រាប់ស្ថិតិលេងៗ​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ Man Utd ម្នាក់រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​កីឡាករលំដាប់ពិភពលោកមួយចំនួន

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមម្នាក់នេះរកបាន ២០ គ្រាប់ហើយបញ្ជូនបាល់បាន ១១ លើកគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។នេះ​មានន័យថា រូប​គេបានចូលរួមក្នុង​ការ​បង្កើតគ្រាប់បាល់ច្រើនជាង Kevin de Bruyne, Raheem Sterling និង Sadio Mane ផងដែរ។

FBL ENG PR MAN UTD SHEFFIELD UTD

បច្ចុប្បន្ន Marcus Rashford ចូល​រួម​ក្នុង​ការ​បង្កើតគ្រាប់បាល់ចំនួន ៣១ គ្រាប់ក្នុងរាល់ការប្រកួតទាំងអស់សម្រាប់ Man United ក្រោយពីរកបានគ្រាប់បាល់ទី ២០ របស់ខ្លួនក្នុងរដូវកាលនេះទល់នឹង Granada ក្នុងពាន​រង្វាន់ UEFA Europa League ។

Maxresdefault (1)

ជាមួយនឹងគ្រាប់បាល់ ២០ គ្រាប់និងការបញ្ជូនឲ្យមិត្តរួមក្រុម ១១ លើកនៅគ្រប់ការប្រកួតទាំងអស់ កីឡាករអង់គ្លេសរូបនេះមានការចូល​រួម​បង្កើតគ្រាប់បាល់ច្រើនជាងកីឡាករឆ្នើម ៗ មួយចំនួននៅទូទាំងអឺរ៉ុប។

Mrg

ជាការពិតណាស់ Rashford មាន​ស្ថិតិច្រើន​ជាង Neymar (ស៊ុតនិងបញ្ជូន១៩គ្រាប់), Raheem Sterling (២២គ្រាប់ និង Jadon Sancho (២៦គ្រាប់) ដែល​គិតលើការចូលរួមចំណែកការ​បង្កើតគ្រាប់បាល់នៅទូទាំងការប្រកួតទាំងអស់។ ខ្សែប្រយុទ្ធលេខ១០របស់ Man Utd ឈរ​ពី​លើ៖

-Marcus Rashford (31)

-Karim Benzema (30)

-Jadon Sancho (26)

-Antoine Griezmann (25)

-Kevin De Bruyne (24)

-Raheem Sterling (22)

-Luis Suarez (21)

-Neymar (19)

-Sadio Mane (18)

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN