ផ្តើមនៅម៉ោង ៦ ល្ងាចដោយ​លេងបិទទ្វារឲ្យអ្នក​ទស្សនការ​ចូល​មើល​នោះ​ទេ បន្ទាប់ពីមានការកើនឡើងថ្មីនៃករណី Covid-19 ។ ការ​ប្រកួត​នេះដែរនឹងត្រូវផ្សាយផ្ទាល់ដោយ NBT, T-Sports និង AIS Play ។ ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន ៥ លានបាត ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះគឺក្រុម​ឈ្នះជើងឯក​នឹង​ទទួលបាន​កៅអី​លេង​ពាន​រង្វាន់ AFC Champions League វគ្គ​ជម្រុះ​នៅឆ្នាំ​២០២២។

EyqYuYHU8AAe0sn

ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃពុធឈៀងរ៉ៃបានយកឈ្នះ Bangkok United ២-១ ដោយកីឡាករប៊ីលរ៉ូស៊ីម៉ារកបានគ្រាប់បាល់ឈ្នះខណៈឈុនបូរីដណ្តើមបានតំណែងជើងឯក Buriram United ដោយពិន្ទុដូចគ្នា។

ឈៀងរ៉ៃបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុង​លីគ​កំពូល​ថៃ ខណៈដែលឈុនបុរីបានរួចផុតពីតំបន់​កាត់​ចោលនៅរដូវកាល ២០២០/២១ ដែលបានបញ្ចប់កាលពីខែមុន។ ឈៀងរ៉ៃដែលជាក្រុមមួយដែលទទួលបានជោគជ័យបំផុតពេល​ជួបឈុនបុរីពោលគឺ​ពួក​គេ

ឈ្នះទាំងក្នុងនិងក្រៅទឹកដីពេលជួប​គ្នា​ក្នុង​លីគ​កំពូល​ថៃ T1 ។

បង្កើតឡើងក្នុងឆ្នាំ ២០០៩ ក្រុម​កញ្ចែរដែកមួយនេះ បានឈ្នះពានរង្វាន់ FA Cup ឆ្នាំ ២០១៧ និង ២០១៨, Thai League 1 នៅឆ្នាំ ២០១៩ និង League Cup នៅឆ្នាំ ២០១៨ ។ ឆុនបុរីក៏ធ្លាប់ឈ្នះពានរង្វាន់ FA Cup ចំនួន ២ ដងផងដែរក្នុងឆ្នាំ ២០១០ និង ២០១៦ ទោះបីជាជោគ​ជ័យចុងក្រោយរបស់ពួកគេ បានកើតឡើងនៅពេលដែលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង ៤ រូបត្រូវបានប្រកាសជាជើងឯករួមគ្នា បន្ទាប់ពីការសោយទីវង្គតរបស់ព្រះករុណាព្រះមហាក្សត្រ Bhumibol Adulyadej The Great ។

ក្រុមឆ្លាមសមុទ្រមួយនេះ បានឈ្នះពានលីគកំពូលថៃក្នុងឆ្នាំ ២០០៧ មុនពេលលីគត្រូវបានកែលម្អឡើងវិញនៅឆ្នាំ ២០០៩ ។ ភាគីទាំងពីរមានទំនុកចិត្តក្នុងការដណ្តើមយកពានរង្វាន់ជើងឯក FA Cup ជាលើកទី ៣ របស់ពួកគេជំនួបនេះហើយបានជាប់ទាក់ទងនឹងសង្គ្រាមពាក្យសម្តីរវាង​គ្រូបង្វឹក​ទាំងពីរ។

Miti Tiyapairat

លោក Miti Tiyapairat គ្រូបង្វឹកក្លិបឈៀងរ៉ៃបាននិយាយថាកញ្ចែរដែកនឹងបង្ហាញត្រីឆ្លាមពីរបៀបដែលម្ចាស់ជើងឯកលេងយ៉ាងម៉េច។ ចំណែកលោក Sasom Pobprasert គ្រូបង្វឹករបស់ក្រុម Chonburi បានបាញ់តបវិញដោយនិយាយថា៖ «កីឡាកររបស់ខ្ញុំមកពីស្ថាននរក។​ពួក​គេបាន​រៀន​អំពីការ​លេង​ដើម្បី​ឲ្យ​ក្លាយជាជើងឯក»។

គ្រូបង្វឹក​ក្រុមឆ្លាមសមុទ្រមួយនេះបាននិយាយឥតសំចៃមាត់អំពីការកោតសរសើរកីឡាកររបស់គាត់ ចំពោះអាកប្បកិរិយាធ្វើវាឬស្លាប់របស់ពួកគេប្រឆាំងនឹង Buriram ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ លោក Sasom បាននិយាយថា៖ "ពួកគេមិនខ្លាចការស្លាប់ទេ។ មនុស្សជាច្រើននឹងនិយាយអំពីជ័យជម្នះរបស់​ពួក​យើងបន្តរយៈពេលជាច្រើនឆ្នាំ" ។

D8HyyhJUIAE7Unm

«ឈៀងរ៉ៃគឺជាក្រុមខ្លាំងមួយនិងមានកីឡាករដ៏គ្រោះថ្នាក់ ម្នាក់នៅក្នុងនោះ​គឺ​ Bill ដែលមានអាយុ ៣៦ ឆ្នាំ។ អាយុរបស់គាត់ប្រហាក់ប្រហែលនឹង Jaja [Coelho]ដែលត្រូវបានផ្តន្ទាទោសពីបទប្រើប្រាស់គ្រឿងញៀន។ តើគាត់ [Bill] ខ្លាំងពេកទេ?"។

ប្រធានក្រុម Chonburi កីឡាករ Kroekrit Thaweekarn បាននិយាយថា៖ "នេះគឺជាវគ្គផ្តាច់ព្រ័ត្រដំបូងសម្រាប់កីឡាករមួយចំនួនរបស់យើងហើយយើងចង់ក្លាយជាម្ចាស់ជើងឯក" ។

Gettyimages 1229815197 612x612

គ្រូបង្វឹកបណ្តោះអាសន្នឈៀងរ៉ៃលោក Emerson Pereira បាននិយាយថា៖“ វាមិនមែនជាការប្រកួតងាយស្រួលទេ ទោះបីយើងបានយកឈ្នះ Chonburi ទាំងជើងនៅក្នុងលីគក៏ដោយ។ នេះជាការប្រកួត Cup ហើយយើងមិនអាចធ្វើខុសបានទេ។ យើងមិនស្ថិតនៅក្រោមសម្ពាធណាមួយទេពីព្រោះយើង បាន​រៀបចំ​យ៉ាង​ល្អ។"

EQdjX8TUcAI9lfL

កីឡាកររបស់ឈៀងរ៉ៃ Phitiwat Sukjitthammakul បាននិយាយថា ៖"យើងបានត្រៀមខ្លួនរួចជាស្រេចហើយទន្ទឹងរងចាំការប្រកួត។ យើងល្អគ្រប់គ្រាន់ក្នុងការផ្តួលឈុនបុរី" ៕

 

ប្រែសម្រួល៖ Bangkok Post

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN